ដើមប្រក់ផ្លែ ឬអម្ពិលប្រក់ផ្លែជាប្រភេទរុ ក្ខជាតិឱសថបុរាណ ។ ដើមប្រក់ផ្លែមានបែកមែកធាងសា ខា មានស្លឹកតូចៗ ផ្លែរាងមូលដុះជាជួរនៅតាមធាង និងមានដុះនៅតាមបណ្តាប្រទេស ជាច្រើននៅអាស៊ី ពិសេសនៅប្រទេសកម្ពុជា។
គុណប្រយោជន៍របស់វាមានច្រើនប្រភេទដូចខាងក្រោម៖
ប្រក់ផ្លែជាឱសថបុរាណសម្រាប់ ទទួលទាន ព្យាបាលជំងឺគ្រុនក្តៅ រួមទាំងបំបាត់អាការរាករូស ។ អ្នកស្រុកនិយមហាលប្រក់ផ្លែឱ្យយក្រៀមស្ងួតទុកសម្រាប់ឆុង ជាតែ ដើម្បីទទួលទានបំបាត់គ្រុនក្តៅ។ នៅក្នុងរបាយកាណ៍ស្រាវជ្រាវរ កឃើញថា ប្រក់ផ្លែអាចព្យាបាលគ្រុនក្ តៅ បំបាត់អាការរលាកបាន ។ ក្រៅពីនេះថែមទាំងមានប្រយោជន៍ដល់ថ្លើមផងដែរ ប្រសិនបើដាំប្រក់ផ្លែពិសាឱ្ យជាប់គ្នារយៈពេល១សប្តាហ៍នឹង ជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឱ្យភ្នែក ភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាល ជំងឺថ្លើមប្រភេទB បានលទ្ធផលល្អ ។
ប្រក់ផ្លែជាប្រភេទឱសថបុរាណដ៍ពេញនិយម សម្រាប់អ្នកកើតទឹកនោមផ្អែម ព្រោះអាចជួយកម្រិតជាតិស្ករក្នុងឈាម និងជាឱសថជួយសម្រួលដល់ការបត់ ជើងតូចបានស្រួល មានប្រយោជន៍ក្នុងការបំបាត់ក្រួសក្នុងតម្រងនោម និងបន្ថយសម្ពាធឈាម ។ ចំពោះស្ត្រីដែលគ្រុនក្តៅ ខណៈពេលមានរដូវ ត្រូវយកដើមប្រក់ផ្លែមកចងជាបាច់ រួចដាំទឹក ឬយកឫសប្រក់ផ្លែលាងឱ្យស្អាតបុកឱ្យម៉ដ្ឋលាយជាមួយស្រាច្របាច់ ឱ្យសព្វយកធ្វើជាទឹកថ្នាំ ពិសាម្តង១ស្លាបព្រាតែ ។
ចំណុចគួរចៀសវាងហាមប្រើទៅលើអ្នកមានផ្ទៃពោះ ព្រោះផ្លែប្រក់ផ្លែ ជាឱសថបណ្តេញរដូវ ខណៈពេលដែលវាជាឱសថជួយព្យាបាល ជំងឺបានច្រើនប្រភេទ វារមែងមានរសជាតិល្វីងចត់ ។ រុក្ខជាតិប្រភេទនេះមិនមែនជា រុក្ខជាតិដ៏កម្រ និងពិបាករកឡើយ នៅក្នុងប្រទេសរបស់យើង ប៉ុន្តែមនុស្សរមែងគ្មានចំណា ប់អារម្មណ៍ ទើបបំផ្លាញវាចោល ប្រសិនបើដឹងពីគុណប្រយោជន៍ ហើយគួរតែថែរក្សាទុកសម្រាប់
ជួយព្យាបាល
ប្រភព៖ CambTV