កន្ទួតព្រៃ៖
លក្ខណៈរុក្ខជាតិ៖ ជាប្រភេទរុក្ខជាតិដើមតូច មានកំពស់ពី ៥ ម៉ែត្រទៅ ៧ម៉ែត្រ
ស្លឹក៖ រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ។ផ្កា៖ តូចៗ ពណ៌លឿង ក្រអូប ចេញពីប្រគាបស្លឹក ចេញផ្កានៅខែ ៤-៥។ផ្លែ៖ មូលៗ ទំហំ ប៉ុនមេដៃ មានចង្អូរ។កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅក្នុងព្រៃ ដែលមានពន្លីថ្ងៃ។ផ្នែកប្រើប្រាស់៖ ប្រើផ្លែ.ស្លឹក.សំបកដើម.ឫស.ផ្កា។រសជាតិ៖ ផ្អែម.ល្វីង.ជូ.ចត់។ការព្យាបាល៖ -ផ្លែខ្ចី ប្រើជាថ្នាំ ជំនួយសាច់ឈាមស្បែក។ -ផ្លែចាស់ ប្រើជាថ្នាំ ក្អក.ក្អកស្លេសច្រើន.ស្ងួតបំពុង់ក.គ្រុនក្តៅ.ហើមពោះ.ខ្សោយបេះដូង.ខ្យល់ចាប់.រាក់ស៊ីធ្មេញ។ -ផ្លែក្រៀម ព្យាបាលរាគ បណ្តាលមកពី ពោះវៀនខ្សោយ.អាហារមិនរលាយ.ក្អក.ទឹកនោមផ្អែម។ -សំបកដើម ព្យាបាល រាគ និង របួស(ផ្សះ)។ -ឫស ព្យាបាលគ្រុនក្តៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត។
សំគាល់៖ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែរអ្នកមិនមានជម្រើសផ្សេង។
ដោយ៖NSN