Post Top Ad

Sunday, February 05, 2017

ផែនការអាជីវកម្មគម្រូសង្ខេប (ពាណិជ្ជកម្មអនឡាញ)

ផែនការអាជីវកម្មអាចមានទម្រង់ និងទំហំខុសៗគ្នា ទៅតាមការអនុវត្ត និង​កម្មវត្ថុនៃការប្រើប្រាស់។អត្ថបទពាក់ព័ន្ធ៖ ផែនការអាជីវកម្ម (Business Plan) ជាអ្វី?ខាងក្រោមនេះគឺជាផែនការអាជីវកម្មក្នុងទម្រង់សង្ខេប របស់ក្រុមហ៊ុនមួយ (ABC) នៅក្នុងវិស័យ​ពាណិជ្ជកម្មអនឡាញ ៖

១. សង្ខេបផែនការ
  • ស្ថានភាពបច្ចេកវិទ្យាអំណោយផល៖ ល្បឿនអិនថើណែតមានកើនឡើងជាលំដាប់ ហើយចំនួនអ្នកប្រើប្រាស់អិនថើណែតមានការកើនឡើងជាលំដាប់។
  • អត្តចារិកអ្នកប្រើប្រាស់៖ អ្នករស់នៅភ្នំពេញនិយមចូលចិត្តសំលៀកបំពាក់រោងចក្រ ដែល​ច្រើនអាចរកបាននៅផ្សារទួលទំពូង និងនៅតាមហាងមួយចំនួន ។ អ្នកទិញត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជា៖ ផ្សារទាំងនោះខ្វះចំណត, ទីកន្លែងគ្មានផាសុកភាព, មានការស្ទះចរាចរណ៍ស្ទើរគ្រប់ពេល និងជាញឹកញាប់ មានការកន្លែងបន្លំដោយប្រើទំនិញនាំចូលពី​វៀតណាម​ឬ​ចិនជាដើម។
  • ទីផ្សារគោលដៅ៖ ក្រុមហ៊ុន ABC គ្រោងផ្ដល់សេវាលក់សំលៀកបំពាក់អនឡាញ ដោយដាក់លក់តែទំនិញផ្ទាល់ពីរោងចក្រ ដោយផ្ទោតការយកចិត្តទុកដាក់​លើសំលៀកបំពាក់របស់យុវវ័យ។
  • បញ្ហាប្រឈម៖ អាជីវកម្មលក់ទំនិញអនឡាញបរាជ័យភាគច្រើន និងមួយចំនួនដែល​នៅសល់ មិនមានរីកចម្រើន ដោយសារអាជីវកម្មទាំងនោះ គ្មានគម្រូ​អាជីវកម្មល្អ, គ្មានយុទ្ធសាស្ត្រទាក់ទាញអតិថិជន, មិនអាចរក​ដំណោះស្រាយចំពោះការលំបាកក្នុងការដឹកជញ្ជូន និងការទូទាត់។
  • គោលដៅ៖ ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ក្រុមហ៊ុន ABC នឹងសម្រេចឳ្យបាន​កេរ្តិ៍ឈ្មោះល្បី និងដណ្ដើមចំណែកទីផ្សារឳ្យបាន ៣០% នៃទំហំទីផ្សារសរុប។


net income forcast
១.១. បេសកកម្ម

ក្លាយជាប្រព័ន្ធលក់ទំនិញ និងយីហោនាំមុខ នៅក្នុងវិស័យលក់សំលៀកបំពាក់អនឡាញ។
១.២. គន្លឹះនៃភាពជោគជ័យ
  • បង្កើតគេហទំព័រដែលដើរលឿន និងទាន់សម័យ
  • អនុវត្តយុទ្ធសាស្ត្រទីផ្សារដែលជំរុញឳ្យមានសាកល្បង
  • ធានាលើព័ត៌មានអំពីទំនិញ ដោយមិនឳ្យមានការនិយាយលើសពីការពិត
  • ផ្ដល់សេវាអតិថិជនឳ្យរួសរាន់ ដូចជា បញ្ហាបច្ចេកទេសនិងបញ្ហាផ្សេងៗ
  • ដាក់ឳ្យដំណើរការនូវប្រព័ន្ធដឹកជញ្ជូនគម្រូថ្មី ដោយសហការជាមួយ​ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន
  • ដាក់ឳ្យដំណើរការសេវាទូទាត់អនឡាញ និងទូទាត់ពេលប្រគល់ទំនិញ ព្រមការដឹកជញ្ជូនដល់គ្រប់រាជធានី-ខេត្ត។
២. អំពីក្រុមហ៊ុន
ក្រុមហ៊ុន​ ABC ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។
ក្រុមហ៊ុនគ្រោងលក់សំលៀកបំពាក់រោងចក្រ តាមប្រព័ន្ធអនឡាញ ដោយ​ប្រើប្រាស់នូវ៖
  • សេវាទូទាត់ឆាប់រហ័ស ងាយស្រួល និងធានាសុវត្ថិភាព
  • សេវាដឹកជញ្ជូនរហ័ស ចំណាយទាប និងមានការធានា
  • ធានាលើគុណភាពទំនិញ។
២.១. កម្មសិទ្ធិករ
លោក A និងលោកស្រី B និងលោក C គឺជាសហកម្មសិទ្ធិករនៃក្រុមហ៊ុន ABC។
២.២. ហិរញ្ញប្បទាន
តម្រូវការដើមទុន៖
  • ចំណាយដំណើរការចាប់ផ្ដើម = $11,200
  • ទ្រព្យរយៈពេលវែងដែលចាំបាច់ = $18,800
  • សាច់ប្រាក់និងទ្រព្យរយៈពេលវែងដែលចាំបាច់ = $35,000
ប្រភពដើមទុន៖
  • ទឹកប្រាក់ចូលហ៊ុនរបស់លោក A = $27,000
  • ទឹកប្រាក់ចូលហ៊ុនរបស់លោកស្រី B = $23,000
  • ទឹកប្រាក់ចូលហ៊ុនរបស់លោក C = $15,000
៣.⁣ អំពីផលិតផល
ក្រុមហ៊ុននឹងចែកចាយផលិតផលសំលៀកបំពាក់ដែលចេញពីរោងចក្រក្នុងស្រុក  សម្រាប់ការនាំចេញ។ ផលិតផលទាំងនេះ​ ត្រូវបានផលិត ដើម្បីចែកចាយតាមរយៈម៉ាកយីហោនៅបរទេស តែត្រូវបានចែកចាយក្នុងស្រុកវិញ  ដោយថាហេតុផលបច្ចេកទេសផ្សេងៗ។ ផលិតផលទាំងនេះ មានការនិយមខ្លាំង នៅក្នុងចំណោមប្រជាជនវណ្ណៈកណ្ដាលនៅកម្ពុជា។
ក្រុមហ៊ុនអាចមានចំណូលផ្សេងទៀតដូចជា ការផ្សាយពាណិជ្ជកម្ម, ការលក់ព័ត៌មាន ជាដើម។
៤. សិក្សាទីផ្សារ
តាមការប៉ាន់ស្មានរបស់ Cambodia’s Digital Statistics 2016, នៅក្នុងឆ្នាំ ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ិនថើណែតញឹកញាប់នៅកម្ពុជា មានចំនួនប្រហែល ៥ លាននាក់ ដែលក្នុងនោះ ៣ លាននាក់ មានអាយុមិនលើសពី ៣៤ ឆ្នាំ។
ជាមួយនឹងប្រាក់ចំណូលកើនឡើង ប្រជាជនកម្ពុជាមានទំនោរផលិតផលសំលៀកបំពាក់ដែលមានម៉ាកយីហោ កាន់តែច្រើន។
ប្រភេទទីផ្សារ
ទីផ្សារសម្រាប់ផលិតផលរបស់ក្រុមហ៊ុន គឺ៖
  • ប្រភេទទី១៖ ប្រជាជនកម្ពុជាដែលស្គាល់ម៉ាកយីហោបរទេស និងស្វែងរកការសន្សំសំចៃ លើផលិតផលប្រហាក់ប្រហែលគ្នាដែលមានក្នុងស្រុក​
  • ប្រភេទទី២៖ ប្រជាជនកម្ពុជាដែលមានលទ្ធភាពទាបជាងអតិថិជនប្រភេទខាងលើ តែមានបំណងអនុវត្តតាមគម្រូអតិថិជនប្រភេទខាងលើ។
ការប្រកួតប្រជែង
គូប្រកួតប្រជែង៖
  • ប្រព័ន្ធលក់អនឡាញធំៗដែលមានការនិយមនៅកម្ពុជាដូចជា Alibaba,​​ eBay, Amazon។ ប្រព័ន្ធទាំងនេះមានការទុកចិត្តពីអ្នកទិញក្នុងស្រុក តែមានចំណាយដឹកជញ្ជូនខ្ពស់ និងពេលវេលារង់ចាំ​យូរ។
  • គេហទំព័រលក់ទំនិញដូចជា shops.kqube.net, shop168.com, ecamshopping.com, l192.com,​ woofoo51.com, khbuy.com, ​phsar.net ដែលកំពុងដំណើរការ និងគេហទំព័រមួយចំនួនទៀតដូចជា kaymu.com.kh ដែលផ្អាកដំណើរការ។ និយាយរួម គេហទំព័រទាំងនេះ មានសកម្មភាពតិចតួចណាស់ ពីព្រោះ បរិយាកាសអាជីវកម្មអនឡាញ មិនទាន់អំណោយផល, អតិថិជនមិនទាន់ទំនុកចិត្ត ហើយក្រុមហ៊ុនគ្មានគម្រូអាជីវកម្មដែលមានលក្ខណៈទាក់ទាញគ្រប់គ្រាន់។
  • ទំព័រលក់ទំនិញ Facebook ជាច្រើនដែលដំណើរការប្រហាក់ប្រហែលនឹងគេហទំព័រខាងលើដែរ តែមានលក្ខណៈរប៉េះរប៉ោះជាង។ ទំព័រ Facebook ជាឧបករណ៍ដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ តែមិនមែនជា​ហាងលក់ទំនិញល្អជាមួយនឹងទំនិញច្រើនមុខនោះទេ។
  • គេហទំព័រដំណឹងខ្លីៗដូចជា Khmer24.com, bongthom.com ដែលអនុញ្ញាតឳ្យអ្នកប្រើប្រាស់អាចផ្សព្វផ្សាយដំណឹងគ្រប់យ៉ាង  តែគ្មានការពេញនិយមសម្រាប់ការទិញលក់ទំនិញទេ។
៥. យុទ្ធសាស្ត្រអាជីវកម្ម
យុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន គឺផ្ដោតលើ ផលិតផលមានគុណភាព, ការទាក់ទាញអតិថិជនមកសាកល្បង និងសេវាអតិថិជន។
៥.១. យុទ្ធសាស្ត្រផលិតផល
ត្រូវសម្រិតសម្រាំងយុទ្ធសាស្ត្រថ្លៃ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងយុទ្ធសាស្ត្រ ផលិតផល ដើម្បីតម្រូវតាមអតិថិជនប្រភេទនីមួយៗ៖
  • អតិថិជនប្រភេទទី១៖⁣ ត្រូវមានផលិតផលម៉ាកល្បីខ្លះៗ, ដាក់ថ្លៃឳ្យខ្ពស់ជាងថ្លៃទំនិញដទៃ តែទាបជាងថ្លៃទំនិញដូចគ្នាដែលលក់នៅបរទេសច្រើន។
  • អតិថិជនប្រភេទទី២៖ ត្រូវមានផលិតផលល្បីមធ្យម និងមិនសូវល្បីតែ​មានម៉ាកយីហោត្រឹមត្រូវ និងដាក់ថ្លៃទាបទំនិញសម្រាប់អតិថិជន​ប្រភេទទី១ខាងលើ ព្រមទាំងផ្សព្វផ្សាយតាម Facebook ដូចគ្នា។
៥.២. យុទ្ធសាស្ត្រទាក់ទាញ
  • ការផ្សព្វផ្សាយតាម Facebook ដោយសម្រួចទៅតាមប្រភេទអតិថិជន
  • ការបញ្ចុះថ្លៃខ្លាំងប្រចាំសប្ដាហ៍ លើផលិតផល ១ ឬ ២ មុខ
  • ការផ្ដល់ជូននូវ គូប៉ុង សម្រាប់ទាក់ទាញការទិញដំបូង។
  • មិនគិតថ្លៃដឹកជញ្ជូនក្នុងរង្វង់ ១ គីឡូម៉ែត្រ ឬការទិញដំបូង។
៥.៣. សេវាអតិថិជន
  • ធានាជូនលើរយៈពេលដឹកជញ្ជូន (១ម៉ោង ក្នុងរង្វង់ ២ គីឡូម៉ែត្រ, ២ ម៉ោង ក្នុងរាជធានីភ្នំពេញ, ១ ថ្ងៃ សម្រាប់តាមខេត្ត)
  • ធានាសងប្រាក់វិញ  និងសងជំងឺចិត្ត ប្រសិនបើទំនិញមិនដូចការពណ៍នានៅក្នុងប្រព័ន្ធលក់ទំនិញរបស់ក្រុមហ៊ុន
  • ធានាលើការបាត់បង់តាមផ្លូវ
  • ការទូទាត់អាចធ្វើឡើងនៅពេលប្រគល់ទំនិញ ឬតាមរយៈបណ្ណឥណទាន ឬតាមរយៈ សេវាទូទាត់ Wing, PayPal, និង សេវាទូទាត់រហ័សផ្សេងទៀត។
៥.៤. ចំណុចមានប្រៀប
ក្រុមហ៊ុនដាក់តាំងបង្ហាញទំនិញ តាមរយៈ គេហទំព័រ ដែលងាយស្រួលមើលទាំងសម្រាប់កុំព្យូទ័រ និងទូរសព្ទស្មាតហ្វូន ដើម្បីទទួលបាន​ចំណាត់ថ្នាក់ល្អនៅក្នុង Google ព្រមទាំងមាន​កម្មវិធីទូរសព្ទបន្ថែមទៀត សម្រាប់ ប្រភេទ iPhone និង Android។ ក្រុមហ៊ុនជ្រើសរើសប្រព័ន្ធមេនិង ប្រព័ន្ធទិន្នន័យមានល្បឿនលឿន ដែលនឹងធ្វើឳ្យអ្នកប្រើប្រាស់ពេញចិត្ត។
៦. ការព្យាករណ៍អំពីការលក់
ការលក់រំពឹងនឹងមានកម្រិតទាបបំផុតក្នុងរយៈពេល ៤៥ ថ្ងៃដំបូង មុននឹងចាប់ផ្ដើមកើនឡើងជាលំដាប់ ជាមួយនឹងយុទ្ធនាការទីផ្សាររបស់ ក្រុមហ៊ុន និងឥទ្ធិពលនៃការនិយាយតគ្នា។


Sales Forcast
៧. រចនាសម្ព័ន្ធដឹកនាំក្រុមហ៊ុន

លោក A បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា និងមានបទពិសោធន៍រៀបចំគេហទំព័រឳ្យក្រុមហ៊ុនធំៗមួយចំនួន និងបានអភិវឌ្ឍ​កម្មវិធីទូរសព្ទស្មាតហ្វូនបានមួយចំនួន។ លោកនឹងកាន់ដំណែងជាអគ្គនាយកក្រុមហ៊ុន។
លោកស្រី B បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម និងមានបទពិសោធន៍រយៈពេល៣ ឆ្នាំ នៅក្រុមហ៊ុន  XYZ ក្នងដំណែងជាអ្នក​គ្រប់គ្រងទីផ្សារ។ លោកស្រីនឹងកាន់ដំណឺងជានាយកគ្រប់គ្រងផ្នែកទីផ្សារ។
ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិក ៣​ នាក់បន្ថែម៖
  • ផ្នែកទិញ និងគ្រប់គ្រងស្តុក
  • ផ្នែកគ្រប់គ្រងគេហទំព័រ
  • ផ្នែកលក់ និងប្រគល់ទំនិញ។
គម្រោងថវិកាបុគ្គលិក
YEAR 1YEAR 2YEAR 3
CEO$12,000$13,200$14,400
CFO$9,600$10,800$12,000
Staff$9,800$11,760$14,100
Total$31,400$35,760$40,500
៨. ព្យាករណ៍ហិរញ្ញវត្ថុ
៨.១. ចំណុចរួចដើម
យុទ្ធនាការទាក់ទាញអតិថិជននឹងអស់ចំណាយច្រើន ដែលនឹងធ្វើឳ្យ​ការខាតបង់ប្រចាំខែ នឹងបន្តរហូតដល់ខែទី១០ នៅឆ្នាំដំបូង។


break-even
break-even

៨.២. ព្យាករណ៍ចំណេញ-ខាត
Year 1Year 2Year 3
Sales $           100,000 $           200,000 $           250,000
CGS $             70,000 $           140,000 $           175,000
Gross Margin $             30,000 $             60,000 $             75,000
Payroll $             31,400 $             35,760 $             40,500
Marketing $             10,000 $             10,000 $             10,000
Admin $               2,000 $               2,300 $               2,500
Depreciation $                   500 $                   500 $                   500
Other Expenses $               1,100 $               1,440 $               1,500
Net income $           (15,000) $             10,000 $             20,000
៨.៣. តារាងតុល្យការព្យាករណ៍
Year 1Year 2Year 3
Cash $           16,500 $         25,000 $       42,500
Inventory $            5,000 $          7,000 $        10,000
Establishment $            10,950 $           10,700 $         10,450
Other Assets $             18,550 $            18,300 $          18,050
Total Assets $           51,000 $         61,000 $        81,000
Liabilities $          1,000 $        1,000 $        1,000
Capital Stock $           65,000 $         65,000 $         65,000
Retained Earnings $          (15,000) $         (5,000) $        15,000
Total Liabilities and Equity $          51,000 $         61,000 $       81,000
៨.៤. ព្យាករណ៍លំហូរសាច់ប្រាក់
Year 1Year 2Year 3
Beginning Cash $                 65,000 $                 16,500 $                 25,000
Cash Flow from Operatiions
Net income $        (15,000) $          10,000 $        20,000
Depreciation $         500 $           500 $        500
Decrease in Inventory $          (5,000) $           (2,000) $        (3,000)
Increase in Current Liabilities $          1,000 $                           – $                           –
Net Cash Flow from Operations $          (18,500) $            8,500 $        17,500
Cash Flow from Investing
Purchase of equipment $        (18,800) $                           – $                           –
Establishment cost $        (11,200) $                           – $                           –
Net CF from Investing $        (30,000) $                           –   $                           –  
Cash Flow from Financing
Issue of shares $                           – $                           – $                           –
Net CF from Financing $                           –   $                           –   $                           –
Ending Cash $        16,500 $         25,000 $         42,500
៨.៥. វិភាគរ៉ាស្យូ
YEAR 1YEAR 2YEAR 3INDUSTRY PROFILE
Sales Growth0.00%100.00%25.00%7.56%
Percent of Total Assets
Inventory9.80%11.48%12.35%37.60%
Other Current Assets0.00%0.00%0.00%29.04%
Total Current Assets42.16%52.46%64.81%78.59%
Long-term Assets57.84%47.54%35.19%21.41%
TOTAL ASSETS100.00%100.00%100.00%100.00%
Current Liabilities1.96%1.64%1.23%38.50%
Long-term Liabilities0.00%0.00%0.00%19.42%
Total Liabilities1.96%1.64%1.23%57.92%
NET WORTH98.04%98.36%98.77%42.08%
Percent of Sales
Sales100.00%100.00%100.00%100.00%
Gross Margin30.00%30.00%30.00%34.85%
Admin Expenses33.40%19.03%17.20%16.95%
Advertising Expenses10.00%5.00%4.00%2.50%
Net Income-15.00%5.00%8.00%1.10%
Main Ratios
Current21.53252.51.79
Quick16.52542.50.7
Debt Ratio1.96%1.64%1.23%65.04%
Return on Equity-30.00%16.67%25.00%2.65%
Return on Assets-29.41%16.39%24.69%7.59%
 ៩. ឧបសម្ព័ន្ធ
៩.១. ព្យាករណ៍ការលក់ប្រចាំខែ
៩.២. ព្យាករណ៍ចំណូលចំណាយប្រចាំខែ
៩.៣. ព្យាករណ៍តារាងតុល្យការប្រចាំខែ
៩.៤. ព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ
ប្រភព៖ 101store