Post Top Ad

Saturday, February 11, 2017

សារះប្រយោជន៍នៃ ផ្លែជម្ពូពិជាល្អសំរាប់សុខភាពរបស់លោកអ្នក



ផ្លែជម្ពូ ត្រូវបានគេ ចាត់ទុកថាជា ឪសថធម្មជាតិ អាចការពារ ប្រឆាំង ជំងឺទឹកនោម ផ្អែម ដោយសារវាមាន ប្រសិទ្ធភាពសម្រួល ដំណើរការក្រពេញទឹកនោម របស់ មនុស្សយើង។ សាច់ និងគ្រាប់ របស់ផ្លែឈើមួយនេះ មានផ្ទុកនូវសារធាតុអាចជួយ កាត់បន្ថយជាតិស្ករគ្លុយកូស នៅក្នុងសរីរាង្គ។ អ្នកអាចទទួលទានបានការព្យាបាល បែបធម្មជាតិ ដោយគ្រាន់តែទទួលទាន ផ្លែឈើនេះ ស្រស់ៗ។ ប៉ុន្តែសម្រាប់នៅ ប្រទេសឥណ្ឌា ក្រៅពីការទទួលទាន ផ្លែស្រស់ គ្រាប់ របស់វាត្រូវបានគេបុកធ្វើជា ម្សៅសម្រាប់កែរោគទឹកនោមផ្អែម។ ថ្វីត្បិតតែ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា គ្រាប់និងផ្នែកខ្លះ នៃដើមជម្ពូមានផ្ទុក ជាតិពុលតិចតួច ប៉ុន្តែប្រជាជន នៅអាស៊ីជា ច្រើន បានចាត់ទុកផ្លែនេះ ថាជាឪសថធម្មជាតិ ការពាររោគខួរក្បាល ថ្លើម និង ជំងឺទឹកនោមផ្អែម។