Post Top Ad

Sunday, February 26, 2017

អ្នកកើត​ជំងឺដុំគីស​ក្នុង​សុដន់ ឈប់បារម្ភទៀតទៅនេះជាវិធីសាស្ត្រ​សំខាន់ៗ​អាច​ជួយ​ព្យាបាល

តាម​ការសិក្សាជា​ច្រើន​បាន​បង្ហាញថា ស្ត្រីជាង ៦០ភាគរយ​មាន​ដុំគីស​ក្នុង​សុដន់​យ៉ាង​តិច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត​របស់​ពួកនាង។ ជាធម្មតា​ដុំគីសភាគ​ច្រើន​ជាដុំសាច់ តែ​មិន​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ឡើយ ដុំសាច់ខ្លះ​ក្លាយ​ទៅជា​មហារីក ឬក្លាយ​ជាអាការៈ​ដែល​ពិបាក​នឹង​អត់ទ្រាំ។
ជំងឺ​ដុំគីស​ក្នុង​សុដន់​មាន​អាការៈ​ដូចជា៖ សុដន់​ទន់, មិន​ស្រួល​ខ្លួន, មាន​ការឈឺចាប់, ហើម, ចេញ​ដុំពក​លើ​ស្បែក, មាន​អារម្មណ៍​ថា សុដន់ធ្ងន់​ជាង​មុន, ចេញ​កន្ទួល​លើ​ចុង​ដោះ។ អាការៈ​ទាំង​នេះអាច​នឹង​ស្រាល ឬធ្ងន់ធ្ងរ។
អ្នកកើត​ជំងឺដុំគីស​ក្នុង​សុដន់ ឈប់បារម្ភទៀតទៅនេះជាវិធីសាស្ត្រ​សំខាន់ៗ​អាច​ជួយ​ព្យាបាល

វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដុំគីសក្នុង​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត
អាការៈ​​ដុំគីសក្នុង​សុដន់​អាច​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ដោយ​ខ្លួន​ឯង​នៅផ្ទះ​បាន។ ទោះបី​ជាយ៉ាង​ណា​ក៏ដោយ សំខាន់​ត្រូវ​ចង​ចាំថា ជំងឺ​ដុំគីស​ក្នុង​សុដន់​អាច​បញ្ចេញ​រោគសញ្ញា​ច្រើន, អាការៈ​កាន់​តែធ្ងន់ធ្ងរ។ ដូច្នេះ យល់​ល្អត្រូវ​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត ដើម្បី​ធ្វើ​តេស្ត​រកដុំគីស មុនពេល​សាក​ល្បង​វិធី​សាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង។
យក​ទឹកកក និង​ទឹកត្រជាក់​ស្អំការដាក់​ទឹកកក ឬទឹកត្រជាក់​ស្អំនៅ​លើ​សុដន់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់, មិន​ស្រួល​ខ្លួន និងការ​រលាក​ដែល​បណ្តាល​មក​ពីជំងឺ​ដុំគីស​ក្នុង​សុដន់។ វិធី​ដែល​ប្រសើរ​បំផុត​គួរ​តែ​យក​កន្សែង​ខ្ចប់ ឬក្រណាត់​ទន់ខ្ចប់​ដុំទឹកកក (ទឹកកក​ដែល​វៃរួច) រួច​ដាក់ស្អំ​ពីលើ​សុដន់​រយៈពេល ១៥នាទី។
វិធី​បែបនេះ​ក៏អាច​កាត់​បន្ថយ​ភាព​ឈឺចាប់ និង​ភាពទន់​របស់​សុដន់​បាន​ច្រើន​ផងដែរ។ បន្តធ្វើ​របៀប​នេះឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ដង​ជារៀង​រាល់ថ្ងៃ វានឹង​ជួយ​ព្យាបាល​អាការៈ​ដុំគីស​ក្នុង​សុដន់​បាន​ច្រើន​បំផុត។
យកទឹក​ក្តៅស្អំចំពោះស្ត្រី​ដែល​មិនត្រូវ​ធាតុ​នឹងការ​ស្អំទឹកកក អាច​ជ្រើសរើស​យក​ការ​ស្អំទឹក​ក្តៅ​ជំនួសវិញ ដើម្បី​ព្យាបាល​ភាព​ឈឺចាប់ និង​ភាព​ហើម​ដែល​បណ្តាល​មក​ពីជំងឺ​ដុំគីស​ក្នុង​សុដន់។ យក​ក្រណាត់​ជ្រលក់​ទឹកក្តៅ​ស្អំលើ​សុដន់​រយៈពេល ១៥នាទីឲ្យ​បានទៀង​ទាត់​ជារៀង​រាល់​ថ្ងៃ។ អាហារ​ដែលត្រូវទទួល​ទាន ដើម្បី​ព្យាបាល​ដុំគីស​ក្នុង​សុដន់ ការ​បង្កើន​ការទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​អាច​ជួយ​កាត់​បន្ថយ​អាការៈ​នៃជំងឺ​ដុំគីស​ក្នុង​សុដន់ និង​កាត់​បន្ថយ​ការកើត​ជំងឺ​ដុំគីស​ផងដែរ។ អាហារ​ទាំង​នោះរួម​មាន៖
បន្លែគ្រប់​មុខ បន្លែបៃតង​ស្រស់​ជាប្រភព​នៃសារធាតុ​បង្កើន​ទឹកនោម ដែល​អាចជួយ​កម្ចាត់​សារធាតុ​ពុល​ដែល​បណ្តាលឲ្យ​កើតជា​ដុំគីស​ចេញ​ពីក្នុង​រាងកាយ  និង​អាការៈ​ដូចជា​ឈឺចាប់ និង​រលាក​ក្នុង​សុដន់។ ជម្រើស​ដែល​ល្អបំផុត​គួរ​តែ​ទទួលទាន​ស្ពៃក្តោប, ជីវ៉ាន់​ស៊ុយ, ត្រសក់ និងស្លឹក​បន្លែ​បៃតង​ជាច្រើន​ផ្សេង​ទៀត…។
បន្លែសមុទ្រ បន្លែ​សមុទ្រ​ដូចជា៖ រុក្ខជាតិ​សមុទ្រ​មាន​ស្លឹក​វែងៗ​ពណ៌ត្នោត, រុក្ខជាតិ​សមុទ្រ​ពណ៌​ក្រហម​ក្រម៉ៅ និង​សារាយ​សមុទ្រ ក៏​ជាប្រភព​នៃសារធាតុ​អ៊ីយ៉ូត និង​អាច​ជួយ​ការពារ​ភាព​កង្វះ​នៃសារធាតុ​អ៊ីយ៉ូត​ក្នុង​រាងកាយ, ជួយ​ព្យាបាល​ដុំគីស​ក្នុង​សុដន់ និង​ការពារ​ការ​លាប់ជំងឺ​ឡើងវិញ។ លើសពី​នេះទៀត បន្លែ​សមុទ្រ​ទាំង​នេះអាច​យក​ទៅធ្វើជា​ប៊ីចេង ដែល​អាច​បន្ថែម​ទៅក្នុង​អាហារ​ដែល​កំពុង​ចម្អិន​បាន។
ត្រីស្ត្រីដែល​ខ្វះសារធាតុ​អ៊ីយ៉ូត​ក្នុង​រាងកាយ អាច​ប្រឈមមុខ​នឹងការ​កើតជំងឺ​ដុំគីស​ក្នុង​សុដន់។ ការ​បំពេញ​សារធាតុ​អ៊ីយ៉ូត​ទៅក្នុង​រាងកាយ​វិញឲ្យ​ពេញ​ដូច​ដើមវិញ អាច​ជួយ​កាត់​បន្ថយ​ការ​កើតជំងឺ​ដុំគីស​ក្នុង​សុដន់ និង​អាការៈ​នៃជំងឺ​នេះ។ ហើយ​ប្រភព​ធម្មជាតិ​នៃអ៊ីយ៉ូដ​មាន​នៅ​ក្នុង​សត្វត្រី។ លើសពី​នេះ​ទៀត ត្រី​មានផ្ទុក​នូវអាស៊ីត​ខ្លាញ់​អូមេហ្គា ៣(សារធាតុ​ប្រឆាំង​នឹង​អុកស៊ីត​កម្ម​ដែល​អាច​ជួយ​កម្ចាត់​សារធាតុ​ពុល​ចេញ​ពីក្នុង​រាងកាយ), ប្រភេទត្រី​ទាំង​នេះមាន​ដូចជា៖ ត្រីម្យ៉ាង​ដែល​អាច​រស់នៅ​ក្នុងទឹក និងទឹកប្រៃ, ត្រី​សាល់ម៉ុន និង​ត្រីស្បៃកា មាន​ផ្ទុកនូវ​សារធាតុ​អ៊ីយ៉ូត​ដែល​អាច​ជួយកាត់​បន្ថយ​ការ​កកើតឡើង​នៃដុំគីស​ក្នុង​សុដន់ (កើត​ដុំគីស​ក្នុង​សុដន់​បណ្តាល​មក​ពីខ្វះ​ជាតិ​អ៊ីយ៉ូត)។
ផលិតផល​គ្រឿង​សម្អាងផលិតផល​គ្រឿង​សម្អាង​អាច​បណ្តាល​ឲ្យ​អសមតុល្យ​អរម៉ូន​ក្នុង​រាងកាយ ដែល​អាច​នាំឲ្យ​កើត​ជំងឺ​ដុំគីស​ក្នុង​សុដន់។ ឧទាហរណ៍៖ គ្រឿង​សម្អាង​ហិល​ពិតប្រាកដ​មាន​ផ្ទុក​នូវសារធាតុ​ម្យ៉ាង​ហៅថា ចិន​សែដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់ថា មាន​ផ្ទុក​នូវអរម៉ូន​អឺសស្ត្រូសែន។ គ្រឿង​សម្អាង​ទាំងនេះ​នឹងប៉ះពាល់​ដល់​រាងកាយ និង​បណ្តាល​ឲ្យ​កើត​ជំងឺ​ដុំគីស​ក្នុង​សុដន់ ហើយ​លើស​ពីនេះទៀត​ អាច​ធ្វើឲ្យ​អាការៈ​នៃការ​កើតឡើង​ដុំគីស​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។
វីតាមីន Eតាម​ការ​សិក្សា​បាន​បង្ហាញថា ការ​ទទួល​ទាន​វីតាមីន Eឲ្យបាន​ច្រើន​អាច​ជួយ​កាត់​បន្ថយ​អាការៈ​នៃជំងឺ​ដុំគីស​ក្នុង​សុដន់, រួមទាំង​ការ​ឈឺចាប់, ភាព​ទន់ និង​ភាព​ឈឺចាប់។ វីតាមីន Eត្រូវ​បាន​គេទទួល​ស្គាល់​ថា អាច​ជួយកាត់​បន្ថយ​ទំហំនៃការ​រីករបស់​ដុំគីស​ក្នុងសុដន់។ ប្រភព​នៃវីតាមីន E រួមមាន​ស្លឹក​បន្លែ​បៃតង, ប្រេង​បន្លែ, គ្រាប់​ធញ្ញ​ជាតិ និង​គ្រាប់​ផ្លែឈើ-ល-។
អ្វីដែល​គួរជៀសវាង
សាច់ និង​សត្វស្លាបសព្វថ្ងៃនេះ សត្វ​កសិដ្ឋាន​ត្រូវ​បានគេ​ចាក់​ថ្នាំ​បន្ថែម​អរម៉ូន ដើម្បី​ឲ្យ​ពួកវា​ឆាប់​ធំធាត់​ឡើង។ អរម៉ូន​ទាំង​នេះនៅ​តែមាន​ក្នុង​រាងកាយ​របស់​ពួកវា​បាន​រយៈពេល​វែង។ ដូច្នេះ ការ​ទទួល​ទាន​សាច់ និង​សត្វស្លាប​នាំឲ្យ​ជំងឺ​ដុំគីស​ក្នុង​សុដន់កា​ន់​តែធ្ងន់ធ្ងរ​ឡើង ជាពិសេស​ក្នុងកំឡុង​ពេល​មករដូវ នៅពេល​រាងកាយ​មាន​កើនឡើង​នូវកម្រិត​អរម៉ូន។
អំបិលការទទួលទាន​អាហារប្រៃ​ច្រើន ឬប្រើ​អំបិល​ក្នុង​អាហារ​ច្រើន​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​ស្ទះទឹក​ក្នុង​កំឡុង​ពេលមក​រដូវ ដែល​អាច​ធ្វើឲ្យ​សុដន់​ហើម និង​ងាយប្រតិកម្ម។ ការ​ទទួលទាន​អាហារ​ប្រៃអាច​ធ្វើឲ្យ​អាការៈដុំគីស​ក្នុង​សុដន់​កាន់​តែធ្ងន់ធ្ងរ​ឡើងៗ។ ហេតុនេះ ត្រូវកាត់​បន្ថយ​ការ​ទទួលទាន​ប្រៃ (ជាពិសេស​ក្នុង​កំឡុង​ពេល​មករដូវ) ព្រោះ​វាអាច​ជួយកាត់​បន្ថយ​អាការៈ​ដុំគីសក្នុង​សុដន់​បាន​ច្រើន។
ប្រភេទ​ភេសជ្ជៈ​កាហ្វេអ៊ីន និង​ទឹកសូដាការ​ទទួលទានតែ, កាហ្វេ, ស្រាបៀរ, ស្រា និង​ភេសជ្ជៈជាច្រើន​ផ្សេងទៀត​សុទ្ធតែ​មានផ្ទុក​នូវសារធាតុ​គីមី ដែល​គេហៅថា​មើស៊ីលេនស៊ីន ជួយ​បង្កើន​អរម៉ូន​តានតឹង ដែល​អាច​បណ្តាល​ឲ្យ​អាការៈ​នៃដុំគីស​ក្នុង​សុដន់​កាន់​តែខ្លាំង​ឡើង ថែមទាំង​ធ្វើឲ្យ​មាន​អាការៈ​ដូចជា៖ សុដន់ទន់, ឈឺចាប់ និង​រលាក។
គ្រាប់រុក្ខជាតិអសមតុល្យ​អរម៉ូនក៏​អាច​បណ្តាល​ឲ្យ​កើតជំងឺ​ដុំគីស​ក្នុង​សុដន់បាន​ដែរ។ ការ​ទទួលទាន​អាហារ​គ្រា​ប់រុក្ខជាតិ​ដូច​ជាស្រូវ និង​នំប៉័ងធ្វើ​ពីស្រូវ​សាលី​អាច​ជួយ​ព្យាបាល​ដុំគីស​ក្នុង​សុដន់ និង​ការពារ​ការ​លាប់​ជំងឺ​ឡើងវិញ។ អាហារ​ទាំងនេះ​សម្បូរ​ទៅដោយ​ជាតិ​សរសៃខ្ពស់​អាច​ជួយ​កាត់បន្ថយ​ការកកើត​ឡើង​នៃដុំគីស​ក្នុង​សុដន់។ ប្រភព​នៃជាតិ​ស​រសៃរួមមាន៖ បន្លែ និង​ផ្លែឈើ។
ពាក់អាវទ្រនាប់​ឲ្យ​បាន​ត្រឹមត្រូវស្ត្រីស្ទើតែ ៨០ភាគរយ​ពាក់ទំហំ​អាវទ្រនាប់​ខុស ឬជ្រើស​យកប៉ុង​អាវទ្រនាប់​ខុស​ទំហំដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍។ នេះ​ពិតជា​កំហុសឆ្គង​មួយដ៏ធំ! អាវ​ទ្រនាប់​ខុស​ទំហំ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ដុំគីស​ក្នុង​សុដន់។ ម្យ៉ាង​វិញទៀត ការ​ពាក់​អាវទ្រនាប់​សមល្មម​នឹង​ដើមទ្រូង​នឹង​ជួយដល់​សុដន់ ហើយ​ជួយកាត់​បន្ថយ​អាការៈ​ឈឺចាប់ និង​សុដន់​ធ្ងន់​ផងដែរ។ វា​ក៏ត្រូវ​បាន​គេជ្រើស​រើស​យក​អាវទ្រនាប់​ដែល​មាន​ទំហំធំ ក្នុង​កំឡុង​ពេលមក​រដូវ​នៅពេល​ដែល​សុដន់ហើមធំ (ចំពោះ​តែពេល​មក​រដូវ​តែប៉ុណ្ណោះ)។
ធ្វើលំហាត់ប្រាណ​ឲ្យ​បានទៀងទាត់ការឡើង​ទម្ងន់​អាចដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុងការ​ធ្វើឲ្យ​កើតជំងឺ​ដុំគីស​ក្នុង​សុដន់។ សារ​ធាតុខ្លាញ់​នៅក្នុង​រាងកាយ​ច្រើន​អាចនាំឲ្យ​អរម៉ូន​អឺសស្ត្រូសែន​កើតឡើង​ច្រើន ដែល​ប៉ះពាល់​ដល់​រាង​កាយ បណ្តាល​ឲ្យ​អសមតុល្យ​អរម៉ូន។
កម្រិត​នៃអរម៉ូន​អឺសស្ត្រូសែន​ច្រើន​ក្នុង​រាងកាយ​ត្រូវ​បាន​គេទទួល​ស្គាល់ថា​អាច​បណ្តាល​ឱ្យកើត​ដុំគីស​ក្នុង​សុដន់។ ដូច្នេះ ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​នឹង​អាច​ជួយ​រក្សា​ទម្ងន់ និង​គេច​ផុត​ពីជំងឺ​ដុំគីស​ក្នុង​សុដន់៕
ប្រភព៖ khfree