អ្នកកើតថ្ងៃទី១: ជាមនុស្សឆ្មើងបន្តិច ប៉ុន្តែចិត្តទៀងត្រង់ ចូលចិត្តដឹកនាំគេ ស្រលាញ់សេរីភាព និងកិត្តិយស។
អ្នកកើតថ្ងៃទី២: ជាមនុស្សមានអារម្មណ៏សិល្ប: តែងតែបារម្ភដល់ប្តាយឪពុកបងប្អូនមិត្តភក្តិគ្រប់គ្នា។ សុំភាពរម្យទម ស្ងប់ស្ងៀម ពូកែសន្សំសំចៃលុយកាក់ និងជឿជាក់លើខ្លួនឯង។
អ្នកកើតថ្ងៃទី៣: ជាមនុស្សស្មោះត្រង់ ចូលចិត្តសិក្សាស្រាវជ្រាវ មិនចូលចិត្តបង្គាប់បញ្ជា។
អ្នកកើតថ្ងៃទី៤: ជាមនុស្សចូលចិត្តផ្សងគ្រោះថ្នាក់ មិនចេះឈប់ស្ងៀមតស៊ូអត់ធ្មត់ ស្រលាញ់សេរីភាព និងគំនិតដែលរីកចម្រើនទៅមុខ។
អ្នកកើតថ្ងៃទី៥: វោហារក្បោះក្បាយប្រសប់ដោះស្រាយមិនប្រកាន់ខ្លួន ប៉ុន្តែពូកែរអ៊ូទាំបន្តិច។
អ្នកកើតថ្ងៃទី៦: ស្លូតបូត ស្រលាញ់សិល្បះតន្ត្រី តែឆាប់ខឹង មានគោលការណ៏ជីវិតច្បាស់លាស់។
អ្នកកើតថ្ងៃទី៧: ស្រលាញ់ភាពសាមញ្ៗ ចេះស្គាល់ខ្ពស់ទាប ចូលចិត្តប្រឈមនឹងឱបសគ្គ និងទុកចិត្តខ្លួនឯងលើសអ្វីទាំងអស់។
អ្នកកើតថ្ងៃទី៨: មានចរឹកចាស់ទុំ អៀនច្រើនស្ងប់ស្ងាត់ មានសណ្តានចិត្តល្អជាមួយមិត្តភក្តិទាងអស់គ្នា។ ចំពោះការងារ ទោះបីជាធ្វើអ្វីយឺតយូរ ប៉ុន្តែចេះទទួលខុសត្រូវ។
អ្នកកើតថ្ងៃទី៩: ជាមនុស្សបើកចំហ មានសុទិដ្ឋិនិយម ក្លាហាន ហ៊ានស៊ីហ៊ានសង ប៉ុន្តែចិត្តត្រជាក់ មិនសូវចងគំនុំនឹងអ្នកណាយូរ អធ្យាស្រ័យល្អ។
អ្នកកើតថ្ងៃទី១០: ជាមនុស្សមានកម្លាំងជំរុញចិត្តខ្ពស់ មិនចង់ឲគេណែនាំបង្គាប់បញ្ជា ស្រលាញ់សេរីភាព និងមានភាពជាអ្នកដឹកនាំគេ។
អ្នកកើតថ្ងៃទី១១: មានគំនិតច្នៃប្រឌិត មិនងាយអ្នកណាបោកប្រាស់បានទេ។ ក្រេវក្រោធច្រើន ប៉ុន្តែមិនសូវទ្បូទ្បា តែងតែហួងហែងគូស្នេហ៏ខ្លួន។
អ្នកកើតនៅថ្ងៃទី ១២: មានប្រាជ្ញាភ្លឺថា្ល ប៉ុនែ្តចិត្តទន់មិនហា៊នជំទាស់គំនិតអ្នកណា មានមន្តសេ្នហ៍ស្រលាញ់មិត្តភក្តិ និងការសិក្សា។
អ្នកកើតថ្ងៃទី ១៣: ជាមនុស្សមឺុងម៉ាត់ ដាច់ខាតហា៊នប្រឈមមុខគ្រប់បញ្ហាតូច រឺធំគិតវែងឆ្ងាយ រហ័សរហួនមិនចេះនៅស្រណុក។
អ្នកកើតថ្ងៃទី១៤: មានទំនាក់ទំនងល្អ ចូលចិត្តធ្វើការតាមគម្រាង ហា៊នគិតហ៊ានធ្វើ មិនចេះបន្លំកេងកិបបោកប្រាស់ ពូកែចាប់កំហុស ប៉ុន្តែប្រាកនិយម មានគេស្រលាញ់ ចូលចិត្តច្រើន
អ្នកកើតថ្ងៃទី១៥: ជាមនុស្សចិត្តបុណ្យ ប្រសប់យកចិត្តយកថ្លើម អាចរស់នៅឯកោបាន ប៉ុន្តែក៏ទាន់សម័យហឺុហា មិនចាញ់អ្នកណាទ្បើយ។
អ្នកកើតថ្ងៃទី១៦: មានទំនុកចិត្តខ្លួនឯងណាស់ ចិត្តទៀង ចូលចិត្តប្រើគំនិត្តជាងកម្លាំង មានទុទិ្ទិដិ្ធនិយមបន្តិច ប៉ុន្តែមានចិត្តសន្តោសប្រណី ស្រលាញ់សេរីភាព ។
អ្នកកើតថ្ងៃទី ១៧: ជាមនុស្សតស៊ូអត់ធ្មត់ មិននិយាយស្តីអត់ប្រយោន៍ច្រើន ឈឺឆ្អាលដល់អ្នកដទៃ មានចិត្តទៀងត្រង់ ប្រកាន់សច្ចះណាស់ ។
អ្នកកើតថ្ងៃទី ១៨: មានឆន្ទះមោះមុត គា្មនល្បិចកិច្ចកល ទោះបីជាមានចិត្តក្តៅបន្តិច តែចេះប្រើគំនិតដោះស្រាយបញ្ហាជាងប្រើកំលំាង ។
អ្នកកើតថ្ងៃទី ១៩: ចិត្តល្អ ផ្តាច់ការខ្លះដែរ តែមានសមត្ថភាពពេញខ្លួន អារម្មណ៍ស្រស់ស្រាយ ឆ្លាត ចូលចិត្តយកឈ្នះគេ ស្រលាញ់សេរីភាព ។
អ្នកកើតថ្ងៃទី ២០: មានការទទួលខុសត្រូវខ្ពស់ សោ្មះ ប៉ុនែ្តមិនសូវរ៉ូមែនទិច ផែ្អមលែ្ហមប៉ុនា្មនទេ។
អ្នកកើតថ្ងៃទី ២១: មានទឹកចិត្តមេត្រីធម៌ចំពោះអ្នកជំុវិញខ្លួន ស្រលញ់យុតិ្តធម៌ ស្រលាញ់សេរីភាព មានចិត្តសេ្នហ៍ពិតប្រាកដ ។
អ្នកកើតថ្ងៃ ២២: ជាមនុស្សមានគំនិតសុទិដិ្ធនិយម ចូលចិត្តបណ្តែតអារម្មណ៍សប្បាយ ស្រលាញ់ធម្មជាតិ ចូលចិត្តសិល្បះ មានបំណងប្រាថា្នខ្ពស់ ។
អ្នកកើតថ្ងៃទី ២៣: ពូកែសម្តី ប្រសប់កែខៃបញ្ហាធ្ងន់ស្រាល រួសរាយស្រស់ស្រាយ ជាមិត្តិដ៏ល្អបើបានខ្ពង់ខ្ពស់ ក៏មិនចោលដើមកំណើត ។
អ្នកកើតថ្ងៃទី ២៤: ស្លូតបូត ស្រលាញ់សោភណ្ឌភាព មានចិត្តមេត្តាប្រណី ស្រលាញ់យុត្តិធម៌ សម្បូរមិត្តភក្តិ ស្រលាញ់រាប់អាន មិនប្រកាន់ខ្លួន ឆាប់ខឹង តែឆាប់បាត់ ។
អ្នកកើតថ្ងៃទី ២៥: មានគំនិតចែ្នប្រឌិត មានអារម្មណ៍សិល្បះ ប៉ុនមិទុកចិត្តអ្នកណាមា្នក់ងាយៗទ្បើយ ។
អ្នកកើតថ្ងៃទី ២៦: រវើរវាយច្រើន ទន់ភ្លន់និយាយតិច ធ្វើនច្រើន រហ័សរហួស ស្រលាញ់មិត្តភក្តិ ។ មានគំនិតចាស់ទុំ មានផែនការជីវិតត្រឹមត្រូវ ។
អ្នកកើតថ្ងៃទី ២៧: ជាមនុស្សបើចំហ មិនចេះលាក់អាថ៌កំបាំង និស្ស័យស្រស់ស្រាយគួរអោយសេពគប់ បុ៉ន្តែមានអារម្មណ៍ឆាប់ប្រែប្រួលបន្តិច ។
អ្នកកើតថ្ងៃទី ២៨: ចិត្តមិត្តបរិសុទ្ធសោ្មះសរ ស្អាតសំ្អ សេ្នហ៍សោ្មះមួយនិងមួយ ទឹកចិត្ត ទូលំទូលាយ ហា៊នលះបង់ ហា៊នលះបង់ ហា៊នធ្វើ ។
អ្នកកើតថ្ងែទី ២៩: មានអារម្មណ៍ខ្លាចរអាច្រើន សំមឹ្លងទៅអនាគត់ វែងឆ្ងាយ ស្រលាញ់ញាតិគ្រួសារ និងមិត្តភក្តិ ចេះសន្សំសំចៃទ្រព្យសម្បត្តិ ។
អ្នកកើតថ្ងៃទី ៣០: មា គំនិតជឿនលឿន ស្រលាញ់ត្រឹមត្រូវ យុតិ្តធម៌ និយាយតិចធ្វើច្រើន ។
អ្នកកើតថ្ងៃទី ៣១: មាននិស្ស័យសល្បៈ មិននិយាយស្តីឥតប្រយោន៍ជាច្រើន ស្រទ្បាញ់ សេរីភាព ហា៊ននិយាយហា៊នធើ្វ សេ្នហ៍សោ្មះជានិច្ច ។
ដោយ៖ CC
ប្រភព៖ rosemag