Post Top Ad

Friday, February 03, 2017

គោលគំនិតសំខាន់ៗក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន

រាល់ការចាប់ផ្តើមពាណិជ្ជកម្មដំបូង អ្នកមានអ្វីដែលត្រូវធ្វើច្រើនណាស់មុនពេលជំនួញអ្នកជោគជ័យ ត្រូវ រកគំនិតថ្មីៗដើម្បីប្រកួតប្រជែងជាមួយដៃគូផ្សេងទៀត និងរៀបចំយុទ្ធសាស្ត្រដើម្បីប្រកួតប្រជែងជាដើម។ នៅសម័យបច្ចេកវិទ្យាឥឡូវនេះអ្នកអាចធ្វើការផ្សព្វផ្សាយជំនួញរបស់អ្នកយ៉ាងឆាប់រហ័សមានទៅតាមបណ្តាញសង្គម  ប៉ុន្តែវាមិនទាំងអស់នោះទេ យើងត្រូវមានការផ្សព្វផ្សាយឱ្យបានច្រើននៅក្នុងជំនួញនីមួយៗ។ នៅខាងក្រោមនេះជាគំនិតសំខាន់ៗដែលអ្នកគួរយល់ដឹងឱ្យបានច្បាស់នៅក្នុងការប្រកបរបរអាជីវកម្មរបស់អ្នក៖

១. សារៈសំខាន់នៃការផ្សព្វផ្សាយ
 ដោយសារពិភពលោកមានការរីកចម្រើន វាបានសម្រួលដល់ការចែករំលែកគំនិតថ្មីៗទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយអនឡាញក៏បានជួយដល់ការចែករំលែកព័ត៌មានរហ័ស។ អ្នកគ្រាន់តែត្រូវការចែករំលែកព័ត៌មានល្អៗនិងផ្សព្វផ្សាយផលិតផលឬសេវាកម្មអ្នកជាការស្រេច។

២. ប្រព័ន្ធផ្សព្វផ្សាយអនឡាញ
 ជាមួយនឹងមនុស្សជាងមួយពាន់លាននាក់ដែលប្រើប្រាស់ Facebook វាបានផ្តល់ភាពងាយស្រួលដល់ការកម្សាន្តមិនថាមនុស្សប្រើប្រាស់កុំព្យូទ័រឬទូរស័ព្ទនោះទេ។ ដូច្នេះហើយ ការបង្កើតគេហទំព័រមួយឲល្បីក្នុង Facebook ក៏អាចជួយដល់ជំនួញរបស់អ្នកបានយ៉ាងធំធេងផងដែរ។

៣. ប្រព័ន្ធផ្សព្វផ្សាយបុរាណ
 ទោះបីជាប្រព័ន្ធផ្សព្វផ្សាយអនឡាញមានឥទ្ធិពលយ៉ាងណាក៏ដោយ អ្នកមិនត្រូវធ្វេសប្រហែសនឹង ប្រព័ន្ធផ្សព្វផ្សាយបុរាណឡើយ។ មនុស្សជាច្រើននៅតែចំណាយពេលមើលទូរទស្សន៍ និងអានកាសែត៕

ដោយ៖ BM
ប្រភព៖ lifehack