Post Top Ad

Thursday, February 09, 2017

ហេតុអ្វីបានជាលោក ប្រធានាធិបតី ដូណាល់ ត្រាំ ចូលចិត្ត​អាហារ Fast Food?

Donald Trump eats so much fast food

មនុស្ស​ភាគ​ច្រើន ក៏​ចូលចិត្ត​បរិភោគ​អាហារ​ទាំង​នេះ​ដែរ ប៉ុន្តែ​លោក ត្រាំ កាន់តែ​ចូលចិត្ត​ខ្លាំង។ ក្រុម​អ្នក​សង្កេតការណ៍​បាន​កត់​សម្គាល់​ឃើញ​ថា ប្រធានាធិបតី វ័យ​៧០​ឆ្នាំ​រូបនេះ បរិភោគ​ពួកវា​យ៉ាង​ទៀងទាត់។ ផ្ទុយទៅវិញ លោក​មិន​សូវ​ហាត់ប្រាណ​ច្រើន​ឡើយ។
លោក ត្រាំ បាន​កោតសរសើរ​ចំពោះ​អាហារ Fast Food ទៅ​លើ​រសជាតិ និង​ប្រសិទ្ធភាព​របស់​វា។ ប៉ុន្តែ​វា​ប្រហែល​ជា​ចម្លែក​បន្តិច ព្រោះ លោក ត្រាំ ចូលចិត្ត​បរិភោគ​អាហារ​ប្រភេទ​នេះ ដោយសារ​តែ​ជា​ទម្លាប់ និង​គិត​ថា​វា​មាន​អនាម័យ ហើយ​មាន​ស្តង់ដារ​ជាក់​លាក់។ លោក​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ពី​អាហារ​បរទេស ឬ បន្លែ​ដែល​មិន​បាន​លាង​ទឹក​ស្អាត​ឡើយ។ លោក ត្រាំ បាន​និយាយ​ប្រាប់​សារព័ត៌មាន CNN ថា «ខ្ញុំ​ជា​មនុស្ស​ស្អាត​ខ្លាំង​ណាស់។ ខ្ញុំ​ចូលចិត្ត​ភាព​ស្អាត ហើយ​ខ្ញុំ​គិត​ថា អ្នក​គួរ​តែ​ទៅ​ទីនោះ (McDonald's , KFC ឬ Domino) ជា​ជាង​កន្លែង​ផ្សេង ដែល​អ្នក​មិន​ដឹង​ថា គេ​យក​អាហារ​មក​ណា។ វា​មាន​ស្តង់ដារ​ជាក់លាក់​មួយ»៕s

ដោយ៖ BM
ប្រភព៖ mirror