Post Top Ad

Saturday, February 04, 2017

ក្រុមហ៊ុន Google​ ​បញ្ចេញ​ ​Android​ ​7.1.2 beta​ ​ជួយ​បង្កើន​ល្បឿន​អ៊ីនធឺណិត​លើ​ស្មាតហ្វូន

Google​ ​ប្រកាស​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.1.2 beta​ ​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ធ្វើ​តេស្ត​សាកល្បង​ ​ខណៈ​វា​អាច​ដំណើរការ​បាន​តែ​នៅ​លើ​ស្មាតហ្វូន​មួយ​ចំនួន​ប៉ុណ្ណោះ។
Android 7.1.2 beta​ ​ភ្ជាប់​មក​ជា​មួយ​នូវ​កំណែ​លុប​ ​Bug​ ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ដើរ​បាន​រលូន​ ​ហើយ​អាច​ជួយ​បង្កើន​ល្បឿន​អ៊ីនធឺណិត​របស់​ស្មាតហ្វូន​ ​ឬ​ថេប្លេត។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ ​Google។



ដំណាក់កាល​សាកល្បង​ ​Android 7.1.2 beta​ ​អាច​ដំណើរការ​លើ​ស្មាតហ្វូន​មួយ​ចំនួន​ដូច​ជា​ ​Google Pixel, Pixel XL, Nexus 5X, Nexus Player និង Pixel C។ សម្រាប់​ប្រិយមិត្ត​ដែល​មាន​ស្មាតហ្វូន​ខាង​លើ​ ​នឹង​ចង់​សាក​ល្បង​តេស្ត​ ​Android 7.1.2 beta​ ​អាច​ធ្វើ​ការ​ស្វែងរក​តាម​តំណ​ភ្ជាប់​នេះ៕ Android 7.1.2 beta​


ដោយ៖ BM
ប្រភព៖ GSMarena