Post Top Ad

Tuesday, February 14, 2017

ថ្មីសំរាប់ឆ្នាំ២០១៧​ Hushme ​សំរាប់ទប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទដ៏ទំនើបបំផុតហើយវាជួយ...!


ការ​តាំង​ពិ​រណ៍​ផលិតផល​បច្ចេកវិទ្យា CES ឆ្នាំ​២០១៧ នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក​មាន​ដាក់​តាំង​ផលិតផល​ថ្មី​មួយ​ដែល​ប្រើប្រាស់​ភ្ជាប់​ជាមួយ​ទូរស័ព្ទ ដើម្បី​ធានា​ការ​សន្ទនា​មាន​លក្ខណៈ​សម្ងាត់ ដោយ​មិន​ចាំបាច់​ចេញ​ឆ្ងាយ​ពី​មនុស្ស​ម្នា ឬ​ចេញ​ទៅ​និយាយ​ក្រៅ​បន្ទប់ធ្វើការ​នោះ​ទេ ។
ផលិតផល​ថ្មី​មួយ​នេះ​មានឈ្មោះ​ថា Hushme ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ម៉ាស់ សំឡេង​ដំបូង​របស់​ពិភពលោក​សម្រាប់​និយាយ​ទូរស័ព្ទ (World’s First Voice Mask for mobile phone) ។ Hushme ត្រូវ​បាន​វិស្វករ​ជាតិ​អ៊ុយ​ក្រែ​ន​បង្កើត​ឡើង តែ​ក្រុមហ៊ុន​នេះ​នៅ សហរដ្ឋអាមេរិក​ទេ ។


ការ​រចនា​មាន​ភាព​ងាយស្រួល​ព្រោះ​អ្នក​អាច​ពាក់​វា​នៅ​នឹង​ក ហើយ​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​តាម​បច្ចេកវិទ្យា​ឥត​ខ្សែ Bluetooth និង​មានកម្ម​វិធី​សម្រាប់​ឲ្យ​អ្នក​ដំឡើង​សំឡេង ឬ​កម្មវិធី​ផ្សេង​ៗ​ជាមួយ Hushme ។ ជាង​នេះ​ទៅ​ទៀត​វា​អាច​ភ្ជាប់​ជាមួយ​កាស​ត្រចៀក​ក្នុង​ពេល​សន្ទនា ដោយ​មិន​ចាំ​ដើរ​រក​កន្លែង​ស្ងាត់​ដើម្បី​និយាយ​ទូរស័ព្ទ​ទៀត​ទេ ។ ជា​រួម​វា​ត្រូវ​គេ​បង្កើត​ឡើង​សម្រាប់​ការ​សន្ទនា​ដែល​មិន​រំខាន​ដល់​អ្នក​ដទៃ ហើយ​ក៏​មិន​រំខាន​ក្នុង​ការ​សន្ទនា​នៅ​ទី​សាធារណៈ ឬ​កន្លែង​អ៊ូអរ ដោយ​វា​បំពាក់​បច្ចេកវិទ្យា​លុប​សំឡេង​មក​ក្រៅ បើ​ទោះជា​នៅ​អង្គុយ​ជិត​គ្នា​យ៉ាងណា​ក៏​ដោយ​ក៏​មិន​ឮ ។

អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ អ្នក​អាច​ជ្រើសរើស​សំឡេង​បិទ​បាំង​ក្នុង​ការ​សន្ទនា​របស់​អ្នកតា​មរយៈ​ការ​ប្តូរ​សំឡេង​ទៅ​ជា​សំឡេង​រលក​ទឹកសមុទ្រ សំឡេង​ខ្យល់ សំឡេង​ភ្លៀង សំឡេង សត្វ​កំប្រុក សំឡេង​Minio សំឡេង​បក្សី និង​សំឡេង​មនុស្ស​យន្ត​R2D2 ដើម្បី​បញ្ចៀស​ការ​ចង​ស្តាប់​ពី​អ្នក​ដទៃ ក្នុង​គោលដៅ​រក្សា​ការ​សម្ងាត់​ក្នុង​ការ​សន្ទនា ។ ប៉ុន្តែ​សម្រាប់​សំឡេង​ខ្លះ​អ្នក​ប្រើប្រាស់​ត្រូវ​សុំ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់ ៕


ដោយ៖NS N
ប្រភព៖kspg