Post Top Ad

Friday, February 10, 2017

​គ្រូ​បង្វឹក​របស់​Manchester United​ នៅ​ពេល​រដូវកាល​នេះ​បានចូល​ដល់​ទី​បញ្ចប់ព្រោះតែ......



(កីឡា)៖ ក្រុម​បាល់ទាត់​របស់​អង់គ្លេស​ Manchester United នឹង​ធ្វើការ​ពិភាក្សា​ទាក់ទង​នឹង​ការ​បន្ត​កុងត្រា​រយៈពេល​១២​ខែ​ ជាមួយ​គ្រូ​បង្វឹក​របស់​ក្រុម​នា​ពេល​បច្ចុប្បន្ន​លោក​ Jose Mourinho នៅ​ពេល​រដូវកាល​នេះ​ចូល​ដល់​ទី​បញ្ចប់។​
គ្រូ​បង្វឹក​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ បាន​ចុះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ក្លឹប​បិសាច​ក្រហម​ ហើយ​ទន្ទឹមគ្នា​នេះ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ The Sun​ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ​តាមរយៈ​ការ​ដឹកនាំ​ក្រុម​លេង​បាន​ល្អ​ បាន​ធ្វើឲ្យ​ក្លឹប​មាន​បំណង​ចង់​ឲ្យ​រូបលោក​នៅ​ Old trafford​ មួយ​ឆ្នាំ​បន្តទៀត។​
គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវ​កាល​ដំបូង​ជាមួយ​ Manchester United​ លោក​ Jose Mourinho​ បាន​ដឹកនាំ​ក្រុម​ឲ្យ​ទទួល​ជ័យជំនះ​ចំនួន​១២​ប្រកួត​ ស្មើ​៩ប្រកួត ​និង​ចាញ់​ត្រឹម​៣​ប្រកួត​ នៅ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ Premier League៕


ដោយ៖ CC
ប្រភព៖ Goal