Post Top Ad

Saturday, February 04, 2017

បន្ទានពីការ​ស៊ុតបញ្ចូលទី​ Real​ Madrid​ ពីរ​គ្រាប់​ ឥឡូវ​នេះ​ Shibasaki​ ទៅ​លេង​នៅ​អេស្ប៉ាញ​


ក្លឹប​ក្នុង​លំដាប់​ទី​ពីរ​របស់​អេស្ប៉ាញ​ CD​ Tenerife​ បាន​ព្រមព្រៀង​ជា​ផ្លូវ​ការ​ហើយ​ក្នុង​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​ជប៉ុន​មួយ​រូប​ពី​ក្លឹប​ Kashima​ Antlers​ បន្ទាប់​ពី​រូប​គេ​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​កាល​ពី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Club​ World​ Cup​ ទល់​នឹង​ Real​ Madrid​ កន្លង​ទៅ​។


Gaku​ Shibasaki​ ត្រូវ​បាន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប​ក្រោយ​ពី​រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ទៀត​ផង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ CWC​ ទល់​នឹង​ Real​ Madrid​ ហើយ​មក​ដក់​ពេល​នេះ​ក្លឹប​ក្នុង​លីគ​លំដាប់​ទី​ពីរ​អេស្ប៉ាញ​ CD​ Tenerife​ ក៏​បាន​សម្រេច​ចិត្ត​ចុះ​កុង​ត្រា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដើម្បី​យក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​មក​ចូល​រួម​ក៏​ដូច​ជា​ផ្ដល់​ឱកាស​ឲ្យ​រូប​គេ​មាន​បទពិសោធន៍​ជាមួយ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប​ផង​ដែរ​។


សូម​បញ្ជាក់​ផង​ដែរ​ថា​ Gaku​ Shibasaki​ គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប​ Kashima​ Antlers​ ក្នុង​នោះ​រូប​គេ​បង្ហាញ​ខ្លួន​បាន​១៧៥​ប្រកួត​រក​បាន​១៩​គ្រាប់​សម្រាប់​ក្លឹប​ និង​ជម្រើស​ជាតិ​ជប៉ុន​១១​ប្រកួត​ស៊ុត​បាន​៣​គ្រាប់​ថែម​ទៀត​ផង​៕


ដោយ៖ NSN