Post Top Ad

Friday, February 03, 2017

កីឡាករ Ronaldinho វិលត្រឡប់​ទៅ Barcelona វិញ តែ​មិនមែន​លេង​បាល់​ទេ គឺ​ដើរតួនាទី​ជា​ឯកអគ្គរដ្ឋទូត​ក្លឹប​

 


ក្លឹប​អ្នកមាន​បុណ្យ Barcelona បាន​ទទួលស្គាល់ថា Ronaldinho នឹងត្រូវ​ត្រឡប់​មកកាន់​អតីត​ក្លឹប​ចាស់​របស់ខ្លួន​មួយ​នេះ​ម្តងទៀត ដែល​គាត់​នឹង​ចាប់យក​តួនាទី​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ក្លឹប​។​
​    ​អតីត​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល​ដ៏​ល្បីល្បាញ​រូបនេះ ត្រូវបាន​គេ​ចងចាំ​ជានិច្ច​អំឡុង​ការបង្ហាញ​វត្តមាន​របស់គាត់​ក្នុង​ទឹកដី Camp Nou បន្ទាប់ពី​បាន​ចំណាយពេល​ចំនួន​ប្រាំ​រដូវ​កាល​នៅឯ​ក្លឹប​យក្ស​មួយ​នេះ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​។​

​    ​គាត់​បានបង្ហាញ​វត្ត​មានបាន​ចំនួន ២០៧​លើក​សម្រាប់​ក្លឹប​យក្ស​របស់​ជនជាតិ​កាតា​ឡាន​មួយ​នេះ​ក្នុង​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៨ ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៩៤​គ្រាប់ និង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ពានរង្វាន់​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប​នា​រដូវ​កាល​ឆ្នាំ ២០០៥-០៦ ខណៈដែល​ពួកគេ​ក៏បាន​លើក​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ LaLiga នា​ឆ្នាំ​នោះ​ផងដែរ​។​
​    ​Ronaldinho ទីបំផុត​បាន​ផ្លាស់​ទៅកាន់​ក្លឹប AC Milan មុនពេល​ដែល​គាត់​បានបញ្ចប់​អាជីព​ក្នុង​ទឹកដី​កំណើត​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​គាត់​នឹង​ផ្សាភ្ជាប់​សាជាថ្មី​ម្តងទៀត​ជាមួយនឹង Barca នៅក្នុង​តំណែង​ថ្មី ដែល​ក្លឹប​យក្ស​មួយ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​៕
ប្រភពbizkhme