កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2017 ក្រុមហ៊ុន សាមសុង បើកសម្ពោធជាផ្លូវការនូវម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ដំបូងបំផុតលើពិភពលោក ដែលប្រកបទៅដោយភាពច្នៃប្រឌិតថ្មីសម្រាប់ ធ្វើឲ្យបន្ទប់កាន់តែត្រជាក់ល្អ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Le Royal ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកចែកចាយធំ និងអ្នកចែកចាយបន្ត ប្រមាណ 200 នាក់។ ម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ជំនាន់ថ្មីនេះ គឺជាបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលធ្វើឲ្យខ្យល់កាន់តែត្រជាក់ ហើយថែមទាំងជួយសន្សំសំចៃភ្លើង និងបន្សុទ្ធខ្យល់ផងដែរ។
លោក Seungho Choi នាយកគ្រប់គ្រងនៃក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានមោទនភាព និងរំភើបមែនទែនក្នុងការបង្ហាញនូវម៉ាស៊ីនត្រជាក់ដ៏ថ្មីស្រទ្បាង ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ពួកយើងក្នុងឆ្នាំ 2017 ។ ម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ដំបូងបំផុតលើពិភពលោកនេះ មិនត្រឹមតែជួយកម្ចាត់មេរោគដើម្បីធ្វើឲ្យខ្យល់បរិសុទ្ធនោះទេ ថែមទាំងធ្វើឲ្យបន្ទប់របស់អ្នកត្រជាក់លឿន និងសន្សំសំចៃភ្លើងផងដែរ។
លោក Choi ក៏បានបន្តថា៖ ជាមួយនឹងភាពច្នៃប្រឌិតនៃម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ខ្ញុំសង្ឃឹមយ៉ាងមោះមុតថា កំណែចុងក្រោយបំផុតនៃម៉ាស៊ីនត្រជាក់សាមសុងនេះ នឹងរក្សាជំហររបស់ក្រុមហ៊ុនសាមសុងឲ្យនៅតែឈានមុខគេក្នុងទីផ្សារកម្ពុជា ហើយយើងជឿជាក់ថា ការផ្តល់ជូនរបស់យើង នឹងជួយបំពេញតម្រូវការ និងការរស់នៅរបស់ប្រជាជនកម្ពុជា ។ បច្ចេកវិទ្យានៃម៉ាស៊ីនត្រជាក់ 8 Pole Digital Inverter ត្រូវបានរចនាដើម្បីកាត់បន្ថយសម្លេងរំខានធ្វើឲ្យបរិស្ថានមានភាពស្ងប់ស្ងាត់ល្អ ខណៈពេលដែលម៉ាស៊ីនកំពុងដំណើរការ។
ស្របពេលដែលព្រឹត្តិការណ៍នៅថ្ងៃទី 23 ខែកុម្ភៈធ្វើជូនសម្រាប់អ្នកកាសែត និងអ្នកចែកចាយធំៗ នឹងមានកម្មវិធីមួយទៀតនៅថ្ងៃទី 04 ខែមីនា ដែលប្រព្រឹត្តធ្វើទ្បើងនៅឯ ហាងទំនើបសាមសុង KLDis (ស្ថិតនៅក្នុងអាគារលេខ 306 ផ្លូវ 93 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8ល្ងាច) ដែលនឹងបង្ហាញម៉ាស៊ីនត្រជាក់សាមសុងស៊េរី 8 Pole Digital Inverter ទាំំងអស់។ អំទ្បុងពេលនៃកម្មវិធី អតិថិជននឹងរីករាយជាមួយការបន្ថែមជូនពិសេសៗដូចជា ការបញ្ចុះតម្លៃ ការដំឡើងនិងឧបករណ៍ដោយឥតគិតថ្លៃ ការលេងល្បែងប្រកួតដើម្បីឈ្នះរង្វាន់ភ្លាមៗ និងការផ្តល់ជូនមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសកម្ពុជា (កញ្ចប់នៃការថែមជូនមានតម្លៃ 80 ដុល្លារ ក្នុងមួយឯកតានៃម៉ាស៊ីនត្រជាក់)។
ប្រភព៖ eworldmagz