Post Top Ad

Thursday, March 16, 2017

អាហា៤ ប្រភេទដែលធ្វើឲ្យអ្នកមានមានអារម្មណ៍ពុះកព្រ្ជោលមុនពេលរួមភេទ

ការ​រៀប​អាពាហ៍​ពិពាហ៍​តាំង​ពីបុរម​បុរាណ​មក គេ​ចាត់​ទុក​រាត្រី​ទឹកឃ្មុំគឺជា​រា​ត្រីមួយ​ដ៏​មាន​តម្លៃ​បំផុត​ សម្រាប់​គូរ​ ស្នេហ៍​ថ្មោង​ថ្មី។ ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​កាន់​តែ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល និង​ពោរ​ពេញ​ទៅ​ដោយ​ថាម​ពល​នោះ អ្នក​គួរ​តែ​បរិភោគ​អាហារ​ ៤ប្រភេទ​នេះ ​ដែល​ធ្វើ​ឱ្យ​សម្រេច​ដូច​បំណង។ ខាង​ក្រោម​នេះ ​គឺ​ជា​កំពូល​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​ជំរុញ​ឱ្យរាត្រី​ទឹក​ឃ្មុំ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង៖

១. ផ្លែស្ត្រប៊ឺរី និងសូកូឡា

ផ្លែស្ត្រប៊ឺរី ​និងសូ​កូឡា​ គឺជា​ភ្នាក់ងារ​ដ៏សំខាន់​ដែល​រុញ​ច្រាន​ឱ្យ​អារម្មណ៍​របស់​អ្នក​ពុះ​កញ្ជ្រោល។ ​ជាពិសេស​គឺ​សូកូឡា​ពណ៌​ខ្មៅ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្លូវភេទ ដែល​មាន​រយៈ​ពេល​យូរជាង​ការថើប​ដើម្បី​ឱ្យមាន​អារម្មណ៍​ដល់​ទៅ ៤ ដង។

២. កាហ្វេ ឬតែ

ក្លិនឈ្ងុយ​នៃកាហ្វេ ឬតែ​ជួយ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា​នៅក្នុង​រាត្រី​ផ្សំ​ដំណេក។ ​គ្រឿង​ទេស​នេះ​​ អាចជួយ​កំដៅ​ដល់​រាង​កាយ​របស់​អ្នក ​និងប​ញ្ឆេះ​នូវ​អារម្មណ៍​ត្រេក​ត្រអាល​ពេល​នៅ​ជា​មួយ​ដៃគូរ។

៣. ចេក

ចេក​ក៏អាច​បង្កើត​សមត្ថភាព​ក្នុង​ការរួម​មេត្រី​ភាព​ជាមួយ​ដៃគូរ​របស់​អ្នក​ដែរ។ ​ចេក​ផ្ទុក​ទៅ​ដោយ​វីតាមីន B ប៉ូតាស្យូម និង​ម៉ាញេស្យូម​ដែល​មាន​ផលល្អ​សម្រាប់​អ័រម៉ូន ​Testosterone ។ ម្យ៉ាង​វិញទៀត​ វាមាន​ផ្ទុក​អង់ស៊ីម​ Bromeliad ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រយជន៍​ដល់​ចំណង​តណ្ហា ​ជាពិសេស​សម្រាប់​បុរស។

៤. ម្ទេស

ម្ទេសគឺ​ជាគ្រឿង​ផ្សំ​ដែល​គេប្រើ​សម្រាប់​ដាក់​នៅក្នុង​ម្ហូប ​តែវា​ក៏ជា​ធាតុផ្សំ​មួយ​ដែល​អាច​ជួយ​ធ្វើឱ្យអ្នក​សម្រើប​តណ្ហា​ផងដែរ។ ​នៅក្នុង​ម្ទេស​មាន​ផ្ទុក​សារធាតុ Capsaicin ដែល​មាន​ផលល្អ​សម្រាប់​ជីវិត​ស្នេហា ​ព្រោះ​វាអាច​បង្កើន​នូវអ័រម៉ូន Endorphins នៅក្នុង​រាង​កាយ​របស់​អ្នក​ដែល​ជាតម្រូវ​ការខ្ពស់​សម្រាប់​រាត្រី​ទឹកឃ្មុំ៕
  • ប្រភព៖ Health.com