ក្រុង ញូវដែលី: បុរសតឿម្នាក់ត្រូវបានគោរពបូជាក្នុងនាមជាព្រះព្រហ្មញ្ញចាប់ជាតិមួយអង្គក្រោយពីស្ថានភាពរាងកាយដ៏អាថ៌កំបាំងបានធ្វើឲ្យយុវជនរូបនេះមានកម្ពស់ត្រឹមតែ ៥៨ សង់ទីម៉ែត្រ។
លោក មេនព្រីត ស៊ិញ អាយុ ២១ ឆ្នាំ មានកម្ពស់ និងទម្ងន់ស្មើនឹងទារកអាយុ ៦ ខែ និងត្រូវបានជឿថា ជាមនុស្សតូចបំផុតម្នាក់ក្នុងលោក។ នៅមិនទាន់ធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ស្ថានភាពជំងឺរបស់យុវជនរូបនេះនៅតែអាថ៌កំបាំង។ ប៉ុន្ដែបច្ចុប្បន្នអ្នកស្រុកក្នុងរដ្ឋ ពុនចាប ប្រទេសឥណ្ឌា បានចាត់ទុកបុរសតឿខុសខ្នាតជាអាទិទេព និងនាំគ្នាមកសុំការប្រោះព្រំ។
លោក ស៊ិញ ប្រសូតមកជាទារកថ្លោសដ៏មានសុខភាពល្អ តែឪពុកម្ដាយ លោក ចេកតា ស៊ិញ និងអ្នកស្រី ម៉ានជិត គឺ បាននិយាយថា ការលូតលាស់របស់កូនស្រាប់តែលែងទៅមុខនៅពេលលោកអាយុ ៦ ខែ។
អ្នកម្ដាយបាននិយាយថា៖ «អ្នកភូមិមិនមើលងាយកូនខ្ញុំឡើយ។ យើងមិនស្មៅហ្មងចំពោះរូបរាងគាត់នោះទេ។ យើងទាំងអស់គ្នាគោរពបូជាគាត់។ ពួកគេស្រឡាញ់គាត់ខ្លាំងណាស់ដោយនាំគ្នាមកទទួលការប្រោះព្រំរៀងរាល់ថ្ងៃ»។
គួរឲ្យចាប់អារម្មណ៍ លោក ស៊ិញ មានបងប្អូនពីរនាក់ ដែលពួកគេមានកម្ពស់ប្រក្រតី។ ប្អូនស្រី អាយុ ១៩ ឆ្នាំ ឈ្មោះ ចាសព្រីត រស់នៅក្នុងផ្ទះជាអ្នកថែទាំលោក។
យ៉ាងណាមិញ ក្រុមគ្រួសារចង់ឲ្យលោកធ្វើជាមនុស្សល្បី។ ដូច្នេះ ពួកគេអាចមានប្រាក់សម្រាប់ការព្យាបាល៕
ប្រភព៖postkhme