ចំណេះដឹង៖ភេទរបស់កូននឹងអាស្រ័យទៅលើការដែលថាតើមេជីវិតឈ្មោល ឬស្ពែម៉ាតូសូអ៊ីតដែលបង្ករកំណើតនោះមានក្រូម៉ូសូមXឬY។ចំណែកក្រូម៉ូសូមនៃមេជីវិតញីឬអូវុលរបស់ស្ត្រីវិញមានតែក្រូម៉ូសូមXប៉ុណ្ណោះ។ដូច្នេះនៅពេលបង្កកំណើតបើសិនជាមានការជួបគ្នារវាងក្រូម៉ូសូមYនិងក្រូម៉ូសូមX ពេលនោះវានឹងអាចនាំអោយមានកូនប្រុសហើយ។
ក្រូម៉ូសូមXនិងYមានលក្ខណ:សម្បត្តិមិនដូចគ្នាទេ។មេជីវិតឈ្មោលឬស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមX ធំជាង ធ្វើដំណើរយឺតជាង និងមានអាយុវែងជាងស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមY។
មនុស្សខ្លះគិតថាគេអាចបង្កើនឪកាសមានកូនប្រុសឬស្រីតាមចំណង់តាមរយ:ពេលវេលានិងភាពញឹកញាប់នៃការរួមភេទ។មានភស្តុតាងវិទ្យាសាស្ត្រតិចតួចប៉ុណ្ណោះដែលគាំទ្រដល់គំនិតបែបនេះ។ប៉ុន្តែអ្នកអាចនឹងសាកល្បង បើសិនជាអ្នកមានបំណងបានកូនប្រុសឬស្រីតាមចំណង់នោះ។
ដូច្នេះតើអ្នកគួររួមភេទរបៀបណា?
បើសិនជាអ្នកចង់បានកូនស្រីនោះ ចូរអ្នករួមភេទពីរឬបីថ្ងៃមុនពេលការបញ្ចេញមេជីវិតញីដែលភាសាអង់គ្លេសហៅថាovulation (ប្រពន្ឋរបស់អ្នកអាចដឹងអំពីពេលវេលានេះបើសិនជាគាត់មានរដូវទៀងទាត់)។ប៉ុន្តែបើអ្នកចង់បានកូនប្រុសអ្នកគួររួមភេទមួយថ្ងៃបន្ទាប់ឬភ្លាមៗបន្ទាប់ពីការបញ្ចេញមេជីវិតញីពីព្រោះមេជីវិតឈ្មោលដែលមានក្រូម៉សូមYដែលធ្វើដំណើរក្នុងល្បឿនលឿនជាងមេជីវិតឈ្មោលដែលមានក្រូម៉ូសូមYhនឹងទៅជួបមេជីវិតញីមុនស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមX។
តើគួររួមភេទញឹកញាប់ប៉ុណ្ណា?សម្រាប់កូនស្រី ចូរធ្វើការរួមភេទចូរអ្នករួមភេទញឹកញាប់បន្តិចពីព្រោះ ការធ្វើដូច្នេះអាច កាត់បន្ថយបរិមាណស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមYនៅក្នុងទឹកកាម។សម្រាប់កូនប្រុសវិញ អ្នកគួរតែរួមភេទអោយរង្វើលបន្តិច ពីព្រោះវាអាចបង្កើនបរិមាណមេជីវិតឈ្មោលដែល មានក្រូម៉ូសូមYនៅក្នុងទឹកកាម។
ដោយ៖NSN