(ប្រទេសចិន)៖ ស្រ្ដីជនជាតិចិនជាប្រពន្ធម្នាក់ខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានដឹងថា ប្ដីរបស់ខ្លួនលួចមានសាហាយនៅខាងក្រៅ ហើយគាត់បានចាប់ស្រីកំណាន់ចិត្តរបស់ប្ដីគាត់ដោះសំលៀកបំពាក់នាងចេញ និងបង្ខំអោយស្រីជាសហាយនោះដើរស្រាតតាមផ្លូវសាធារណៈ ដើម្បីផ្តល់មេរៀនឲ្យនាងកុំឲ្យដើរដណ្តើមប្តីគេទៀត។ រឿងនេះកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន។
ស្រ្ដីជាប្រពន្ធចាប់បានប្ដីរបស់គាត់ពេលកំពុងតែនៅលើគ្រែជាមួយហ្នឹងស្រីកំណាន់ចិត្ត ទើបស្រ្ដីជាប្រពន្ធខឹង និងបានចាប់ស្រាតសំលៀកបំពាក់នារីជាសាហាយចេញហើយចាប់នាងអោយដើរស្រាតតាមផ្លូវសធារណៈដែលមានមនុស្សច្រើន។ ស្រ្ដីជាប្រពន្ធចាប់ផ្ដើមតាមដានប្ដីរបស់គាត់ បន្ទាប់ពីរូបគាត់សង្ស័យថាប្ដីរបស់គាត់មានសាហាយនៅខាងក្រៅ បន្ទាប់ពីប្ដីគាត់ចេញទៅក្រៅផ្ទះមួយអាទិត្យជាងហើយមិនបានទាក់ទងមកគាត់។ វីដេអូការដាក់ទណ្ឌកម្មលើនារីជាសាហាយនេះត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គម មានអ្នកខ្លះរិះគន់លើស្រ្ដីជាប្រពន្ធ និងអ្នកខ្លះទៀតគាំទ្រស្រ្ដីជាប្រពន្ធដែលបានដាក់ទណ្ឌកម្មបែបនេះ។
ដោយ៖ CC
ប្រភព៖ Ny Sing