ខេត្តកំពង់ឆ្នាំង៖ហេតុការណ៏ភ្ញាក់ផ្អើរនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដោយប្រជាពលរដ្ឋឃុំសំរោងសែន បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់មានទំហំធំ ដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ
កប់នៅក្នុងបឹងព្រលូង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែងហើយបានរាយការណ៍ជូនសមត្ថកិច្ចយកមករក្សាទុកបញ្ចៀសគ្រោះថ្នាក់។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញនេះ មានចំនួន២គ្រាប់ ជាប្រភេទគ្រាប់ MK82 សម្រាប់ទំលាក់ពីលើយន្តហោះ ដែលបានបន្សល់ក្នុងសម័យសង្គ្រាមលន់ណុលកន្លងមក ។ករណីនេះសមត្ថកិច្ច បានទំនាក់ទំនងទៅមន្ត្រីស៊ីម៉ាកខេត្តកំពង់ឆ្នាំងដើម្បីដឹកយកគ្រាប់ទាំង២នេះចេញពីបឹងមួយនេះដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។
មន្ត្រីស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ គ្រាប់មិនទាន់ផ្ទុះដែលរកឃើញនេះប្រភេទគ្រាប់ចាស់ៗ ដែលបានបន្សល់ពីសម័យសង្គ្រាម ហើយវានៅមានគុណភាពផ្ទុះធម្មតា ពេលវាផ្ទុះវាមានកំរិតផ្ទុះខ្លាំង ណាស់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាច្រើននាក់ទៀតផងបើនៅជិតវា។
ប្រជាពលរដ្ឋដែលមានទីលំនៅជិតកន្លែងរកឃើញគ្រាប់ខាងលើបានអោយដឹងថា៖ក្នុងសម័យសង្គ្រាមកន្លែងរកឃើញគ្រាប់នេះវាជាទីតាំងយោធាហើយក៍ជាសមរភូមិផងដែរ ហើយគ្រាប់ទាំងនេះបាននៅរាយប៉ាយជាច្រើនកន្លែងនៅក្នុងស្រុកកំពង់លែង ដែលតែងបងប្អូនប្រជាពលរដ្ឋប្រទះក្នុងពេលគាត់ជីកដីធ្វើផ្ទះសម្បែងនិងធ្វើស្រែចំការ ។

មន្ត្រីស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា៖បើមានបងប្អូនណាប្រទះឃើញគ្រាប់ គ្រប់ប្រភេទ ក្នុងពេលជីករណ្តៅ ឬភ្ជួររាស់ធ្វើស្រែចំការ ដាច់ខាតកុំអោយប៉ះពាល់វាអោយសោះ ហើយត្រូវផ្តល់ព័ត៌មាននេះមកសមត្ថកិច្ចដែលនៅជិត ឬរាយការណ៍ផ្ទាល់ទៅមន្ត្រីស៊ីម៉ាកខេត្តជាបន្ទាន់ ដើម្បីមន្ត្រីជំនាញចុះមកយកទៅរក្សាទុកបញ្ចៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗ៕
ដោយ៖NSN