កាលពីពេលកន្លងមកនេះ ក្រុមហ៊ុន Apple ក៏ធ្លាប់បានធ្វើការកែ
តម្រូវខ្លះៗទៅលើទូរស័ព្ទ iPhone 6 និង 6
Plus របស់ខ្លួនដែរដោយធ្វើឲ្យវាស្ដើង
និងកាន់តែងាយស្រួលប្រើប្រាស់ជាងស៊េរីមុនៗ។ ចំពោះការផ្លាស់ប្ដូរទាំងនោះគេគ្រប់គ្នា
មិនបានចាប់អារម្មណ៍ណាស់ណានោះទេ អ្វីដែលគួរឲ្យឆ្ងល់នោះគឺស្នាមខ្សែបន្ទាត់ដេកពណ៌ស
ដែលស្ថិតនៅខ្នងខាងក្រោយផ្នែកខាងលើ ធ្វើឲ្យគេគ្រប់គ្នាចង់ដឹងថា
តើខ្សែបន្ទាត់នោះមានគឺជាអ្វី និងមានសមត្ថភាពធ្វើអ្វីដែរ?
ទូរស័ព្ទ iPhone 6 និង 6 Plus ដែលមានពណ៌មាស និង Rose Gold
ត្រូវបានបំពាក់ជាប់ជាមួយខ្សែមួយបន្ទាត់នោះមានពណ៌ស
ចំណែកឯទូរស័ព្ទពណ៌ប្រាក់ និងប្រផេះគឺមានខ្សែនោះជាពណ៌ប្រផេះ។ យ៉ាងណាមិញ
ក្រុមហ៊ុន Apple មិនប្រាប់ពីអាថ៌កំបាំងនៃខ្សែដេកមួយនេះទៅដល់នរណាគេនោះទេ។
បើតាមលោក Jeff Snyder ដែលជាអ្នកគ្រប់គ្រងក្នុងទីផ្សារក្រុមហ៊ុន
iFixit វិញបានសន្និដ្ឋានថា ខ្សែបន្ទាត់មួយខ្សែនោះប្រហែលជា
មានអ្វីមួយពាក់ព័ន្ធទៅនឹងអង់តែន
ឬក៏សេវាអ្វីមួយហើយ។ វាមានសមត្ថភាពអាចស្រូបយកសេវា
ឬសញ្ញាអ្វីមួយចូលទៅក្នុងទូរស័ព្ទ ដោយប្រើប្រាស់ខ្សែមួយបន្ទាត់នេះ។
សម្រាប់ iPhone 5 និង 5s មិនមានបន្ទាត់នេះទេ
តែនៅផ្នែកខាងក្រោយរបស់មានបញ្ចក់២ផ្ទាំង គឺនៅផ្នែកខាងលើត្រង់កន្លែងកាមេរ៉ា
និងនៅផ្នែកខាងក្រោម ដែលវាមានមុខងារដូចគ្នាទៅនឹងខ្សែបន្ទាត់នោះអញ្ចឹង។
បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងស្វែងរកវិធី
ដើម្បីលុបបំបាត់ខ្សែបន្ទាត់នោះចេញ ដើម្បីអោយ smartphone
ជំនាន់ក្រោយរបស់ខ្លួនកាន់តែទាក់ទាញ។