Post Top Ad

Wednesday, June 29, 2016

នេះជាគ្រោះថ្នាក់នៃថ្នាំលាបក្រចកដែលស្ត្រីគ្រប់រូបគួរស្វែងយល់


ការលាបថ្នាំក្រចកជារឿងដ៏ពេញនិយមមួយសម្រាប់មនុស្សស្រីទូទៅ ជាពិសេសនៅពេលត្រូវចូលរួមកម្មវិធីធំៗ ឬពេលដើរកំសាន្តនានាជាដើម។ ការពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យ Duke និងក្រុមអ្នកជំនាញផ្នែកបរិស្ថាន បានរួមគ្នាធ្វើការសិក្សាពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំក្រចកនេះទៅលើមនុស្សស្រីជាច្រើនតាមរយៈការពិនិត្យទឹកនោមរបស់ពួកគេ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងចំណោមថ្នាំលាបក្រចក ១០ ប្រភេទ មាន ៨ ប្រភេទដែលមានផ្ទុកសារធាតុគីមីជាច្រើនប្រភេទ ហើយសារធាតុគីមីទាំងនោះអាចជ្រាបចូលក្នុងរាងកាយតាមរយៈគល់ក្រចក និងតាមមាត់ (ក្នុងករណីដែលលោកអ្នកខាំក្រចក)។ សូមបញ្ជាក់ជូនផងដែរថា ក្រោយពីលាបថ្នាំក្រចកពី ១០ ទៅ ១៤ ម៉ោង សារធាតុសេរ៉ូមនៃ DPHP ក្នុងរាងកាយអាចកើនឡើងជិត ៧ ដង ហើយក្នុងករណីធ្ងន់ធ្ងរសារធាតុគីមីក្នុងថ្នាំក្រចកអាចបង្កឲ្យមានបញ្ហដូចជា៖


  • មិនអាចមានកូនបាន (សម្រាប់បុរស)
  • បញ្ហាអ័រម៉ូន
  • ជំងឺមហារីក (ជាពិសេសមហារីកសុដន់)
  • មហារីកក្រពេញអូវែ
  • បញ្ហាក្រពេញប្រូស្តាត(សម្រាប់បុរស)
  • បញ្ហាក្រពេញទីរ៉ូអ៊ីត
  • បញ្ហាសរសៃប្រសាទ
  • ជំងឺទឹកនោមផ្អែម
  • ធាត់ជ្រុល
  • ក្អក
  • ហឺត
  • រមាស់បំពង់ក
  • មានបញ្ហាតម្រង់នោម និងថ្លើម (សម្រាប់កុមារ)
ដើម្បីការពារសុវត្ថិភាព លោកអ្នកគួរព្យាយាមចៀសវៀងការប្រើប្រាស់ថ្នាំលាបក្រចកនេះបានច្រើនតាមតែអាចធ្វើទៅបាន ហើយពេលខ្លះការទុកក្រចកដៃរបស់លោកអ្នកឲ្យមានពណ៌ធម្មជាតិក៏ល្អ និងស្រស់ស្អាតម្យ៉ាងដែរ៕