កាលពីពេលថ្មីៗនេះ កីឡាករឆ្នើមរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន
គឺលោក Lionel Messi សម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន
បន្ទាប់ពីអាហ្សង់ទីនបានបរាជ័យក្រោមថ្វីជើងឈីលី ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa
America ជាថ្មីម្ដងទៀត ក្រោមលទ្ធផល ៤-២។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានឲ្យដឹងថា “ការចូលលេងឲ្យក្រុមជម្រើសជាតិ
គឺវាបានមកដល់ទីបញ្ចប់ហើយសម្រាប់ខ្ញុំ។
ការលេងវគ្គផ្ដាច់ព្រ័ត្រទាំងបួនដងកន្លងមកនេះ គឺវាមិនមែនសម្រាប់ខ្ញុំទេ
ហើយខ្ញុំគិតថា វាគឺជាការសម្រេចចិត្តមួយ ដែលត្រឹមត្រូវ”។