Post Top Ad

Friday, July 15, 2016

ដំបូន្មាន ដ៏មានតម្លៃ សម្រាប់អប់រំចិត្ត ដកស្រង់ចេញពីសៀវភៅ កូនមាស ឪពុក


កូនមាសឪពុក គឺជាសៀវភៅមួយ ដែលកូនៗគ្រប់រូបគួរតែអានឲ្យបានគ្រប់គ្នា ដើម្បីទទួលបាននូវដំបូន្មានល្អៗ ជាច្រើន។
ខាងក្រោមនេះ គឺជាដំបូន្មានខ្លះៗ សម្រាប់ឲ្យយើងទាំងអស់គ្នាស្វែងយល់ និង អនុវត្តតាម៖
១. បើកូនស្អប់គេខ្លាំង កូនក៏មានទុក្ខខ្លាំងដែរ បើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរ បើកូនមិនស្អប់គេទេ កូនក៏មិនមានទុក្ខដែរ។
២. បើកូនចង់ច្រើន កូនមានទុក្ខច្រើន បើកូនចង់តិច កូនមានទុក្ខតិច បើកូនមិនចង់ទេ កូនក៏មិនមានទុក្ខដែរ ប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវ សេចក្តីចម្រើននឹងមានដល់កូន (ចង់រកចំនេះមកដាក់ខ្លួន)។
៣. វិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាត និង ចេះដឹងសព្វគ្រប់នោះ មិនជាការលំបាកឡើយ គឺគ្រាន់តែកូនអានសៀវភៅរាល់ៗថ្ងៃ ហើយនៅពេលអាននោះកូនត្រូវមានចិត្តតាំងមាំផង។
៤. ឪពុកធ្លាប់ចាញ់អ្នកដទៃ ប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេ កូនមាសឪពុកក៏ដូចគ្នាដែរ ទោះបីចាញ់ក៏កុំរួញរាថយក្រោយ ហើយកូនឪនឹងបានឈ្នះ កាលដែលបានកូនឈ្នះ ចូរកូនកុំមើលងាយអ្នកចាញ់ឲ្យសោះ ព្រោះការមើលងាយជាចំនុចខ្សោយរបស់អ្នកឈ្នះ។
៥. ការធ្វើរបស់កូនពេលខ្លះ មិនទាំងពេញចិត្តខ្លួនឯងផង តើនឹងឲ្យអ្នកដទៃធ្វើនូវអ្វីៗ ត្រូវចិត្តរបស់កូនបានរហូតនោះ យ៉ាងដូចម្តេចទៅ កាលកូនគិតឃើញដូច្នេះហើយ កូននឹមិនខឹងក្រោធជាមួយអ្នកដទៃឡើយ។
នេះគ្រាន់តែជាមួយផ្នែកតូចតែប៉ុណ្ណោះ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្រើន សូមអ្នកទាំងអស់គ្នា អានភៅនេះ ទាំងអស់គ្នា។

ដោយ៖ Khmerecord