Post Top Ad

Monday, August 08, 2016

វិធី ៧ យ៉ាងងាយៗជួយអោយអ្នកស្រកទម្ងន់



វាជារឿង ធម្មតាដែលមនុស្សស្រីទូទៅតែងតែចង់បានរាងស្អាត, ពេលខ្លះពួកគាត់ឡើងគីឡូដល់ ថ្នាក់មានអារម្មណ៍ថាខ្លាចជញ្ជីង ។


សាកល្បងតាមចំនុចងាយៗខាងក្រោមនេះ អ្នកនឹងឃើញលទ្ធផល ៖
១. ធ្វើលំហាត់ប្រាណជាប្រចាំ នៅពេលព្រឹករយៈពេល ១៥ នាទី ដោយគ្រាន់តែ រត់, បង្វិលកង, ហាត់ប្រាណតាមវិធីផ្សេងៗ វាជួយអោយអ្នកអាចដុត កាឡូរីពីរាងកាយអ្នក និងមានសុខភាពល្អ ។
២. ទទួលទានទឹកអោយបានច្រើន ធ្វើអោយស្បែករបស់អ្នកមានសំណើម ,មានសុខភាពល្អ , និងជួយអោយអ្នក មិនសូវឃ្លាន ។
៣. ត្រូវបរិភោគអាហារពេលព្រឹកអោយបានទៀងទាត់ ។
៤. កាត់បន្ថយការបរិភោគអាហារតាមហាងផ្សេងៗដែលសំបូរទៅដោយជាតិខ្លាញ់ ជាតិប្រៃ ។
៥. ទទួលទានអាហារពេលល្ងាចនៅចន្លោះពីម៉ោង ៥ ដល់ ម៉ោង ៧ ដូច្នេះទើបក្រពះអ្នកអាចរំលាយអាហារ បានយ៉ាងល្អ មុនពេលអ្នកចូលគេង ។
៦. បរិភោគផ្លែឈើ រឺ បន្លែស្រស់អោយបានច្រើន,​​ កាត់បន្ថយនូវអាហារដែលមានជាតិស្ករខ្លាំង ដូចជាបង្អែមជាដើម, ជាពិសេសមិនត្រូវទទួលទានបង្អែម នៅ ពេលយប់ ។
៧. ទទួលទានដំណេកមិនគ្រប់គ្រាន់ ជាកត្តាដែលធ្វើអោយអ្នកឡើងទម្ងន់ផងដែរ ដូច្នេះគួរតែចូលគេងនៅម៉ោង ១០ យប់ ទើបល្អ ។

Thimplr