គម្រោងសំណង់លំនៅឋានដែលមានតម្លៃសមរម្យជាគម្រោងវិនិយោគ
ក្នុងតម្លៃប្រមាណ១០០លានដុល្លារ របស់ក្រុមហ៊ុន WorldBridge
ឥឡូវនេះបានចាប់ផ្តើមលេចចេញជារូបរាងបណ្តើរៗហើយ
ប៉ុន្តែកំពុងរង់ចាំការត្រួតពិនិត្យពីរាជរដ្ឋាភិបាលកម្ពុជា
ដែលហាក់ដូចជាពុំទាន់មានភាពច្បាស់លាស់នៅឡើយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុនសំណង់មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Straits Construction Singapore Pte., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) របស់ខ្លួនលើគម្រោងសាងសង់លំនៅឋានជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន WorldBridge បានប្រាប់ ប៉ុស្តិ៍អចលនទ្រព្យ នៅដើមសប្តាហ៍នេះថា បើទោះបីជាទីតាំងគម្រោងនេះនឹងត្រូវបានប្រកាសបញ្ជាក់នៅពេល គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះក៏ដោយ គាត់បានថ្លែងថា គម្រោងនេះនឹងមានចម្ងាយត្រឹម តែប្រមាណ១៧គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។
គាត់បន្តថា ៖ «យើងមិនទាន់ដឹងច្បាស់នៅឡើយថា តើរដ្ឋាភិបាលបានផ្តល់សិទ្ធិសម្បទានដីសម្រាប់គម្រោងនេះរួចហើយ ឬក៏យ៉ាងណាទេ»។
លោក រិទ្ធី ថ្លែងថា ៖ «សម្រាប់គម្រោងដំបូងរបស់យើង ក្រុមហ៊ុនមានដីស្រាប់ហើយៗយើងនឹងធ្វើការសាងសង់គម្រោងលំនៅឋាននៅ លើដីនេះ ដោយលក់ទៅឲ្យអតិថិជនជាមួយនឹងគុណសម្បត្តិ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា»។
«នៅថ្ងៃអនាគតរាជរដ្ឋាភិបាលអាចនឹងមានដីសម្រាប់វិនិយោគិនឯកជន ដើម្បីឲ្យពួកគេអាចធ្វើការសាងសង់លំនៅឋានជាសាធារណៈ»។
លោក រិទ្ធី ថ្លែងថា ក្រុមហ៊ុនបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) សម្រាប់ជំហានដំបូងនៃគម្រោងទាំងនេះ។
លោកបន្តថា ៖ «ទន្ទឹមនឹងនេះជាមួយនឹងដៃគូដ៏រឹងមាំរបស់យើង Straits Construction Singpore ដែលជាក្រុមហ៊ុនសាងសង់លំនៅឋានសាធារណៈតាំងពីឆ្នាំ១៩៨២ មកនោះ យើងបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ MLMUPC លើការព្រាងច្បាប់សម្រាប់ការសាងសង់លំនៅឋានសាធារណៈ ដើម្បីធានាថា មាត្រាច្បាប់ទាំងនោះ ផ្តល់ភាពងាយស្រួលដល់អ្នកពាក់ព័ន្ធដែលមានដូចជាអតិថិជន រដ្ឋ និងក្រុមហ៊ុនផងដែរ»។
«ភាពជាដៃគូឯកជន និងសាធារណៈជាច្រើននៅក្នុងគម្រោងសំណង់លំនៅឋាន ដូចបានលើកឡើងក្នុងគោលការណ៍ជាតិ លើគម្រោងសំណង់លំនៅឋានរបស់រាជរដ្ឋាភិបាលកម្ពុជា»។
សម្រាប់គម្រោងមួយនេះគេរំពឹងថា នឹងសាងសង់រួចរាល់ក្នុងរយៈពេល២ឆ្នាំ។
លោកឧកញ៉ា រិទ្ធី ថ្លែងថា៖ «យើងមានសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងផ្តល់ភាពងាយស្រួល និងជំនួយសម្រាប់ការវិនិយោគ ដែលរួមមានទាំងការលើកលែងពន្ធ និងការផ្តល់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធដល់ទីតាំងគម្រោង បន្ថែមទៅលើការផ្លាស់ប្តូរនេះ ការពង្រឹងផ្នែកច្បាប់ ក៏ជួយលើកកម្ពស់ដល់គម្រោងសំណង់លំនៅឋានសាធារណៈផងដែរ»។
លោក រិទ្ធី បន្ថែមថា ផ្ទះទាំងនេះនឹងមានតម្លៃត្រឹមតែចន្លោះពី ២៥ ០០០ ទៅ ៣០ ០០០ ដុល្លារ។ ជំនួយផ្នែកហិរញ្ញវត្ថុនឹងត្រូវបានផ្តល់ក្នុងទម្រង់ជាការផ្តល់ កម្ចីទិញផ្ទះសម្រាប់អតិថិជនជាដើម។
«យើងរំពឹងថា នឹងតម្រូវឲ្យអតិថិជនបង់ប្រាក់១០ភាគរយមុននៃតម្លៃផ្ទះសរុប ហើយអតិថិជនក៏អាចបង់ប្រាក់បណ្តាក់ជាបន្តៗ ដែលនៅសល់តាមខែនីមួយៗបាន»។
លោកបន្ថែមថា ៖ «ខ្ញុំជឿជាក់ថា នឹងមានមនុស្សជាច្រើនដែលមានសមត្ថភាពអាចទិញផ្ទះទាំងនេះបាន»។
និយាយដល់ជម្រើសនៃការបង់ប្រាក់ លោក រិទ្ធិ ថ្លែងថា ក្រុមហ៊ុននឹងចាត់ចែងលើរឿងនេះធ្វើយ៉ាងណាឲ្យលក្ខខណ្ឌនៃការបង់ ប្រាក់មានភាពសមរម្យ និងងាយស្រួលដល់អតិថិជន។
«ក្រុមហ៊ុនរបស់យើងនឹងសហការជាមួយធនាគារពាណិជ្ជកម្ម ព្រមទាំងធនាគារអភិវឌ្ឍអន្តរជាតិ ដើម្បីបើកទូលាយឲ្យមានសេវាប្រាក់កម្ចីទិញផ្ទះ និងមានភាពសមរម្យសម្រាប់គ្រួសារលំដាប់កណ្តាល និងទាប។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារទាំងនេះបាននិងកំពុងនឹងធ្វើការជាមួយយើងហើយ ដើម្បីធានាដល់ការសហការប្រកបដោយប្រសិទ្ធភាព»។
លោកបន្តថា ៖ «សម្រាប់សេវាកម្ចីទិញផ្ទះរបស់រាជរដ្ឋាភិបាលវិញ គោលការណ៍ជាតិសម្រាប់សំណងលំនៅឋាន (National Policy on Housing)នឹងត្រូវប្រើ បើទោះជាវាត្រូវការរយៈពេលយូរបន្តិចទៀតមុនពេលដែលសេវាកម្ចីរបស់ រដ្ឋអាចដាក់ឲ្យដំណើរការបាន។ យើងសង្ឃឹមថា សម្រាប់រយៈពេលយូរអង្វែងទៀតរដ្ឋាភិបាល អាចចូលរួមជាមួយពួកយើងលើរឿងនេះដែរ»។
លោក រិទ្ធី ថ្លែងថា លំនៅឋានដែលមានតម្លៃសមរម្យ មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្តល់និរន្តរភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ហើយក៏ជាតម្រូវការមួយខ្ពស់ផងដែរ។
លោកបន្ថែមថា៖ «មិនខុសពីសត្វចាបទេ មិនថាតូច ឬធំទេ គ្រួសារនីមួយៗរមែងតែងត្រូវការសំបុកមួយកក់ក្តៅ និងសមរម្យ ដែលពួកគេហៅថា “ផ្ទះ” ដោយពុំចាំបាច់គិតដល់ចំនួនប្រាក់ចំណូលរបស់ពួកគេនោះទេ។ ឥឡូវនេះ យើងបានឃើញនូវគម្រោងអភិវឌ្ឍយ៉ាងច្រើនព្រមទាំងបុរី និងខុនដូប្រណីតៗផងដែរ ដែលជាជម្រើសល្អសម្រាប់គ្រួសារដែលមានចំណូលបង្គួរ និងខ្ពស់ ប៉ុន្តែគ្រួសារដែលមានប្រាក់ចំណូលទាប ឬមធ្យមមិនអាចទិញបានទេ បើទោះបីជាពួកគាត់ត្រូវការលំនៅឋានក៏ដោយ»។
«អ៊ីចឹងហើយ យើងមើលឃើញនូវតម្រូវការយ៉ាងច្រើនពិតប្រាកដពីសំណាក់ទីផ្សារដែលមានតម្លៃទាប»។
ក្រុមវិនិយោគិនដូចជា Cambodia Natural Lucky Real Estate កំពុងតែសាងសង់គម្រោងស៊ីណូផ្លាហ្សា នៅជិតបឹងត្របែកផ្លាហ្សា ក្នុងខណ្ឌចំការមន ក៏បានមើលឃើញនូវតម្រូវការលំនៅឋាន ដែលមានតម្លៃទាបនៅក្នុងទីផ្សារក្នុងស្រុកផងដែរ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុននេះផ្ទាល់ ដែលមានចំណងជើងថា “Housing a Kingdom: Affordable housing for Cambodians”។
របាយការណ៍វិស័យឯកជនដែលត្រូវបានផ្ញើជូនទៅកាន់ MLMUPC បានលើកឡើងថា ៖ «លំនៅឋានតម្លៃទាប គឺជាតម្រូវការដ៏ធំមួយសម្រាប់គ្រួសារខ្មែរដែលមានវ័យក្មេង និងមានប្រាក់ចំណូលមធ្យម។ ប្រជាជនខ្មែរលំដាប់នេះកំពុងតែជួបការលំបាកក្នុងការស្វែងរក គេហដ្ឋានដែលមានតម្លៃសមរម្យ»។
ឆ្លើយតបទៅនឹងចំណុចនេះក្រុមហ៊ុន Cambodia Natural Lucky បានថ្លែងថា ៖ «១០ភាគរយ នៃគម្រោងរបស់ស៊ីណូផ្លាហ្សា នឹងមានតម្លៃទាបជាងតម្លៃទីផ្សារ អាស្រ័យដោយ វាជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍសង្គម (Corporate Social Responsibility) ចំពោះករណីសំណង់លំនៅឋាននៅកម្ពុជា»។
ចំណុចនេះអាចធ្វើទៅបានដោយការប្រើប្រាស់ប្រព័ន្ធ (ballot system)«ទីផ្សារមិនបើកសេរី (Non-open market)» ដែលនឹងកំណត់ចំនួនលំនៅឋាន ដែលនឹងដាក់លក់តាមរយៈប្រព័ន្ធ Ballot System Subject សម្រាប់គ្រួសារ ដែលមានចំណូល ប្រមាណ ២០០០ដុល្លារ ក្នុង១ខែ ដែលនឹងអាចទិញផ្ទះបានតាមរយៈឯកសារបញ្ជាក់ប្រាក់ចំណូល និងកម្ចីទិញផ្ទះរបស់ធនាគារ។
ផ្ទះល្វែងដែលត្រូវបានលក់ដាច់ក្រោមលក្ខខណ្ឌទាំងនេះ នឹងមិនត្រូវបានលក់ម្តងទៀតនៅក្នុងទីផ្សារអចលនទ្រព្យនោះទេ លុះត្រាតែមានរយៈពេល៥ឆ្នាំឡើងទៅ។ ប្រសិនបើពួកគេចាំបាច់ត្រូវលក់វិញមុនរយៈពេល៥ឆ្នាំ ពួកគេត្រូវលក់ទៅឲ្យម្ចាស់គម្រោងវិញ ក្រោមគោលការណ៍ទិញហើយលក់ចូលវិញនៅតម្លៃឯកភាពណាមួយ។
បើទោះបីជាយ៉ាងណារបាយការណ៍នេះ បានលើកឡើងនូវតម្រូវការជំនួយពីរាជរដ្ឋាភិបាលផងដែរ។
«រាជរដ្ឋាភិបាលជាមួយនឹងការជ្រោមជ្រែងពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គួរគប្បីផ្តួចផ្តើមនូវគម្រោងលំនៅឋានតម្លៃទាបបែបនេះជាមួយ Natural Lucky Real Estate សម្រាប់គម្រោងស៊ីណូផ្លាហ្សា»។
របាយការណ៍នេះបន្ថែមថា ៖ «យើងចង់បានជំនួយពីក្រសួងសម្រាប់ការរត់ការឯកសារ និងការជំរុញឲ្យរីកចម្រើនទៅមុខជាមួយនឹងការយកចិត្តទុកដាក់ ខ្ពស់ផងដែរ»។
អ្នកអត្ថាធិប្បាយមួយចំនួនបានថ្លែងថា ជំនួយផ្ទាល់ពីរាជរដ្ឋាភិបាល គឺជាតម្រូវការយ៉ាងចាំបាច់ក្នុងការជំរុញឲ្យមានការសហការបង្កើត នូវផ្ទះតម្លៃទាបនៅលើដីក្នុងទីក្រុងភ្នំពេញ ដែលមានតម្លៃថ្លៃៗ។
ភ្នាក់ងារអចលនទ្រព្យកម្ពុជា ដែលមានឈ្មោះថា Huttons CPL Cambodia បានថ្លែងថា វាសំខាន់ខ្លាំងណាស់ក្នុងការផ្តល់នូវសំណង់លំនៅឋាន ដែលមានតម្លៃទាបសមរម្យសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។
អ្នកស្រី Sharon Liew អគ្គនាយិកាក្រុមហ៊ុន Huttons CPL Cambodia បានថ្លែងថា៖ «ការផ្តល់នូវផ្ទះដែលមានតម្លៃទាបដល់គ្រួសារដែលមានប្រាក់ចំណូល ទាបក្នុងតំបន់ដែលមានតម្លៃថ្លៃរបស់ CBD នេះ គឺជាចំណុចសំខាន់មួយក្នុងការជួយឲ្យគ្រួសារលំដាប់នេះអាចមានឱកាស កាន់តែច្រើនក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេសម្រាប់ទាំង ជំនាន់នេះ និងជំនាន់ក្រោយ»៕
ដោយ៖ Khmerecord
លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridgeland។