Post Top Ad

Thursday, July 14, 2016

អាជីវកម្មទទួលបានជោគជ័យគីអាស្រ័យលើបុគ្គលិកចេះគ្រប់គ្រងការងារដោយខ្លួនឯង

ក្នុងចំណោមមេដឹកនាំដ៏ឆ្លាតគឺស្វែងរកមនុស្សអស្ចារ្យ ដែលឧស្សាហ៍ព្យាយាមធ្វើជាបុគ្គលិក ហើយបុគ្គលិកទាំងនោះមានភាពឯករាជ្យដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងការ រៀបចំធ្វើការងារផ្សេងៗដោយមិនចាំបាច់មានការចាត់ចែកនឹងតាមដានលំអិតពីថ្នាក់ដឹងនាំ។
 
បុគ្គលិកគ្រប់គ្រងខ្លួនឯង, ឬ "ការចាប់ផ្តើមដោយខ្លួនឯង," ធ្វើការយ៉ាងមានប្រសិទ្ធិភាពនិងបានល្អជាមួយនឹងការត្រួតពិនិត្យតិចតួច។ អ្នកជំនាញបានរកឃើញថា ក្រុមហ៊ុនមួយដែលផ្លាស់ប្តូរ និងមានភាពរីកចំរើនទៅមុខជាលឿនគឺអាស្រ័យទៅនឹងការខិតខំព្យាយាមធ្វើការរបស់បុគ្គលិក ក្រុមហ៊ុននោះ។ Lesley ជាកម្មវិធីគ្រប់គ្រងការទិញយកទេពកោសល្យជាសកលនៅសហរដ្ឋអា មេរិចបានថ្លែងថា: «ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវបានបង្ហាញឱ្យឃើញកាន់តែមានប្រសិទ្ធភាពការងារខ្ពស់នៅក្នុងស្ថាប័ន។ 

១/ តើអ្វីដែលកំណត់ឲ្យបុគ្គលិកមានភាពម្ខាស់ការលើខ្លួនឯង? 


​    - ពួកគេបានដឹងពីរបៀបនិងពេលដើម្បីប្រតិបត្តិការងារនេះដោយខ្លួនឯងមិនចាំបាច់មាន    
       ការណែនាំច្រើនពីថ្នាក់ដឹកនាំ។
   -  ពួកគេបានយល់ពីតម្លៃការងារ និងភារកិច្ចដែលថ្នាក់លើបានដាក់ឲ្យ
  -  ពួកគេយល់យុទ្ធវិធីក្នុងការលើកទឹកចិត្ដដោយខ្លួនឯងនៅពេលបំពេញការងារ
  -  ពួកគេហ៊ានកំណត់បញ្ហានិងបានស្នើដំណោះស្រាយដោយខ្លួនឯង។
​  - ពួកគេចាត់ទុកថាការងារដែលគេកុំពុងតែធ្វើជាការងារក្រុមហ៊ុនរបស់ខ្លួន។
២/ របៀបស្វែងរកបុគ្គលិកប្រភេទនេះ

ពេលសម្ភាសការងារ បេក្ខជនណាដែលបានអះអាងថាជាការចាប់ផ្តើមដោយខ្លួនឯង, អ្នកអាចសួរសំនួរដោយប្រើពាក្យគន្លឹះដើម្បីដឹងពីអាកប្បកិរិយា នឹងបុគ្គលិកលក្ខណៈរបស់ពួកគេ
ខាងក្រោមនេះជាសំណួរគំរូមួយចំនួនដែលអ្នកអាចសួរបេក្ខជនដើម្បីវាយតម្លៃសមត្ថភាពរបស់បុគ្គលិកដែលអាចធ្វើការឯករាជ្យដោយខ្លួនឯងបាន
   - តើការងារនេះអ្នកត្រូវការមនុស្សប៉ុន្មានាក់ជួយដើម្បីសម្រេចបានលទ្ធផលល្អ?
     នៅពេលដែលអ្នកសួរសំនួរបែបនេះទៅគេចំពោះបុគ្គលិដែលមានភាពម្ចាស់ការលើខ្លួនឯង
     គេនឹងឆ្លើយថាគេនឹងសាកល្បងដោយខ្លួនឯងមិនទទួលបានផលគេនឹងស្វែរកអ្នកជួយ។

   - នៅពេលដែលការងារនេះមានបញ្ហា(ឩទាហរណ៍..........)តើអ្នកដោយស្រាយតាមវិធីណា ?
     គេនឹងចាំផ្តើមប្រាប់ពីវិធីសាស្ត្រដោះស្រាយដោយខ្លួនឯងមុនដឹងរកជំនួយ 


   -តើអ្នកមានផែនការនឹងយុទ្ធសាស្រ្តអ្វីខ្លះដើម្បីធ្វើឲ្យការងាររបស់អ្នកទទួលជោគជ័យ?
    សម្រាប់អ្នកដែលមានភាពម្ចាស់ការលើខ្លួនឯងគេនឹងមានគំនិតស្រដៀងនឹងអ្នកដែរចំពោះ
    ផែនការអភិវឌ្ឍន៏ព្រោះគេចាត់ទុកថាក្រុមហ៊ុននេះដូចជារបស់គេដែរ។ រាល់ពាក្យសម្តីនឹង     
    ចម្លើយពួកគេឆ្លើយយ៉ាងមើងម៉ាត់ និងបញ្ហាដោយសេចក្តីទំនុកចិត្ត ហើយមានទំនួលខុសត្រូវ
    បំផុត៕

ដោយ៖ Khmerecord
ប្រភព៖ Entrepreneur
Tell me about the last time you learned something new for the sake of learning, and how you have benefitted as a result. - See more at: http://www.businessnewsdaily.com/9233-self-managing-employees.html?utm_source=facebook&utm_medium=facebook&utm_campaign=socialfbbnd&cmpid=social_bnd_514624#sthash.5nys3xhA.dpuf
Tell me about the last time you learned something new for the sake of learning, and how you have benefitted as a result. - See more at: http://www.businessnewsdaily.com/9233-self-managing-employees.html?utm_source=facebook&utm_medium=facebook&utm_campaign=socialfbbnd&cmpid=social_bnd_514624#sthash.5nys3xhA.dpuf