បុគ្គលិកមួយចំនួនគឺល្អប្រសើរជាងអ្នកទៅទៀត
ប៉ុន្តែតើអ្វីជាបញ្ហាក្នុងការធ្វើការងារនៅក្នុងការិយាល័របស់អ្នក?
ក្នុងនាមអ្នកជាបុគ្គលិកដែលមានទំលាប់មិនល្អនៅក្នុងក្រុមហ៊ុនដែលមាន
ទម្លាប់អាក្រក់ ខ្ចិល មិនជោគជ័យ និងអវិជ្ជមាន។ អ្នកក៏អាចកែទម្លាប់ទាំងនេះបានដែរដោយការរៀបចំខ្លួនឱ្យសមស្របតាមក្រុមហ៊ុនរបស់អ្នក។
ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើការនេះបានល្អ វាសំខាន់ណាស់ចំពោះការត្រួតពិនិត្យ
និងកែរតម្រូវនូវកម្មភាពទាំងនេះ។ខាងក្រោមនេះគឺជា ចំនុច១២ដែលជាទម្លាប់មិនល្អនៅកន្លែងធ្វើការរបស់អ្នក៖
១.ការមកមិនទៀងទាត់របស់អ្នក
តើអ្នកកំពុងតែភ្លេចពីពេលវេលាដ៏មានសារៈសំខាន់របស់អ្នក
នៅពេលដែលអ្នកមកប្រជុំយឺតឬក៏មកធ្វើការទាំងតកក្រហល
ទាំងនេះបានឆ្លុះបញ្ចាំងអំពីទំលាប់យឺតយ៉ាវដែលអ្នករាល់គ្នាតែងតែមិនគោរពពេលវេលាដ៏មានតម្លៃរបសអ្នក។
២.ការឆ្លើយយករួចខ្លួន
ឬក៏លេសរបស់អ្នក
នយោជិនភាគច្រើនតែងតែរអ៊ួរទំពីបញ្ហាដែលមាននៅចំពោះមុខដែលយកលែសថាដោះស្រាយមិនបាន
ដោយសារការងារច្រើនពេក ឬក៏ដាក់កម្រិតជ្រុលហួលហែត នេះសុទ្ធតែជាការយកលែសរបសនិយោជិកម្នាក់ឱ្យរួចខ្លួនតែប៉ុណ្ណោះ
តាមពិតទៅប្រសិនបើអ្នករាល់គ្នាព្យាយាមដោះស្រាយនូវបញ្ហាទាំងនោះប្រកតជាអាចដោះស្រាយបាន។
៣.ការធ្វើទទូលបានលទ្ធផលតិច
៤.ការនិយាយខ្សឹបខ្សៀវ
(ការនិយាយដើម)
៥.ការគិតថាមានតែអ្នកនៅក្នុងកន្លែងធ្វើការ
វាជាការពិតណាស់មនុស្សម្នាក់ៗសុទ្ធតែមានផ្នត់គំនិតថា
អាងតែខ្លួនមានចំនេះដឹងខ្ពស់ជាងអ្នកដ៏ទៃដោយមិនទទូលយកគំនិតយោបល់របស់នរណាម្នាក់ឡើយ
ដោយមិនដឹងថាខ្លួនត្រូវ ឬក៏ខុសនោះទេព្រោះគិតថាខ្លួនជាអ្នកខ្លាំងនៅកន្លែងធ្វើការ។
៦.គ្មានការជឿជាក់លើគោលបំដៅ
និងគុណតម្លៃនៃក្រុមហ៊ុន
មានមនុស្សជាច្រើនធ្វើការងារដោយគ្មានការទុកចិត្តទៅលើក្រុមហ៊ុន
ឬស្ថាបនដែលខ្លួនកំពុងបម្រើការងារ ហើយគិតថាមិនទទួលបានអ្វីច្រើនពីកន្លែងនោះដោយថា
ខាតពេលវេលាច្រើន ប្រាក់ចំណូលតិច គ្មានប្រាក់ខែគោល ហើយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ
ល។ ពាក្យសម្តីទាំងនេះត្រូវបានមនុស្សច្រើននិយាយនៅពេលដែលពួកគេគ្មានការគិតពិចារណាបានច្បាល់លាស់ចំពោះគោដៅ
ឬសារៈប្រយោជន៍របស់ស្ថាបន ឬក្រុមហ៊ុនដែលខ្លួនកំពុងធ្វើការ។
៧.ការមិនខ្វល់ចំពោះអ្នករួមការងារជាមួយ
ការធ្វើការងារដោយមិនខ្វល់ជាមួយអ្នករួមការងារ
គិតថាការងាររបស់ខ្លួនធ្វើរួចរាល់ ហើយមិនចេះជួយការងារអ្នកដ៏ទៃដោយអាងថាការងាររបស់ខ្លួនរួចរាល់ទំនេរ
លេងហ្វេប៉ុក ស្តាប់ចម្រៀង មើលរឿង ល។ ទាំងនេះធ្វើឱ្យយើងមិនការផ្លាល់ប្តូរ
និងរីកចម្រើនឡើយ ហើយក៏គ្មានទំនាក់ទំនងល្អជាមួយអ្នករួមការងារដែរ។
៨.គ្មានការទទួលស្គាល់ពីក្រុមហ៊ុន
អត្ថន័យត្រង់នេះចង់មានន័យ
ខ្លួនខំធ្វើការប៉ុន្តែបែជាប្រធានក្រុមហ៊ុនមិនមានមើលឃើញនូវសកម្មភាពរបស់ខ្លួនទៅវិញ
នេះហើយដែលបណ្តាលឱ្យបុគ្គលិកបាកទឹកចិត្តមិនចង់ធ្វើការទៅទៀត ក៏ប៉ុន្តែបុគ្គលម្នាក់ៗមិនបានមើលខ្លួនឯងទេ
ថាខ្លួនឯងខ្វះខាត់ត្រង់ណា ហើយគេចង់បានអ្វីនៅក្នុងការងារ។
៩.ការសុំទោសទៅកាន់នរណាម្នាក់ជាញឹកញាប់
មនុស្សគ្រប់រូបតែងតែមានការសណ្តោះប្រណៃចំពោះអ្នកណាម្នាក់ដែលធ្វើខុស
ក៏ប៉ុន្តែប្រសិនបើរឿងទាំងនោះកើតឡើងដដែលៗចំពោះអ្នកនៅក្នុងក្រុមហ៊ុនណាមួយធ្វើឱ្យមានផលប៉ះពាល់ដល់គុណសម្បត្តិរបស់ក្រុមហ៊ុននោះ
ក៏គ្មានបុគ្គលណាម្នាក់អភ័យទោសឱ្យអ្នករហូតដែរ។
១០.ការទន្ទឹងមើលតែពេលវេលា
កុំព្យាយាមមើលទៅនាឡិការហូតដល់ម៉ោងចេញ
អ្នកត្រូវបំពេញកាតព្វកិច្ចរបស់អ្នកនៅពេលមានឧកាស
ហើយកុំខ្វល់តែពីខ្លួនអ្នកពេកត្រូវគិតខិតខំប្រឹងប្រែងបំពេញការងាររបស់អ្នកឱ្យអស់ពីចិត្ត។
១១.ការទាមទារាល់ការងាររបស់អ្នក
ការងារទាំងអស់ដែលពាក់ព័ន្ធនឹងការចរចារបានអ្នកគួរតែបន្តធ្វើ
វាពិតជាល្អបំផុតសម្រាប់អ្នកដែលអាចធ្វើទៅបានប្រាក់ខែ ផលប្រយោជន៍ ម៉ោង កិច្ចការ និងអ្វីគ្រប់យ៉ាងដែលល្អសម្រាប់អ្នក ប្រសិនបើអ្នកធ្វើទៅទទួលបានផលប្រយោជន៍ច្រើនឥតឈប់ឈរនៃការរីកចម្រើននៃក្រុមហ៊ុននោះអ្នកនិងទទួលបានផលល្អ
ក៏ប៉ុន្តែមិនត្រូវទាមទារអ្វីដែលលើងពីសម្ថភាព ឬចំណេះដឹងរបស់អ្នកដែរ។
១២.ការធ្វើដោយគ្មានភាពក្លាហាន
អ្នកទទួលបានអ្វីមួយដែលអ្នកបានធ្វើ
ប៉ុន្តែអ្នកមិនមានមោទនភាពនៅក្នុងការងាររបស់អ្នកទេ ព្រោះខ្វះភាពក្លាហានរាល់សកម្មភាព
និងការបញ្ចេញមតិរបស់អ្នក។
ប្រភព៖ Businessnoted