មនុស្ស១ក្រុមប្រហែល១០០នាក់រួមជាមួយនឹងជាងចំលាក់ និងអ្នកសម្របសម្រួលម៉ាស៊ីនបានរួមកំលាំងគ្នាផលិតមេដាយមាសប្រហែល៥០០០មេដាយមុនការប្រគួត។
ខណះពេលដែលអត្តពលិកត្រូវទទួលបានមេដាយ អ្នកផលិតមានអារម្មណ៏ថាមេដាយដែលខ្លួនបានធ្វើពិតជាមានតំលៃស្មើនឹងការខិតខំរបស់ខ្លួន។
លោក Carneiro ជាជាងចំលាក់ដែលបង្កើតរូបសូននៃមេដាយមាសឆ្នាំ២០១៦បាននិយាយថា នៅពេលដែលខ្ញុំបានឃើញពួកគេលើវេទិកាទទួលមេដាយមាស ខ្ញុំមានអារម្មណ៏ថាខ្លួនដូចជាកំពុងទទួលមេដាយមាសអឹញ្ចឹង។
លោកបានអោយដឹងថា លោកបានផលិតស្នាដៃជាច្រើនក្នុងរយះពេល៤១ឆ្នាំរបស់លោក តែការផលិតមេដាយអូឡាំពិកគឺជាសមិទ្ធផលដ៏ល្អមួយក្នុងចំណាមស្នាដៃដែលលោកបានបង្កើត។
គាត់បាននិយាយថា បន្ទាប់ពីរូបសូនបានផលិតដោយកុំព្យូទ័រ លោកក៏បានរចនាដោយដៃក្នុងកំឡុងពេល២សប្ដាហ៏។
បន្ទាប់ពីរូបសូនត្រូវបានស្កែនក្នុងកុំព្យូទ័រ គេក៏ដាក់វាទៅក្នុងមីក្រូទស្សន៏ដើម្បីពិនិត្យគុណភាព។បន្ទាប់មកកម្មករបានប្រើម៉ាស៊ីនធ្វើកូដកម្មមួយទៅលើរូបសូនជាមួយនឹង៥៥០តោននៃកំលាំង៣ដងដើម្បីទទួលបានជោគជ័យ។
រួចមកគេដាក់មេដាយមាសចូលក្នុង the bath of gold។ មេដាយមាសនេះធ្វើឡើងពីប្រាក់៤៩៤ក្រាម និងមាស៦ក្រាម។ ដូចនេះមេដាយមាសនេះមានតំលៃប្រហែល៥៨៧ក្នុងតំលៃទីផ្សារនាពេលបច្ចុប្បន្ន។
ហ្គេមនេះបានចាប់ផ្ដើមថ្ងៃទី៥ សីហានៅប្រទេសប្រេស៊ីល។
ដោយ ស្រីកា
ប្រភព CNN