Post Top Ad

Wednesday, August 24, 2016

នៅពេលបញ្ចប់សម្ភាសន៍ការងារ កុំភ្លេចសួរសំនួរពិសេសៗចំនួន១៣នេះទៅកាន់ក្រុមហ៊ុនវិញ!


នៅ​​ពេល​ដែល​ប្រិយមិត្ត​ជា​បេក្ខជន​មួយ​រូប​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​​សម្ភាសន៍​បន្ទាប់​ពី​បាន​ដាក់​ CV ​ទៅ​​ក្រុមហ៊ុន ឬស្ថាប័ន​ណា​មួយ​ហើយ​នោះ សូម​ចាំ​ថា ការ​សម្ភាសន៍​នោះ​​ត្រូវ​កើត​មាន​​ជា​ពីរ​រូបភាព។ នោះ​គឺ​ថាអ្នក​ត្រូវ​សាកសួរ​ទៅ​​អ្នក​ សម្ភាសន៍​វិញ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដូច​អ្វី​ដែល​អ្នក​សម្ភាសន៍​របស់​ក្រុមហ៊ុន ឬស្ថាប័ន​នោះ​បាន​​​សម្ភាសន៍​មកលើ ​អ្នក​ដែរ ត្បិតអី​អ្នក​ទាំង​ពីរ​​ពិត​​ជា​ចង់​ដឹង​ពី​គ្នា​ទៅវិញ​ទៅ​មក។ ប៉ុន្តែ​តើ​អ្នក​មាន​សំនួរ​​គ្រប់គ្រាន់​ដើម្បី​បក​សួរ​​ទៅ​កាន់អ្នក​
សម្ភាសន៍​វិញ​​​ដែរ​ឬទេ
? ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ជា​គោលការណ៍ អ្នក​ត្រូវ​ត្រៀម​សំនួរ​ជា​មុន​​យ៉ាងហោចណាស់​ទាប​បំផុតឲ្យ​បាន​៤សំនួរ ហើយ​សំនួរ​នោះ​ទៀតសោត​ ត្រូវ​តែ​មាន​សារសំខាន់​បំផុត​ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​បាត់បង់​ផលប្រយោជន៍ឬធ្លាក់​ក្នុង​ស្ថានភាព​ការងារ​មួយ​ដែល​មិន​ប្រាកដប្រជា។ សូម​ស្តាប់​​ចម្លើយ​របស់​របស់​ពួកគេ​យ៉ាង​ប្រុងប្រយ័ត្ន ដូច​អ្វី​ដែលពួកគេ​ច្បិច​សួរ​ឫសគល់​យក​ចម្លើយ​​ពី​ខ្លួន​អ្នក​ដូច្នេះ​ដែរ។ ​ខាងក្រោម​នេះ​ជា​សំនួរ​សំខាន់ៗ​ចំនួន ១៣ ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​ប្រិយមិត្ត​​​ដើម្បី​​ត្រៀម​សាកសួរ​ទៅ​កាន់​អ្នក​សម្ភាសន៍​វិញក្រោយ​​សម្ភាស​របស់​អ្នក​ចប់៖១) តើ​អ្នក​​គិត​ថា បេក្ខជន​រូប​ណា​​ដែល​ស័ក្តិសម​​បំផុត​សម្រាប់​តំណែង​នេះ? Who do you think would be the ideal candidate for this position?
 

២) តើ​អ្នកណា​ជា​អ្នក​​កាន់​​ការងារ​​នេះ​ពី​មុន​មក? ហេតុ​អ្វី​បាន​ជា​នាង/គាត់​ចាកចេញ​ពី​ការងារ​នេះ?
 
Who held this position previously? Why is he/she leaving the role?
 
៣) តើ​អ្វី​​ទៅ​ដែល​បាន​​ធ្វើ​ឲ្យ​​​​អ្នក​ចូលចិត្ត​ធ្វើ​ការ​នៅ​​ក្នុង​ក្រុមហ៊ុន​នេះ​បំផុត​?
 
What do you like most about working for this company?
 
៤) តើ​អ្នក​អាច​រៀបរាប់​ពី​ពេល​វេលា​ធ្វើ​ការ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ​របស់​​ក្រុមហ៊ុន​នេះ​បាន​ដែរ​ឬទេ?
 
Can you describe for me the typical day or week in this company?
 
៥) តើ​​មុខ​តំណែង​នេះ​អាច​រួមចំណែក​ដល់​គោលដៅ​​​​ក្រុមហ៊ុន​​របស់​អ្នក​បាន​ដោយ​របៀបណា?
 
How does my position contribute to the goals of the company? ​​
 
៦) តើ​អ្នក​អាច​វាយតម្លៃ​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ក្រុមហ៊ុន​​​នេះ​បាន​ដោយ​របៀបណា?
 
How do you evaluate success here?
 
៧) តើ​អ្នក​អាច​រៀបរាប់​ពី​​​វប្បធម៌​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ដែរ​ឬទេ?
 
How would you describe the company’s culture?
 
៨) តើ​អ្វី​ទៅ​ជា​​​ផលប្រយោជន៍​ដែល​​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​រីកចម្រើន និង អភិវឌ្ឍ​នៅ​ក្នុង​ការងារ​នេះ?
 
What are the prospects for me to growth and advancement in this position?
 
៩) តើ​អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​​បាន​ជួប​ជា​មួយ​អ្នក​រួម​ការងារ​/អ្នកគ្រប់គ្រង​របស់​ខ្ញុំ​នៅ​ពេល​​សម្ភាសន៍​បាន​ដែរ​ឬទេ?
 
Will I have an opportunity to meet those who would be part of my staff/my manager during the interview

process?
 
១០) តើ​អ្នក​អាច​ប្រាប់​​ខ្ញុំ​បាន​ទេ​​​ថា តើ​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ជា​មុន​ មុន​នឹង​ក្រុមហ៊ុន​របស់​អ្នក​ផ្តល់​ការងារ​នេះ​?
 
Can you tell me what steps need to be completed before your company can generate an offer?
 
១១) តើ​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង​​ក្រុមហ៊ុន​​​របស់​អ្នក​ទៅ​​នឹង​គួរ​ប្រជែង​​របស់​អ្នក​​?
 
What distinguishes this company from its competitors?
 
១២) តើ​មាន​អ្នកណា​ផ្សេង​ទៀត​ក្រៅ​ពី​នេះ​ដែល​អាច​ចាំបាច់​ឲ្យ​ខ្ញុំ​ជួប​ដែរ​ឬទេ?/តើ​អ្នក​​ចង់​ឲ្យ​ខ្ញុំ​ជួប​អ្នកណា​ផ្សេង​ទៀត

​ដែរ​ឬទេ
?
 
Is there anyone else I need to meet with? / Is there anyone else you would like me to meet with?
 
១៣) តើ​អ្នក​សម្រេចចិត្ត​នៅ​ពេល​ណា? ​តើ​​ខ្ញុំ​អាច​រំពឹង​ថា នឹង​ទទួល​​​​ដំណឹង​នេះ​​ពី​អ្នក​នៅ​ពេល​ណា?
 
What’s your timeline for making a decision, and when can I expect to hear back from you?

ដោយ៖ BM
ប្រភព៖ CAMHR