តាមការស្រាវជ្រាវវេជ្ជសាស្ត្រ អាហារជាវត្ថុធាតុចាំបាច់សម្រាប់មនុស្ស ដើម្បីរក្សារាល់សកម្មភាពសរីរសាស្ត្រ និងមុខងារធម្មតារបស់ខួរក្បាល។ ជាក់ស្តែង មានអាហារមួយចំនួនអាចជំរុញលឿនការរីកចម្រើនភាពឈ្លាសវៃ និងលើកកម្ពស់សកម្មភាព ច្នៃប្រឌិតរបស់ខួរក្បាលអ្នក។
– ទឹកដោះគោ ៖ សម្បូរវីតាមីន និងសារជាតិរ៉ែចាំបាច់សម្រាប់ខួរក្បាលទឹកដោះគោមានផ្ទុកប្រូតេអ៊ីន, កាល់ស្យូម, វីតាមីន B1 និងពពួកអាស៊ីត អាមីន ចាំបាច់សម្រាប់ខួរក្បាលរបស់អ្នក។ កាល់ស្យូមក្នុងទឹកដោះគោអាចងាយស្រួលស្រូបយកដោយសរីរាង្គ ដើម្បីជំនួយការរីកចម្រើនដ៏ល្អរបស់ខួរក្បាលអ្នក។ វីតាមីន B1 អាចកែប្រែឲ្យប្រសើរឡើងមុខងារធម្មតារបស់កោសិកាសរសៃប្រសាទ។ ប្រសិនអ្នកកំពុងជួបបញ្ហាស្មុគ្រស្មាញដោយជំងឺគេងមិនលក់ អ្នកអាចទទួលទានទឹកដោះគោក្តៅ ១ កែវ មុនពេលចូលគេង។
– ស៊ុត ៖ សម្បូរបរិមាណ lecithin ។ ក្រោយពេល lecithin ចូលក្នុងសរីរាង្គរបស់អ្នក វាងអាចត្រូវបំបែកបំផ្លាញដោយពពួកអង់ហ្ស៊ីម ដើម្បីផលិត acetylcholine ។ Acetylcholine អាចត្រូវបាននាំទៅដល់ខួរក្បាលរបស់អ្នកដោយឈាម ដើម្បីបង្កើនការចងចាំ។តាមការស្រាវជ្រាវវេជ្ជសាស្ត្រ ទទួលទានស៊ុត ១-២ គ្រាប់ ក្នុង១ថ្ងៃ អាចផ្គត់ផ្គង់គ្រប់គ្រាន់ ឲ្យសរីរាង្គរបស់អ្នក ដើម្បីការពារខួរក្បាល។
– ត្រី ៖ ផ្គត់ផ្គង់ប្រូតេអ៊ីន និងកាល់ស្យូមឲ្យខួរក្បាលត្រីអាចផ្គត់ផ្គង់បរិមាណប្រូតេអ៊ីន និងកាល់ស្យូមខ្ពស់ សម្រាប់ខួរក្បាលមនុស្ស ។ ពពួកអាស៊ីតខ្លាញ់មាន ក្នុងត្រីទឹកសាប អាចការពារសរសៃឈាមក្នុងខួរក្បាល និងរក្សាសកម្មភាពធម្មតារបស់កោសិកាខួរក្បាល។
-ប៊ីចេង ៖ អាចប្រែប្រួលទៅជាអាស៊ីត glutamic ។ អាស៊ីត glutamic អាចឥទ្ធិពលដល់ការបំប្លែងសារជាតិរបស់ខួរក្បាល, ជំរុញការរីក ចម្រើនភាពឈ្លាសវៃ និងកែប្រែឲ្យប្រសើរមុខងារខួរក្បាល។ ទទួលទានប៊ីចេង ក្នុងបរិមាណល្មមអាចជួយអ្នកកែប្រែប្រសើរឡើងសកម្មភាពឈ្លាសវៃ និងសំណុំចងចាំ និងជួយភាពទ្រុឌទ្រោមសរសៃប្រសាទ។
– សណ្តែកដី ៖ Lecithin និង ephalin ក្នុងសណ្តែកដី សំខាន់បំផុតសម្រាប់សរសៃប្រសាទសណ្តែកដីផ្ទុក Lecithin និង Cephalin ដែល ជាសមាសធាតុសំខាន់របស់ប្រព័ន្ធសរសៃប្រសាទ។ វាអាចពន្យារភាពជរារបស់មុខងារខួរក្បាល, រារាំងការផ្អាកចងសម្ព័ន្ធប្លាកែតឈាម និងទប់ស្កាត់ការកកើតដុំឈាម។ ទទួលទានសណ្តែកដីក្នុងបរិមាណសមល្មមមានប្រសិទ្ធិភាពកែប្រែប្រសើរឡើងចរាចរណ៍ឈាម, បង្កើនសំណុំចងចាំ និងពន្យារភាពចំណាស់។
– ពោត ៖ មានផ្ទុកអាស៊ីតខ្លាញ់ មិនឆ្អែតដូចជាអាស៊ីត Linoleic ។ អាស៊ីតខ្លាញ់មិនឆ្អែតមានប្រសិទ្ធិភាពការពារសរសៃឈាមក្នុងខួរក្បាល និងបន្ថយបរិមាណខ្លាញ់ក្នុងឈាម។ បរិមាណខ្ពស់របស់អាស៊ីត glutamic អាចជំរុញលឿនដំណើរការបំប្លែងសារជាតិរបស់កោសិកាខួរក្បាល និងកែប្រែប្រសើរឡើងមុខងារខួរក្បាល។
– ម្ទេស ៖ ជំរុញចរាចរឈាមក្នុងខួរក្បាលម្ទេស សម្បូរវីតាមីន C, Carotene និង វីតាមីន។ ទទួលទានម្ទេសអាចជួយអ្នករំញោចរសជាតិ, បង្កើនភាពឃ្លាន និងជំរុញចរាចរឈាមក្នុងខួរក្បាល។
– បន្លែពួយឡេង ៖ ពួយឡេង សម្បូរវីតាមីន A, វីតាមីន C, វីតាមីន B1 និងវីតាមីន B2 ។ សារ ជាតិទាំងនេះ មានប្រសិទ្ធិភាពអាចជំរុញលឿនការបំប្លែងសារជាតិរបស់កោសិកាខួរក្បាល។ក្រៅពីនេះ បរិមាណសារជាតិក្លូរ៉ូភីល ក្នុងបន្ថែពួយឡេង ក៏អាចជួយអ្នកកែប្រែប្រសើរឡើងខួរក្បាល និងបង្កើនភាពឈ្លាសវៃ។
– ជីវភាពទំនើបងាយធ្វើឲ្យថមថយការចងចាំតាមអង្គការសុខភាពពិភពលោក ជិត ៦០% នៃចំនួនប្រជាជនត្រូវរងឥទ្ធិពលដោយជំងឺអំពីការចង ចាំ ហើយតួលេខនេះ កាន់តែកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។តាមពួកជំនាញការសរសៃប្រសាទ ក្នុងយុគសម័យឧស្សាហូបនីយកម្ម … មនុស្សត្រូវទប់ទល់ជាមួយនឹងការផ្លាស់ប្តូរដូចជាៈ ធ្វើការក្នុងបន្ទប់បិទជិតជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ ពុំត្រូវចលនារាងកាយ, ទទួលទានអាហារឧស្សាហកម្ម, ប្រឈមមុខជាមួយការប្រែប្រួលធាតុអាកាស និងភាពកក្វក់បរិស្ថាន។ ការផ្លាស់ប្តូរទាំងនេះ កាន់តែធ្វើឲ្យកើនគ្រោះថ្នាក់ថមថយការចងចាំ។ តាមការស្រាវជ្រាវបង្ហាញថា ប្រមាណ ៥០% នៃចំនួនមនុស្សថមថយការចងចាំនឹងក្លាយជាជំងឺបាត់ការចងចាំ ក្រោយរយៈពេល ៣ ឆ្នាំ៕
ដោយ៖ BM
ប្រភព៖ iknow