Post Top Ad

Sunday, August 21, 2016

ហេតុផល​ទាំងនេះ​ដែល​អ្នកគួរតែ​ចាប់​ផ្ដើម​មុខ​ជំនួញក្នុង​​អំឡុង​ពេលនៅសិក្សា​


អ្នកប្រហែលជាដឹងហើយថា ជីវិតនិស្សិតសកលវិទ្យាល័យគឺមានភាពខុសស្រលះទៅនឹងជីវិតរៀនថ្នាក់វិទ្យាល័យ ទាំងទំនួលខុសត្រូវ រួមទាំងចំណេះដឹង។ ប៉ុន្តែវាក៏ដល់ពេលដែលអ្នកគួរតែចាប់ផ្ដើមបង្កើតមុខរបរអ្វីមួយដោយខ្លួនឯងហើយ ដោយមិនចាំបាច់ទាល់តែចប់ថ្នាក់បរិញ្ញាបត្រនោះទេ។ ខាងក្រោមនេះជាហេតុផល ៦យ៉ាងដែលនិស្សិតគួរចាប់ផ្ដើមបង្កើតមុខជំនួញ៖

១) ហានិភ័យអាចមានកម្រិតទាប៖ 
អ្នកប្រហែលជាមានគំនិតចង់បង្កើតការរកស៊ីមួយដែលមានគម្រោងដំណើរការត្រឹមតែ៦ទៅ១២ខែប៉ុណ្ណោះ។ ដូច្នេះអ្នកអាចជួបប្រទះហានិភ័យដែលតូចទាបបំផុត។ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចទទួលបានគំនិតកែប្រែថ្មីដ៏អស្ចារ្យជាងនេះទៀតក៏ថាបាន។


២) អាចប្រើប្រាស់ប្រភពដែលសកលវិទ្យាល័យអ្នកមាន៖ 
នៅទីនោះអ្នកអាចនឹងប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណិត បានដោយមិនគិតថ្លៃ ថែមទាំងអាចប្រើប្រាស់បន្ទប់ដើម្បីធ្វើជាកន្លែងសម្រាប់ពិភាក្សាគ្នា ដោយមានសាស្ត្រាចារ្យចាំផ្ដល់ជាគំនិតនិងយោបល់ផងដែរ។

៣) អ្នកនឹងទទួលចំណេះធ្វើពិតប្រាកដ៖
ការសិក្សារៀនសូត្រ នៅក្នុងថ្នាក់ក៏ជាផ្នែកមួយដែលជំរុញឱ្យអ្នកចាប់ផ្ដើមមានគំនិតហើយនឹកគិតថានឹងធ្វើអ្វីជាបន្ត។ ប៉ុន្តែបើអ្នកចាប់ផ្ដើមបោះជំហានធ្វើអ្វីដែលអ្នកបានគិតទុកនោះអ្នកនឹងទទួលបានប្រយោជន៍ដ៏ធំពីវា។

៤) អាចទទួលគំនិតជាច្រើនពីនិស្សិតដទៃ៖
ពេលខ្លះអ្នកក៏អាចឱ្យនិស្សិតដទៃទៀតក្នុងសាលារៀនធ្វើការវាស់ស្ទង់គំនិតរកស៊ីរបស់អ្នកផងដែរ។

៥) អាចមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគ្រិនដែលជោគជ័យ៖ 
នៅពេលអ្នកធ្វើការរកស៊ី អ្នកត្រូវមានការទាក់ទង ទៅនឹងអ្នកជំនួញដែលល្បីៗនិងជោគជ័យ។ ហើយមនុស្សជោគជ័យទាំងនោះនឹងមិនកំណាញ់ក្នុងការផ្ដល់គំនិតដ៏សហគ្រិនវ័យក្មេងដូចជាអ្នកទេ។

៦) អាចជាបទពិសោធន៍សម្រាប់ការងារបន្ទាប់៖ 
នៅពេលអ្នកមានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅគ្រឹះស្ថានផ្សេងទៀតនោះ អ្នកអាចប្រាប់ទៅដល់ពួកគេថាអ្នកក៏ធ្លាប់រកស៊ីក៏ដូចជាមានការចាប់អារម្មណ៍ទៅនឹងផលិតផលនេះឬផលិតផលនោះដែរ។ ថាមិនបានក្រុមហ៊ុននោះកំពុងតែស្វែងរកមនុស្សដូចជាអ្នក ដូច្នេះអ្នកនឹងក្លាយជាដុំពេជ្រសម្រាប់ពួកគេ៕

ដោយ៖ BM

ប្រភព៖ Entrepreneur