ទឹកដូងវាមានសាធាតុប៉ូតាស្យូមខ្ពស់ណាស់ហើយបើសិនជាអ្នកផឹកវាច្រើនហួសប្រមាណនោះ
វានឹងបណ្តាលអោយអ្នកមានគ្រោះថ្នាក់។ជាក់ស្តែងលោកវេជ្ជៈបណ្ឌិត ចាស្ទីន ហាគីមៀន រួមនិងសហការីរបស់លោក នៅនាយកដ្ឋានផ្នែកបេះដូង នៅមន្ទីរពេទ្យ Queen នៅសហរដ្ឋអាមេរិក បានចេញផ្សាយនូវសៀវភៅមួយក្បាលដែលមានចំណងជើងថា “ការស្លាប់ដោយសាការផឹកទឹកដូង” ។ នៅក្នុងសៀវភៅនេះ គឺបាននិយាយពីបុរសវ័យ 42 ឆ្នាំម្នាក់បានស្លាប់ដោយសារតែមានបរិមាណនៃប៉ូតាស្យូមនៅក្នុងរាងកាយច្រើនហួសប្រមាណ ដែលវាបណ្តាលអោយបុរសអ្នកជម្ងឺរួមនេះ មានជម្ងឺបេះដូងក្រោយពីផឹកទឹកដូងច្រើនហួសកម្រិត។បុរសរងគ្រោះបានផឹកទឹកដូងអស់ចំនួន 325 មីលីលីត្រ ក្នុងអំឡុងពេលលេងកីឡា ហើយភ្លាមនោះគាត់ស្រាប់តែឈឺក្បាល ហើយបាត់បង់ស្មារតីតែម្តង។
នៅពេលបញ្ជូនទៅមន្ទីរពេទ្យភ្លាមនិងមានអត្រាបេះដូងនិងសម្ពាធឈាមបានធ្លាក់ចុះទាបគួរអោយ
កត់សម្គាល់ ហើយរាងកាយចាប់ផ្តើមក្តៅ និងមានអាការៈវង្វេងវង្វាន់ទៀតផងបុរសម្នាក់
នេះបានធូរស្រាលឡើងវិញ នៅរយៈពេល ពីបីថ្ងៃក្រោយមកបើសិនជាយើង
កាន់តែនិយាយទៅវាចេះតែវែង គឺថាចំពោះមូលហេតុដែលធ្វើអោយអ្នកឡើងកម្រិតប៉ូតាស្យូមគឺ
អាចបណ្តាលមកពីបញ្ហាមួយចំនួនផងដែរដូចជា៖ ដោយសារអ្នកមានជម្ងឺទឹកនោមផ្អែម,មានរបួស
ឬ មានជម្ងឺស្ត្រេស,មានជំងឺតម្រងនោម និង ការប្រើប្រាស់អង់ទីប្យូទិច ជាដើម។
សារធាតុHyperkalemia ដែលវាមានកំហាប់ប៉ូតាស្យូមច្រើននេះ ត្រូវបានគេជឿថា មូលហេតុនៃជម្ងឺបេះដូង ។ បើសិនជានៅក្នុងរាងកាយរបស់យើង មានកម្រិតសារធាតុមួយនេះច្រើនពេកនោះវានឹងធ្វើអោយបេះដូងគាំងលែងដើរ ហើយនៅទីបំផុតអ្នកនឹងស្លាប់ជាមិនខានឡើយ។
ជារៀងរាល់ថ្ងៃរាងកាយរបស់មនុស្សពេញវ័យ ត្រូវការសារធាតុប៉ូតាស្យូម ដែលបានកំណត់ដោយវិទ្យាស្ថានវេជ្ជៈសាស្ត្រគឺ ចំនួន 4700 មីលីក្រាម ។
ទោះជាយ៉ាងណាក៏ដោយ ទឹកដូងវាគឺមានប្រយោជន៏ផងដែរ ដែលវាអាចជួយកាត់បន្ថយការខ្សោះជាតិទឹកនៅក្នុងរាងកាយ , ជួយសារពាង្គកាយអោយស្រូបនូវសារធាតុបំប៉នដែលសំខាន់ៗ ដូចជា សារធាតុរ៉ែ, វីតាមីន ជាដើម។
ជុំវិញករណីមួយនេះអ្នកគួរតែញ៉ាំទឹកដូងតាមការគួរអោយមិនត្រូវញ៉ាំវាច្រើនពេកនោះទេ ព្រោះវានឹងធ្វើអោយអ្នកចូលពេទ្យដូចអ្នកជម្ងឺដូចដែលបានរៀបរាប់ខាងលើនេះ៕
ដោយ៖BM
ប្រភព: khmerwonder.net
