បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Jade Suphapol ជំនាញផ្នែកថ្លើម លំពែង ថង់ទឹកប្រមាត់នៃមន្ទីរពេទ្យវេជ្ជថានីប្រចាំប្រទេសថៃ បានប្រាប់កោះសន្តិភាពថា ការទទួលទានប្រហុកឆៅ គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានជំងឺមាហារីកថង់ទឹកប្រមាត់។ ក្រៅពីនេះក៏នៅមានកត្តាមួយចំនួនទៀតផងដែរដូចជា៖
-ការទទួលទានអាហារដែលមិនបានចម្អិនឲ្យឆ្អិនល្អ ។
-ទទួលទានសាច់ត្រីច្រើន ប្រភេទត្រីទឹកសាប ។
លោកវេជ្ជបណ្ឌិតរូបនេះបានថ្លែងបន្តទៀតថា ជាការពិតជំងឺមហារីកភាគច្រើន ក្នុងដំណាក់កាលកើតមានដំបូង មិនមានលេចចេញនូវរោគសញ្ញាប្រាប់ឲ្យអ្នកជំងឺដឹងខ្លួនជាមុននោះទេ ។ ដំណាក់កាលនេះ ជំនាញអាចព្យាបាលឱ្យជាសះស្បើយបាន ។
មហារីកថង់ទឹកប្រមាត់ មានរោគសញ្ញាលេចចេញមួយចំនួនដូចជា ៖
-ស្បែកឡើងលឿង
-ភ្នែកឡើងលឿង
-មានដុំណែននៅក្នុងពោះ
-មានការឈឺចាប់ក្នុងពោះជាដើម ។
ការព្យាបាលជំងឺមហារីកថង់ទឹកប្រមាត់នេះ គឺវះកាត់យកថង់ទឹកប្រមាត់ចោល ប្រើប្រាស់កាំរស្មីសម្លាប់មេរោគ ប្រើប្រាស់ថ្នាំគីមី... ។
ដូច្នេះដើម្បីការពារការកើតមានជំងឺនេះ លោកអ្នកត្រូវអនុវត្តតាមវិធីខាងក្រោម ៖
-កាត់បន្ថយការទទួលទានប្រហុក
-មិនត្រូវទទួលទានប្រហុកឆៅ គួរតែចម្អិនឲ្យបានឆ្អិនល្អ
-កាត់បន្ថយការទទួលទានអាហារស្រស់ៗ ជាពិសេសត្រីទឹកសាបស្រស់ ត្រូវចម្អិនឲ្យបានឆ្អិនល្អមុនពេលយកមកទទួលទាន ។
-គួរតាមដានសុខភាពជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកជំងឺមហារីកឲ្យបានមុនដំណាក់កាលនៃការរាលដាល ៕
ដោយ៖ BM
ប្រភព៖ everyday
