ខ្ញីត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃរុក្ខជាតិដែលល្អបំផុតសម្រាប់ការបំបាត់ជាតិពុលក្នុងរាងកាយ
និងអាហារ។ វាក៏ជាគ្រឿងទេសដែលជួយដល់សុខភាពខ្លាំងមិនតែប៉ុណ្ណោះត្រូវបានចាស់សម័យដើម
ប្រើវាធ្វើជាឱសថបុរាណរាប់ពាន់ឆ្នាំមកហើយដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីត
កម្ម, ដំបៅ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។សមាសធាតុGingerol និងShogaol ដែលមានក្នុងខ្ញី មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុលនិងការពារកុំអោយមានការជាប់សាច់
ដុំរលីងថែមទៀតផង។ ម្យ៉ាងទៀតបើសិនជាយើងយកខ្ញីមកដាំទឹកងូតវានឹងជួយ ជម្រះជាតិអំបិលនិង កំចាត់ជាតិពុលនៅលើស្បែកហើយម្យ៉ាងទៀតជម្រុញអោយរាងកាយ
របស់អ្នកនិងក្នុងពេលដូចគ្នានេះដែរវាអនុញ្ញាតឱ្យមានច្រកចូលនៃម៉ាញេស្យូមនិងស៊ុក
ផាតចូលទៅក្នុងរាងកាយតាមរន្ធញើស។
បស់ដែលអ្នកត្រូវការៈ
- ខ្ញីមួយមើម
- សាច់ជូរ ១ពែង ( ម៉ាញេស្យូមស៊ុលផាត)
- យកសខ្ញីនិងសាច់ជូរទៅដាក់ក្នុងទឹកហើយដាំអោយពុះ
- រួចទុកអោយក្ដៅឧនៗ ឬក៏អ្នកអាចយកទឹកដែលដាំពុះទៅលាយជាមួយទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅក៏បាន
- បន្ទាប់មកដូតទឹកដែលក្ដៅឧនៗ នោះរយះពេកពី១៥ទៅ២០នាទី។
ប្រភព៖Khmerwonder
