ថ្ងៃនេះ ចាន់ វឌ្ឍនាកាដែជាកីឡាកល្បីមួយរូបក្នុងចំណោមក្រុមកីឡាជម្រើសជាតិកម្ពុជាបានធ្វើ ដំណើរទៅកាន់ខេត្តសៀមរាបដើម្បីជូនអាវដល់កុមារាពីររូបដែលថតរូបជាមួយអាវហើយសរសេរឈ្មោះលោកដាក់ខាងក្រោយអាវនោះហើយ Post លើ Facebook។
លោកបាននិយាយថា "បន្ទាប់ពីខ្ញុំបាទបានឃើញការចែកចាយលើបញ្ដាញសង្គមនូវរូបភាពរបស់កុមារាពីររូបដែលបានថតជាមួយអាវដែលសរសេរឈ្មោះខ្ញុំបាទ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងរីករាយឥតឧបមា។ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហានេះដែរខ្ញុំបានធ្វើដំណើរមកដល់ វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីជួបជាមួយកុមារា ទាំងពីររូបព្រមទាំងបានប្រគល់អាវ ជូនពួកគេទុកជាអនុស្សាវរីយ៍ក៏ដូចជាជូននូវសម្ភារៈកីឡាមួយចំនួនទៀតផងដែរ។
ជាងនេះទៅទៀតខ្ញុំបានសង្កេតឃើញថាមានកុមារជាច្រើនដែលមានចិត្តស្រលាញ់និងចង់លេងបាល់ទាត់ជាពិសេសកុមារដែលរស់នៅតាមជនបទ តែពួកគេគ្មានឱកាសក្នុងការចូលរួមព្រមទាំងខ្វះខាតនូវសម្ភារៈរួមទាំងមធ្យោបាយគ្រប់បែបយ៉ាង។ ដូច្នេះខ្ញុំបានសម្រេចចិត្តនឹងបង្កើតនូវ មូលនិធិ សប្បុរសធ៌ម មួយដែលមានឈ្មោះថា «មូលនិធិ ចាន់ វឌ្ឍនាកា» ឬ CV11 FOUNDATION ក្នុងទិសដៅស្វែងរកថវិកាដើម្បីជួយដល់ក្មេងៗទាំងនោះឲ្យពួកគេមានឱកាសចូលរួមលេងបាល់ទាត់ តាមរយៈការចែកជូននូវសម្ភារៈកីឡាព្រមទាំង ចូលរួមបង្ហាត់បង្ហាញពីរបៀបលេងបាល់ទាត់ដល់ពួកគេនៅពេលទំនេរពីភារកិច្ចក្នុងក្លិបព្រមទាំងជម្រើសជាតិ។
ជាចុងក្រោយខ្ញុំបាទ ចាន់ វឌ្ឍនាកា សង្ឃឹមយ៉ាងមុតម៉ាំថាមហាជន ក៏ដូចជាសប្បុរសជន ទាំងអស់នឹងចូលរួមជាមួយមូលនិធិនេះដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់របស់យើងឲ្យកាន់តែរីកចំរើនជាងនេះបន្ថែមទៀត ព្រោះកុមារទាំងអស់នេះនឹងក្លាយជាកីឡាករឆ្នើមរបស់កម្ពុជានៅថ្ងៃអនាគត។ "
ដោយ៖ BM