Post Top Ad

Wednesday, August 10, 2016

វីធីសាស្ត្រជ្រើសរើសឈ្មោះ domain ដ៏ត្រឹមត្រូវ សម្រាប់ក្រុមហ៊ុន ឬ អាជីវកម្មរបស់អ្នក

Domain name គឺអាស័យដ្ឋាន របស់គេហទំព័រ ដើម្បីឲ្យអ្នកប្រើប្រាស់ វាយឈ្មោះនេះ ដើម្បីទៅកាន់គេហទំព័ររបស់យើង។ មិនខ្វល់ថាតើ គេហទំព័រនោះប្រភេទអ្វីនោះទេ គឺចាំបាច់ត្រូវតែមាន domain មួយ។
Domain name គឺជាឈ្មោះមួយដែលមិនស្ទួនគ្នា នៅលើអ៊ិនធ័រណិត វានឹងក្លាយជាកម្មសិទ្ធរបស់អ្នក នៅពេលដែលបានទិញវា និង ត្រូវបង់ថ្លៃ ក្នុង១ឆ្នាំម្តង។ (ជាធម្មតា ១ឆ្នាំ ១៥ ដុល្លា)
លក្ខណៈរបស់ domain name





ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ទាំង ៨ ក្នុងការជ្រើសរើស ឈ្មោះ domain៖

១. ជ្រើសរើសឈ្មោះ ដែលមិនទាន់មាន

អ្នកអាចប្រើ Search engine ដូចជា Google ដើម្បីស្វែងរក ឈ្មោះ ដែលអ្នកចង់បាន ដើម្បីបញ្ជាក់ថា តើមានវែបសាយផ្សេង មានឈ្មោះនេះ ហើយឬនៅ។ ប្រសិនបើមាន យើងត្រូវព្យាយាមរកឈ្មោះថ្មី។ យើងក៏មិនត្រូវជ្រើសរើសឈ្មោះ ដែលគ្រាន់តែ បន្ថែម ’s’ ឬក៏ កែប្រែ តួអក្សរណាមួយ នៃ ឈ្មោះវែបសាយដែលមានស្រាប់នោះទេ។
ឧទាហរណ៍: yahu.com, googles.com, facebooked.com ជាដើម។

២. ព្រៀងទុក

ជ្រើសរើស យ៉ាងតិច ៥ ពាក្យ ឬ ឃ្លា ដែលពិពណ៌នាអំពី វែបសាយរបស់អ្នក បន្តាប់មកសរសេរវាលើក្រដាស បន្ទាប់មកទៀត ច្រប៉ាច់ពាក្យទាំងនោះបញ្ចូលគ្នា ដើម្បីបង្កើតឈ្មោះ ដែលអាចទៅបាន។ បន្ទាប់មកជ្រើសរើស ១ ណាដែលស្តាប់ទៅពិរោះ និង ងាយស្រួលក្នុងការចងចាំ។
ឧទាហរណ៍: SKY peer to peer => Skype

៣. ជ្រើសរើសឈ្មោះដែលងាយស្រួលក្នុងការសរសេរ

ប្រសិនបើឈ្មោះ domain របស់អ្នកត្រូវការប្រកបទៅកាន់អ្នកផ្សេងច្រើនជាង១ដង ដើម្បីឲ្យគេអាចចូលទៅកាន់វែបសាយ នៅឈ្មោះនោះ ប្រាកដជា មិនដំណើរការទេ។ យើងត្រូវរកឈ្មោះណាដែរ ងាយស្រួលក្នុងការចាំ និង ងាយស្រួលក្នុងការសរសេរ ដើម្បីវាយបញ្ចូល ក្នុង address bar ឬ search filed។
ហេតុអ្វីបានជាត្រូវរកឈ្មោះដែលងាយស្រួលសរសេរ? ពីព្រោះ យើងមិនចង់ឲ្យអ្នកទស្សនា វាយឈ្មោះគេហទំព័រ របស់យើងខុស ដែលបណ្តាលឲ្យបាត់បង់អ្នកទស្សនា ទៅកាន់វែបសាយផ្សេង។
ឧទាហរណ៍: គេហទំព័រចែកចាយរូបភាព flickr.com ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៥។ ប៉ុន្តែ ៤ ឆ្នាំក្រោយ ក្រុមហ៊ុន បង្ខំចិត្តត្រូវតែទិញឈ្មោះ Flicker.com មួយទៀត ក្នុងតម្លៃដ៏ថ្លៃ ដើម្បី redirect ទៅកាន់ Flickr.com ដើម្បីកុំឲ្យបាត់បង់អ្នកទស្សនា ដែលវាយឈ្មោះ វែបសាយនេះខុស។

៤. ជ្រើសរើស domain ដែលមាន extension “.com” មុនគេ

ឈ្មោះ domain ដល់ទៅ ៧៥ ភាគរយ គឺមាន extension ជា .com។ វានៅតែជា extension ដែលយើងចង់បាន និង ងាយស្រួលក្នុងការចងចាំ។ ប្រសិនបើ ឈ្មោះ domain របស់១ ត្រូវបានគេទិញ .com រួចហើយ អ្នកគួរតែ ព្យាយាមរកឈ្មោះបន្ទាប់ មុននឹងយើង ទិញឈ្មោះ ដែលមាន extension ផ្សេង។

៥. កាន់តែខ្លី កាន់តែប្រសើរ

ដូចដែលយើងបាននិយាយ ឈ្មោះកាន់តែខ្លី កាន់តែប្រសើរ។ ប្រសិនបើអ្នកមិនអាចរកឈ្មោះ ១ពាក្យ ដែលងាយស្រួលចាំបាន (ព្រោះសព្វថ្ងៃ ឈ្មោះ១ពាក្យ ភាគច្រើនត្រូវបានគេទិញ ឬ មានតម្លៃថ្លៃ) អ្នកអាចពិចារណា ទៅលើការបន្ថែម ១ ពាក្យទៀត ហើយច្រើនបំផុតគឺ ២ ពាក្យ។ អ្នកអាចដាក់បញ្ចូលគ្នា រវាង២ពាក្យ ដែលងាយស្រួលចាំ ដូចជា FaceBook.com ឬ LifeHacker.com ជាដើម។

៦. ជៀសវាងប្រើ លេខ ឬក៏ សញ្ញា (-)

លេខ និង សញ្ញា (-) អាចឲ្យអ្នកទស្សនា មានការភ័នច្រលំ។ យើងគួរតែជៀសវាងក្នុងការប្រើប្រាស់វា។ ដូចជា number1website.com ប្រសិនបើអ្នកស្តាប់ អ្នកនឹងអាចច្រលំត្រឹមតែថា 1website.com។

៧. ត្រូវតែជា ឈ្មោះដែលអ្នកស្រឡាញ់

ឈ្មោះដែលអ្នកសម្រេចចិត្តយក វាត្រូវតែឈ្មោះដែលអ្នកស្រឡាញ់ ព្រោះនៅពេលដែលវែបសាយអ្នកដំណើរការ ហើយអ្នកចង់ផ្លាស់ប្តូរវិញ នោះអ្នកនឹងខាតបង់ពេលវេលា ប្រាក់ ចំណាត់ថ្នាក់ និង ភាពល្បីល្បាយនៃ ឈ្មោះចាស់របស់អ្នក។

៨. ពិនិត្យក្នុងបណ្ដាញសង្គម

មុននឹង ទិញ domain វិធីសាស្ត្រដ៏ល្អមួយទៀត គឺយើងគួរតែទៅពិនិត្យនៅក្នុងបណ្ដាញសង្គម ថាតើមាន ឈ្មោះដូចទៅនឹង ឈ្មោះរបស់យើង ឬក៏អត់។ ព្រោះយើងនឹងត្រូវបង្កើត គណនី ឬ ទំព័រ នៅក្នុងបណ្តាញសង្គម ដើម្បីធ្វើការផ្សព្វ ទៅកាន់អ្នកប្រើប្រាស់ ហើយយើងត្រូវការ ឈ្មោះឲ្យដូចទៅនឹង គេហទំព័ររបស់យើងដែរ ដើម្បីជា brand របស់យើង។ ដូចនេះ យើងអាចពិនិត្យដោយវាយ facebook.com/yourdomain, twitter.com/yourdomain ដើម្បីបញ្ជាក់កាន់តែច្បាស់។

ប្រភព៖ Thimplr