ក្នុងចំណោម
បេក្ខជនប្រឡងជាប់ទាំងនេះ មានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥
នាក់ ។ និទ្ទេស B មានចំនួន ២ ៨០១ ។ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ ។
និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
ខេត្តដែលសិស្សជាប់និទ្ទេស A មកពីរាជធានី ខេត្តចំនួន១៩
ក្នុងនោះរួមមានរាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់ , សៀមរាប មានចំនួន ៣៦
នាក់, បាត់ដំបង មានចំនួន ៣៤ នាក់ ,កណ្តាល មានចំនួន ២៩ នាក់, កំពង់ចាម
មានចំនួន ២០ នាក់,បន្ទាយមានជ័យ មានចំនួន ១៦ នាក់,ព្រៃវែង មានចំនួន
១៤ នាក់,កំពត មានចំនួន ១១ នាក់,ត្បូងឃ្មុំ មានចំនួន ១១ នាក់,តាកែវ
មានចំនួន ១១ នាក់,កំពង់ធំ មានចំនួន ១០ នាក់,ក្រចេះ មានចំនួន ០៩
នាក់,កំពង់ឆ្នាំង មានចំនួន ០៧ នាក់,ព្រះសីហនុ មានចំនួន ០៧
នាក់,កំពង់ស្ពឺ មានចំនួន ០២ នាក់,ពោធិ៍សាត់ មានចំនួន ០២
នាក់,មណ្ឌលគិរី មានចំនួន ០១ នាក់,ប៉ៃលិន មានចំនួន ០១ នាក់
និងខេត្តឧត្តរមានជ័យ មានចំនួន ០១ នាក់។
គួរបញ្ជាក់ផងដែរ កាលពីដំណើរការរឹតបន្តឹងការប្រឡងលើកទី១
ក្នុងឆ្នាំ២០១៤
បេក្ខជនជាប់បាក់ឌុបទូទាំងប្រទេសក្នុងការប្រឡងទាំងពីរលើកមានចំនួន
ជាង ៣ម៉ឺននាក់ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៧ម៉ឺននាក់ក្នុងនោះ
បេក្ខជនជាប់និទ្ទេសមាន A ចំនួន ១១ នាក់។ រីឯ លទ្ធផលបាក់ឌុបឆ្នាំ
២០១៥បេក្ខជនប្រឡងជាប់មានចំនួន ៤៦ ៥៦០ នាក់ស្មើនឹង ៥៥,៨៨
ភាគរយចំណោមបេក្ខជនមានវត្តមានក្នុងការប្រឡងសរុប ៨៣ ៣២៥ នាក់ ក្នុងនោះ
បេក្ខជនជាប់និទ្ទេស A មានដល់ទៅ ១០៨ នាក់ ៕
ដោយ៖ Veasna