បរិបថសង្គមរាល់ថ្ងៃ
ឃើញថានិស្សិតភាគច្រើនចូលចិត្តរៀនពីរសាកលវិទ្យាល័យ រឺ និយាយអោយចំទៅ
ចូលចិត្តរៀនពីរជំនាញក្នុងពេលតែមួយ។ ចុះបើទើបរៀនចប់ទី១២ តើគួរតែធ្វើតាមគេ
រៀនពីរដូចគេ រឺរៀនតែមួយបានហើយ រឺក៏ធ្វើអោយសាហាវ រៀនបីជំនាញ ទៅ?
ដើម្បីជាជំនួយ យើងអាចមើលទៅលើយោបល់ ពីរដាច់គ្នារបស់និស្សិតដែល
ម្នាក់គាត់រៀនមួយជំនាញ និង ម្នាក់ទៀតគាត់រៀនពីរជំនាញ។
ការរៀនតែ មួយសាកលវិទ្យាល័យ
ការរៀនពីរសាកលវិទ្យាល័យ
បើទោះបីជា
ការរៀន ២ មុខជំនាញ នៅថ្នាក់ឧត្តមសិក្សា រឺសាកលវិទ្យាល័យ
ហ្នឹងអាចត្រូវបានមើលឃើញថាមាន ការលំបាកមួយចំនួនក្នុងកំឡុងពេលសិក្សា ក៏ដោយ
ក៏មានការមើលឃើញថា មានកត្តា និងផលល្អជាច្រើនផងដែរ។
ការរៀននៅថ្នាក់ឧត្តមសិក្សាពិតជាមិនអាចជៀសផុត ពី
កិច្ចការងារតាមមុខវិជ្ជានីមួយៗ ទាំងកិច្ចការជាបុគ្គល រឺជាក្រុម នោះឡើយ ។
ការសំខាន់សម្រាប់ការរៀន២មុខជំនាញ គឺ វាអាស្រ័យ ថាតើយើងចេះត្រៀម និង
រៀបចំបែបណាទៅលើកិច្ចការងារទាំងនោះ។ បើសិនជាយើងមិនចេះ ត្រៀម
មិនយល់ថាការងារណាត្រូវធ្វើមុននោះ ផ្សំនឹងភាពខិ្ជលច្រអូសបន្តិចនោះ
ទោះបីជារៀនតែមួយមុខ ក៏នៅតែ ធ្វើការមិនទាន់ រឺកៀកដល់ (deadline)
បានធ្វើដដែល។ ផ្ទុយទៅវិញ ភាពលំបាក ឬសំពាធការងារនេះ វាជួយឲ្យយើង
ចេះរៀបចំពេលវេលា និងមានភាពឆ្លៀសវៃក្នុងការបត់បែនទៅតាមកាលះទេសះ ។
អ្វីដែលសំខាន់នោះ គឺថានិសិ្សតត្រូវមានភាពវៃឆ្លាតក្នុងការជ្រើសរើសពេលវេលា
ឬវេន នៃមុខវិជ្ជាទាំង២ ។ គប្បីរើសពេលវេលាណាដែលផ្តល់ភាពងាយស្រួលដល់ខ្លួន ។
ក្រៅពីការងារនិង មុខវិជ្ជាច្រើន ការរៀនមុខជំនាញ២ ទៀតសោត ក៏បានផ្តល់ឱកាស
ជួបនឹងមិត្ត សាស្រ្តាចារ្យ និង មជ្ឈដ្ធានផ្សេងគ្នាជាច្រើន
ដែលនេះអាចអោយពួកគាត់បង្កើត បណ្តាញទំនាក់ទំនងច្រើន ផងដែរ។ បើនិយាយពីឱកាស
និងការប្រកួតប្រជែងវិញនោះ វារឹតតែមាន ភាពអំណោយផល ដល់អ្នករៀន ២មុខជំនាញ ។
តែអី្វដែលសំខាន់នោះគឺថា យើង មានភាពវៀងវៃ និងចេះ ចង់ចូលរួម ចាប់យកឱកាស
ឬការប្រកួតប្រជែងទាំងនោះឬក៏អត់ ។ បើតាមជាក់ស្តែងទៅ នៅក្នុងឱកាសការងារផ្សេង
ដូចជាការងារស្ម័គ្រចិត្តជាដើម ឃើញថា និសិ្សត២មុខជំនាញ តែងមាន
ភាពសកម្មក្នុងការចូលរួម ជាជាងនិស្សិត ១ មុខជំនាញ ។ អាចនិយាយបានថា
និសិ្សតដែល ធ្វើការ និង រៀន ១ជំនាញ ពេលខ្លះ ពួកគាត់ផ្តោតទៅលើការងារជាជាង
ដែលពួកគាត់ ពេលខ្លះមិនបានចូលរួមទាំងសកម្មភាពរបស់សាលាខ្លួនផង ។
ដូចដែលបាននិយាយពីខាងលើចឹង និសិ្សត២មុខជំនាញ អាចនឹងមិនខ្ជះខ្ជាយ
នូវពេលវេលាដែលគាត់មានបនិ្តចបន្តិច ដ៏មានតម្លៃ នោះឡើយ គឺផ្ទុយទៅវិញ ពួកគាត់
ច្រើនប្រើពេលវេលាទាំងនោះទៅលើអ្វីដែលមាន ប្រយោជន៏ដល់ការសិក្សារបស់គេ ។
ចុងក្រោយចង់សរុបមកវិញថា
អ្វីដែលគួរធ្វើគឺត្រូវធ្វើការពិភាគសារជាមួយនឹងបា៉ម៉ាក រឺ
សិស្សច្បងណាដែលពួក គាត់មានបទពិសោធន៍ ហើយបើតាមយោបល់ផ្ទាល់របស់Admin
ប្រសិនបើយើងរៀនតែមួយសាកល
វានឹងជួយអោយយើងមានពេលវេលាទំនេរច្រើនដែលយើងអាចរកមើលធ្វើការងារ
ការងារស្ម័គ្រចិត្ត រឺការងារផ្សេងៗ ដែលអាចអោយយើងរកប្រាក់ចំនូលបាន និង
មានបទពិសោធន៍ការងារស្រាប់។ បើយើងមើលទៅស្រុកគេ គេរៀនតែមួយសាកលទេ
ព្រោះវាងាយស្រួលមានលំនឹងការសិក្សា និង ការងារ។
ប៉ុន្តែប្រសិនបើយើងមានបា៉មា៉ក់ គាត់ធានារាប់រង់ការសិក្សាទាំងអស់ហើយ
ព្រមទាំងមានពេលទំនេរច្រើនអត់ត្រូវការ ធ្វើការងារអីទេ
រៀនពីរសាកលក៏ជួយយើងអោយមានគ្រឹះសិក្សាជំនាញច្រើនដែលអាច
ផ្តល់អោយមានឱកាសការងារលើជំនាញផ្សេងៗ។
និយាយជារួមសិក្សាពីរសាកលវិទ្យាល័យ
ឬតែមួយសាកលវិទ្យាល័យ
សុទ្ធតែល្អដូចគ្នាអោយតែយើងចេះប្រើប្រាស់ពេលវេលាទាំងនោះអោយមានប្រយោជន៍
និងមានគោលដៅច្បាស់លាស់។
ជូនពរសំណាងល្អ!!!
ដោយ៖ Veasna
ប្រភព៖ WEduShare