នៅក្រោយពិធីចែកពានរង្វាន់លីគកំពូលកម្ពុជាទៅដល់ក្រុមជើងឯក
បឹងកេតអង្គរ រួចរាល់នៅ
វេលាម៉ោងប្រហែល ៩ យប់ថ្ងៃសៅរ៍ ទី ១០ ខែកញ្ញា
កន្លងទៅនេះ អ្នកគាំទ្រ ក៏ដូចជាកីឡាករនៃក្លិប
បាល់ទាត់បឹងកេតអង្គរបានធ្វើពិធីដង្ហែរពានលីគកំពូលរបស់ខ្លួនដែលជាការដង្ហែរលក្ខណៈទ្រង់ទ្រាយ
ធំ និងជាលើកទី ១
ក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីគកំពូលកម្ពុជាដែលមានការដង្ហែរពានបែបនេះ
ដោយស្ថិតក្រោមគំនិតផ្ដួចផ្ដើម
និងដឹកនាំពីសំណាក់អ្នកគាំទ្រដ៏ស្មោះស្ម័គ្រចំនួន ៣ រូប
រួមទាំង
អ្នកចាត់ការទូទៅគឺលោក បែ មករា ផងដែរ។ពិធីដង្ហែរនេះគឺចាប់ផ្ដើមចេញដំណើរពី
ពហុកីឡដ្ឋានជាតិតាមវិថីហ្សាល់ឌឺហ្គោល
រួចបត់ស្ដាំតាមបណ្ដោយផ្លូវឧញ្ញ៉ាទេពផន
ទើបបន្តបត់ស្ដាំតាមមហាវិថីព្រះមុន្នីវង្សក្រោយមកទើបបត់ឆ្វេងតាមមហាវិថីព្រះសីហនុ
និងបញ្ចប់នៅមុខវិមានឯករាជ្យបញ្ជាក់ថាបឹងកេតអង្គរបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់
លីគកំពូលកម្ពុជា
ជាលើកទី២ក្រោយប្រកួត១៨លើក ទទួលបានជ័យជម្នះ ១៥ លើក ស្មើ ២ និងចាញ់ ១ លើក
មាន៤៧ពិន្ទុ នាំមុខក្រុមលេខ ២ ក្រសួងការពារជាតិ ដែលមាន ៤៦ ពិន្ទុតែ ១
ពិន្ទុប៉ុណ្ណោះ។
ដោយ៖ Veasna