Post Top Ad

Monday, September 12, 2016

ទម្លាប់អាក្រក់ៗទាំង ៤ ដែលយុវជនគួរជៀសវាង


នេះជាការដកស្រង់មួយចំនួនអំពីទម្លាប់ដែលធ្វើអោយយុវជនយើងគួរកុំធ្វើ បើជៀសបានជៀសទៅ។
ទម្លាប់ទី១: មានបញ្ហា បន្តោសលើអ្នកដទៃ

ពេលមានបញ្ហា យើងចេះតែដោះសារយករួចខ្លួន បន្តោសលើអ្នកនេះអ្នកនោះ។ ខ្លួនឯងរៀនមិនចេះ បន្តោសគ្រូ អត់មានលុយចាយ បន្តោសម៉ាក់ប៉ាថាអត់ប្រឹងរកសុី ចញ្ជឹម ចេះតែបន្តោសគេ គិតថាខ្លួនឯងត្រូវជានិច្ច អត់ខ្វល់ សំខាន់ពេលមានបញ្ហាគឺខ្ញុំអត់បាន ធ្វើអ្វីខុសផង។
ចេះតែចង់អោយអ្នកនេះ អ្នកនោះកែប្រែខ្លួនគេទៅនោះអ្វីៗនឹងប្រសើរឡើងដូចជា បើគ្រូខ្ញុំចេះដូរស្ទីលបង្រៀនតិច ខ្ញុំដឹងតែរៀនចេះម៉ង បើម៉ាក់ប៉ាខំរកសុីជាងមុនតិច ដឹងតែថាខ្ញុំអត់ខ្វះលុយចាយទេ បើសង្សារខ្ញុំចេះកែចរិកតិច ខ្ញុំដឹងតែស្រលាញ់ងាប់ចោល ម៉ង។ គិតតែពីចង់អោយគេកែនេះកែនោះ តែខ្លួនឯងវិញបើគេប្រាប់អោយកែវិញ ខឹងគេខឹង ឯង ថាគេអត់យល់ពីយើង។ គួរគិតថាបើយើងកែខ្លួនឯងមិនទាំងបានផង ចុះទំរាំកែអ្នក ផ្សេង។
ទម្លាប់ទី២: គិតតែពីសប្បាយ គិតអត់វែងឆ្ងាយ


ចង់ធ្វើអីធ្វើនឹង អត់គិតដល់លទ្ធផលពេលអនាគត។ រស់នៅមួយថ្ងៃ គិតមួយថ្ងៃ សប្បាយគ្រប់ពេល ជប់លៀងមិត្តភ័ក្ត ចូលក្លឹប អត់ប្រឹងធ្វើការងារ រកគោលដៅជីវិត គិតរឿងលេងសប្បាយមុន។
មានរបស់អ្វីដែលសំខាន់ យើងទុកធ្វើវាក្រោយគេ ព្រោះខ្ជិលផង ជាប់រវល់មិត្តភ័ក្ត ផងរឺក៏ចាំមើលFacebook, Youtube, Instagram សិនចាំធ្វើ។ ការងារចាំដល់ថ្ងៃប្រមូល ចាំខំធ្វើនាទី ចុងក្រោយ សំខាន់Chat ជាមួយសង្សារសិន។

ទម្លាប់ទី៣: គិតផលប្រយោជន៍ខ្លួនជាចំបង

 ធ្វើអីចង់ឈ្នះ ចង់បានខ្ពស់ជាងគេ ចង់អោយគេនៅក្រោមខ្លួន។ ធ្វើអីបើគេល្អ ជាងខ្លួនចង់ទាញគេចុះក្រោម ចង់នៅមុខគេ រឺ ចង់តែធ្វើមេគេ ដឹកនាំគេ អោយគេស្តាប់ អោយគេតាម អោយគេខ្លាច មានរបស់ល្អឆក់យកមកខ្លួនឯងសិន របស់មិនល្អរុញអោយគេទៅ។
ទម្លាប់ទី៤: អត់ចេះធ្វើការជាក្រុម

ទម្លាប់ពេលធ្វើការអត់ចូលចិត្តធ្វើជាក្រុមទេ ហើយបើធ្វើការជាក្រុមភាគច្រើន ចូលចិត្តបញ្ជារគេ អត់ធ្វើអីទេតែរអូ ច្រើន និយាយផ្តេសផ្តាសអោយគេឈ្លោះគ្នា។ ការងារធ្វើគ្មានទំនួលខុសត្រូវ ហើយបើអ្នកមានចំនុចទាំងនឹងគួរវាយតំលៃខ្លួនឯង ឡើងវិញ។
ជាចុងបញ្ជប់ អ្នកខ្លះដោយសារទម្លាប់ក៏ធ្វើអត់ដឹងខ្លួន ដូច្នោះគួរគិតពិចារណាខ្លួនឯង ហើយកែបានកែទៅ រស់នៅសុខស្រួលបានយូរ សប្បាយទាំងផ្លូវកាយ ផ្លូវចិត្ត។

ដោយ៖ Veasna
ប្រភព៖ wedushare