Post Top Ad

Tuesday, September 06, 2016

មានការបំផ្ទុះគ្រាប់បែក តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន

(ភ្នំពេញ): សមត្ថកិច្ចទាំងអស់នៅកន្លែងបំផ្ទុះគ្រាប់បែក តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មិនទាន់អាចបញ្ជាក់ពីមូលហេតុបានភ្លាមៗនោះទេ ថាបណ្តាលមកពីបញ្ហាអ្វីពិតប្រាកដ គឺកំពុងតែស្រាវជ្រាវយ៉ាងញាប់ដៃញាប់ជើងសិន។សូមបញ្ជាក់ថា នៅវេលាម៉ោងក្រោយ
កើតហេតុភ្លាមៗ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បាននិងកំពុងដឹកនាំកម្លាំង នគរបាលជាច្រើននាក់ សហការជាមួយកម្លាំងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ នៅកន្លែងបំផ្ទុះគ្រាប់បែកតាមបណ្តោយផ្លូវ លេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស៣នាក់ និងបែកកញ្ចក់រថយន្តLexus និងមួយគ្រឿង។តាមសេចក្តីរាយការណ៍ គ្រាប់បែកនេះ ត្រូវបានជនដៃដល់ដាក់បំផ្ទុះក្រោយ
រថយន្ត រួចហើយផ្ទុះតែម្តង ហើយអ្នករងរបួសនោះ គឺអ្នកដំណើរតាមផ្លូវ ដោយឡែកអ្នកបើកថយន្ត បានរួចពីសេចក្តីស្លាប់៕






ដោយ៖BM