ជាការពិតណាស់
វាជាជោគជ័យមួយក្នុងជីវិតយើងដែលអាចប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សា
ទុតិយភូមិ(បាក់ឌុប) ប៉ុន្តែវាមិនមែនបានន័យថាការដែលមិនទាន់អាចប្រលងជាប់បាក់ឌុប ជីវិតរបស់យើងបរាជ័យណោះទេព្រោះត្រឹមសញ្ញាប័ត្រមួយសន្លឹកមិនអាចកំណត់ថាយើងត្រូវបរាជ័យ
នោះទេ។ សម្រាប់អ្នកដែលបានប្រលងជាប់ យើងក៏មិនត្រូវភ្លេចខ្លួន និងបង្អង់ពេលយូរឡើយ ហើយយកពេលមកគិតរឿងដែលសំខាន់បំផុតមួយទៀតក្នុងជីវិត គឺការជ្រើសរើសជំនាញបន្តការ
សិក្សានៅថ្នាក់ឧត្ដមសិក្សា។ ដូច្នេះហើយថ្ងៃនេះ ខ្ញុំសូមលើកយករឿងខ្លះមកនិយាយគ្រាន់ជា
ជំនួយក្នុងការគិត និងការសម្រេចចិត្តដ៏សំខាន់មួយគឺ ការបន្តជីវិតសិក្សាចូលថ្នាក់ឧត្ដមសិក្សា។
១/ តើគួររៀនបន្តលើមុខជំនាញអ្វី?
ចាប់អារម្មណ៍ផ្ទាល់តែម្ដង ៖ បើសិនជាអាចយើងអាចចូលសួរព័ត៌មានពីសកលវិទ្យាល័យដែល
យើងចាប់អារម្មណ៍ផ្ទាល់តែម្ដងជាការល្អ ព្រោះយើងនឹងអាចទទួលព័ត៌មានច្បាស់លាស់ទាក់ទង
នឹងកម្មវិធីសិក្សា ក៏ដូចជាព័ត៌មានផ្សេងៗ។
ទុតិយភូមិ(បាក់ឌុប) ប៉ុន្តែវាមិនមែនបានន័យថាការដែលមិនទាន់អាចប្រលងជាប់បាក់ឌុប ជីវិតរបស់យើងបរាជ័យណោះទេព្រោះត្រឹមសញ្ញាប័ត្រមួយសន្លឹកមិនអាចកំណត់ថាយើងត្រូវបរាជ័យ
នោះទេ។ សម្រាប់អ្នកដែលបានប្រលងជាប់ យើងក៏មិនត្រូវភ្លេចខ្លួន និងបង្អង់ពេលយូរឡើយ ហើយយកពេលមកគិតរឿងដែលសំខាន់បំផុតមួយទៀតក្នុងជីវិត គឺការជ្រើសរើសជំនាញបន្តការ
សិក្សានៅថ្នាក់ឧត្ដមសិក្សា។ ដូច្នេះហើយថ្ងៃនេះ ខ្ញុំសូមលើកយករឿងខ្លះមកនិយាយគ្រាន់ជា
ជំនួយក្នុងការគិត និងការសម្រេចចិត្តដ៏សំខាន់មួយគឺ ការបន្តជីវិតសិក្សាចូលថ្នាក់ឧត្ដមសិក្សា។
១/ តើគួររៀនបន្តលើមុខជំនាញអ្វី?
ការសម្រេចចិត្តលើមុខជំនាញសិក្សាបន្តនេះជារឿងសំខាន់បំផុតមួយនៅក្នុងជីវិតរបស់យើង។
ដូច្នេះហើយយើងត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវ
ចៀសវាងស្ដាយក្រោយនៅពេលក្រោយ។ ជាក់ស្ដែងទៅ
ខ្ញុំផ្ទាល់ធ្លាប់មានបទពិសោធន៍ជ្រើសរើសជំនាញខុស។
អញ្ចឹងហើយ
ខ្ញុំសូមណែនាំឲ្យប្រុងប្រយ័ត្នបំផុតពេលជ្រើសរើសជំនាញសិក្សា
ព្រោះវាជាដំណាក់
កាលមួយដែលអាចផ្លាស់ប្ដូរជីវិតយើងទាំងស្រុងទៅតាមការសម្រេចចិត្តរបស់យើង។
ចំពោះខ្ញុំ ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានេះ
កត្តាដែលខ្ញុំគិតថាសំខាន់បំផុតនោះគឺ
ការស្គាល់ខ្លួនឯង។
ការស្គាល់ខ្លួនឯងនេះផងដែរ
ខ្ញុំចង់សំដៅដល់ថាតើយើងដឹងហើយ
ឫនៅថាយើងចូលចិត្តធ្វើអ្វី
ដឹងថាអ្វីជាក្ដីស្រមៃយើង ដឹងថាយើងមានទេពកោសល្យ
អ្វីពិសេសដែរជាដើម។
ចូរកុំសម្រេចចិត្តរើសជំនាញសិក្សាតាមគ្នាឲ្យសោះ តែត្រូវ ជ្រើសរើសទៅតាមចំណង់ចំណូល និងក្ដីស្រមៃរបស់យើង ទើបជាការល្អ។ កត្តាមួយទៀតគឺ ព័ត៌មានទាក់ទងនឹងជំនាញដែលយើងយល់ថាយើងស្រលាញ់។
ព្រោះថាពេលខ្លះ
អ្វីដែលយើងគិតថាយើងស្រលាញ់អាចមិនជាអ្វីដែលយើងស្រលាញ់ពិតប្រាកដពេលដែលយើង
ដឹងព័ត៌មានច្រើនពីវា។ព័ត៌មានទាក់ទងនឹងមុខជំនាញដែលខ្ញុំលើកឡើងនេះក៏ចង់សំដៅផង
ដែរដល់ការដឹងថាបន្ទាប់ពីរៀនចប់យើងអាចធ្វើអ្វីបាន
មុខជំនាញដែលយើងពេញ
ចិត្តនេះទាមទារអ្វីខ្លះជាដើម។
កុំជ្រើសរើសជំនាញសិក្សាដោយគ្រាន់តែលឺគេនិយាយតគ្នា
តែគួរតែស្វែងរកព័ត៌មានឲ្យបានគ្រប់គ្រាន់សឹមសម្រេចចិត្ត។
ការដែលមានព័ត៌មាន
ច្រើននឹងជួយឲ្យយើងសម្រេចចិត្តបានត្រឹមត្រូវ។
២/ តើគួររៀននៅសាលាណា សកលវិទ្យាល័យណា?
ការជ្រើសរើសគ្រឹះស្ថានសិក្សាក៏ជារឿងសំខាន់ដែរ
ព្រោះថាបើសិនជាយើងទៅរៀននៅសាលាដែលគុណភាពល្អ នោះវានឹងជំរុញឲ្យកម្រិតចំណេះដឹង
និងចំណេះធ្វើរបស់យើងបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សារបស់យើងបានកាន់តែប្រសើរ
សម្រាប់ចេញទៅធ្វើការ
ឫក៏បើកជាជំនួញ។ ដូច្នេះតើយើងគួរគិតលើកត្តាអ្វីខ្លះ
និងធ្វើយ៉ាង
ដូចម្ដេចដើម្បីជ្រើសរើសសកលវិទ្យាល័យបានត្រឹមត្រូវ? ប្រាកដណាស់ថាយើងនឹងត្រូវស្វែង
រកព័ត៌មានទាក់ទងនឹងមុខវិជ្ជាដែលយើងស្រលាញ់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន
ព្រោះថាការដែលមានព័ត៌មានគ្រប់គ្រាន់នឹងជួយឲ្យយើងធ្វើការសម្រេចចិត្តល្អ។
បើអញ្ចឹងតើយើងអាចរកព័ត៌មានទាំងនេះបានដោយរបៀបណាទៅ?
ការណែនាំរបស់សិស្សច្បង ៖ សិស្សច្បងជាអ្នកដែលបានកំពង់រៀន
ឫក៏ធ្លាប់រៀនហើយនៅសាលាដែលយើងចាប់អារម្មណ៍ជាប្រភពព័ត៌មានដ៏សំខាន់មួយ
និងអាចឆ្លើយតបនឹងចម្ងល់ផ្សេងៗរបស់យើងបាន។
សាកសួរសិស្សច្បងដែលយើងស្គាល់ឲ្យបានច្រើន
ជាពិសេសទៀតនោះសិស្សច្បងដែលកំពុងសិក្សា
ឫធ្លាប់សិក្សាមុខជំនាញដែលយើងចាប់អារម្មណ៍។
តាមអ៊ីនធឺណិត ៖ សម័យនេះជាសម័យអ៊ីនធឺណិតហើយ ដូច្នេះយើងអាចស្វែងយល់ព័ត៌មានជាច្រើនតាមរយះអ៊ីនធឺណិតបាន។ ជាទូទៅ សាលានីមួយៗតែងតែមានគេហទំព័ររបស់សាលាផ្ទាល់។
ក្នុងនោះផងដែរ យើងអាចស្វែងយល់ពីកម្មវិធីសិក្សាមុខជំនាញដែលយើងពេញចិត្ត
ក៏ដូចជាព័ត៌មានផ្សេងៗទាក់ទងនឹងគ្រឹះស្ថានសិក្សាដែលយើងចាប់អារម្មណ៍ជាដើម។ពិព័រណ៍សកលវិទ្យាល័យ ឫទស្សនកិច្ចទៅកាន់សកលវិទ្យាល័យនីមួយៗដែលរៀបចំដោយសកលវិទ្យាល័យផ្ទាល់ ៖
ជារឿយៗយើងក៏ឃើញផងដែរពិព័រណ៍សកលវិទ្យាល័យ
ឫពិព័រណ៍មុខវិជ្ជាសិក្សានៅថ្នាក់
ឧត្ដមសិក្សា
ឫក៏ការរៀបចំទស្សនកិច្ចទៅកាន់សកលវិទ្យាល័យផ្សេងៗផងដែរ។
ការចូលរួមកម្មវិធីទាំងនេះក៏អាចជួយឲ្យយើងដឹងព័ត៌មានទាក់ទងនឹងសកលវិទ្យាល័យដែល
មានជំនាញសិក្សាដែលយើងចាប់អារម្មណ៍ដែរ។
ការចូលសួរព័ត៌មានពីកម្មវិធីសិក្សាក៏ដូចជាចម្ងល់ផ្សេងៗនៅសកលវិទ្យាល័យដែលយើងចាប់អារម្មណ៍ផ្ទាល់តែម្ដង ៖ បើសិនជាអាចយើងអាចចូលសួរព័ត៌មានពីសកលវិទ្យាល័យដែល
យើងចាប់អារម្មណ៍ផ្ទាល់តែម្ដងជាការល្អ ព្រោះយើងនឹងអាចទទួលព័ត៌មានច្បាស់លាស់ទាក់ទង
នឹងកម្មវិធីសិក្សា ក៏ដូចជាព័ត៌មានផ្សេងៗ។
៣/ តើការសិក្សាមុខជំនាញពីរក្នុងពេលតែមួយជាការល្អដែរឫទេ?
យើងធ្លាប់បានលឺហើយថានិស្សិតខ្លះរៀនពីរ រៀនបីសាលា។ តើការរៀនច្រើនសាលា ឫពីរបីមុខវិជ្ជាក្នុងពេលតែមួយបែបនេះជាការល្អដែរឫទេ? ចម្លើយគឺមានទាំងល្អនឹងមិនល្អ។
ល្អត្រង់ថាពេលរៀនចប់យើងអាចមានសញ្ញាប័ត្រពី
ដូច្នេះយើងអាចមានជម្រើស
ក្នុងការជ្រើសជំនាញធ្វើការ។ តែចំពោះខ្ញុំ
ខ្ញុំគិតថាវាមិនមែនជារៀងល្អទេ។
ព្រោះថាការសិក្សាពីរបីសកលវិទ្យាល័យក្នុងពេលតែមួយនឹងធ្វើឲ្យយើងគ្មានពេលទំនេរទេ
សម្រាប់ការរៀនបន្ថែមពីមុខវិជ្ជាដែលយើងកំពុងសិក្សា
គ្មានពេលចេញធ្វើការងារ
ស្ម័គ្រចិត្តផ្សេងៗបានច្រើន
គ្មានពេលអានសៀវភៅបន្ថែមបានច្រើនទាំងទាក់ទងនឹងមុខ
វិជ្ជាដែលយើងសិក្សា
ឫក៏ចំណេះដឹងទូទៅផ្សេងៗ ព្រោះថាការដែលរៀនពីរបីសកលវិទ្យាល័យ
យើងនឹងមានថ្នាក់រៀនច្រើនម៉ោងជារៀងរាល់ថ្ងៃ
មានកិច្ចការស្រាវជ្រាវច្រើនដែលត្រូវធ្វើជាដើម។ អ្នកខ្លះគេនិយាយថា
គេគួររៀនជំនាញមួយនៅសកលវិទ្យាល័យមួយ ហើយរៀនភាសាអង់គ្លេស
នៅសកលវិទ្យាល័យមួយទៀត
ដូចនេះពេលបញ្ជាប់ការសិក្សាគេនឹងមានជំនាញមួយ
ហើយថែមទាំងអាចមានជំនាញការប្រើប្រាស់ភាសាអង់គ្លេសបានល្អទៀត។
តែសួរត្រលប់មកវិញ បើគ្រាន់តែចង់ចេះភាសាអង់គ្លេស
ចុះហេតុអ្វីមិនរៀនភាសាអង់គ្លេសនៅសាលាបង្រៀន
ល្អណាមួយទៅបានហើយ
ចាំបាច់អីត្រូវទៅរៀនបរិញ្ញាបត្រភាសាអង់គ្លេសមួយទៀតធ្វើអី? ដូចនេះយើងនឹងមានពេលសិក្សាលើជំនាញយើងឲ្យបានស៊ីជម្រៅ ហើយនឹងចេះភាសាអង់គ្លេសល្អដូចគ្នា។
៤/ តើមានអាហារូបករណ៍លើមុខជំនាញដែលខ្ញុំពេញចិត្តដែរឫទេ?
យាយទៅមានអាហារូបករណ៍ច្រើនណាស់ដែលត្រូវបានផ្ដល់ឲ្យនិស្សិតខ្មែរយើងទៅសិក្សានៅ
បរទេស។ យើងត្រូវដឹងថាមានប្រភេទអាហារូបករណ៍ជាច្រើនដែលគេផ្ដល់ឲ្យសិស្សនិស្សិតខ្មែរ
យើង។
អាហារូបករណ៍ចែកចេញជាអាហារូបករណ៍ពេញ និងអាហារូបករណ៍
ដោយផ្នែក(អាហារូបករណ៍ដែលភាគច្រើនចេញតែថ្លៃសិក្សាតែប៉ុណ្ណោះ)។
ខ្ញុំសុំរាប់
អាហារូបករណ៍ខ្លះគ្រាន់ជាឧទាហរណ៍។
អាហារូបករណ៍ពេញដែលគេផ្ដល់
ឲ្យជារៀងរាល់ឆ្នាំដល់និស្សិតខ្មែរមានដូចជា
អាហារូបករណ៍ប្រទេសជប៉ុន អាហារូបករណ៍ប្រទេសសិង្ហបុរី អាហារូបករណ៍ប្រទេសចិន
អាហារូបករណ៍ប្រទេសថៃ អាហារូបករណ៍ប្រទេសរុស្សី អាហារូបករណ៍ប្រទេសកូរ៉េ
អាហារូបករណ៍ប្រទេសឥណ្ឌា អាហារូបករណ៍ប្រទេសវៀតណាម និងមានប្រទេសជាច្រើនទៀត។
ចំណែកឯ
អាហារូបករណ៍ផ្នែកភាគច្រើនត្រូវបានផ្ដល់ឲ្យដោយសកលវិទ្យាល័យផ្ទាល់
ឫក៏អាចមាន
អង្គការផ្សេងៗជាអ្នកផ្ដល់ឲ្យ។
គ្រាន់តែរាប់បន្តិចទៅមានច្រើនណាស់ទៅហើយ។
ដោយ៖ BM
ប្រភព៖ limbique