Post Top Ad

Friday, September 16, 2016

៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​ការ​ប្រមូល​ពន្ធដារ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​២០​%​ប្រៀប​នឹង​ឆ្នាំ​មុន​

ការ​ប្រមូល​ពន្ធដារ​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ច្រើន​សម្រាប់​ឆ្នាំ​២០១៦ បើ​ប្រៀប​នឹង​ឆ្នាំ​មុនៗ។




នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ចុង​សប្ដាហ៍​មុន​ឲ្យ​ដឹង​ថា សម្រាប់​រយៈ​ពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ប្រមូល​ពន្ធ​សរុប​ចំនួន​ជាង​១ពាន់​៧៥លាន​ដុល្លារ​សហរដ្ឋ​ អាម៉េរិក ឬ​ស្មើ​នឹង​៧៥​%​នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់។បើ​ប្រៀប​ធៀប​ នឹង​ការ​ប្រមូល​ពន្ធ​សរុប​ក្នុង​រយៈ​ពេល​៨​ខែ​ដំបូង​ដូច​គ្នា​ឆ្នាំ​មុន
 នៅ​ឆ្នាំ​២០១៦​នេះ​គឺ​មាន​ការ​កើន​ឡើង​២០% ឬ​គិត​ជា​ទឹក​ប្រាក់​កើន​ជាង​១៧៩​លាន​ដុល្លារ​អាម៉េរិក។ក្នុង​ចំណោម​ ប្រាក់​ពន្ធដារ​ប្រមូល​បាន​នៅ​ឆ្នាំ​នេះ​ មាន​ប្រភេទ​ពន្ធដារ​មួយ​ចំនួន​ដែល​មាន​ការ​កើន​ឡើង​គួរ​ជា​ទីកត់​សម្គាល់​ ក្នុង​នោះ ពន្ធដារ​លើ​ប្រាក់​ចំណេញ​កើន​ឡើង​២២.៦%, ពន្ធដារ​លើ​ប្រាក់​បៀវត្សរ៍​មាន​ការ​លើន​ឡើង​២៥.៨%, ពន្ធអាករ​លើ​តម្លៃ​បន្ថែម​កើន​ឡើង​ចំនួន​២១.៩% រីឯ​ពន្ធអាករ​ពិសេស​កើន​ឡើង​ចំនួន​២២.១%។ពន្ធដារ​ជា​ប្រភព​សំខាន់​មួយ​នៃ​ប្រាក់​ចំណូល​របស់​
រដ្ឋ​សម្រាប់​ការ​យក​ទៅ​ជួយ​ទប់​ចំណាយ​នានា​នៅ​ក្នុង​​​ផែនការ​ថវិកា​ជាតិ​។

ដោយ៖ Veasna