ប្រទេសថៃនិងកម្ពុជា បានបញ្ឈប់ការរឹតបន្តឹងលើការហោះហើរដឹកអ្នកដំនើរពាណិជ្ជកម្មដើម្បី
លើកកំពស់ពីទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។ កាលពីថ្ងៃអង្គារ គណរដ្ធមន្ត្រីថៃ បានយល់ព្រមធ្វើកិច្ចព្រមព្រាងលុបបំបាត់ចោលនូវភាពរឹតបន្តឹងកាលពីថ្ងៃទី ១៨ ដល់១៩ ខែឧសភា។ លោករដ្ធមន្រ្ដី Arkhom Termpittayapaisith បាននិយាយថានៅក្រោមកិច្ចព្រមព្រាង
ចាស់របស់ប្រទេសទាំងពីរបានចែងថា ប្រទេសនីមួយៗត្រូវមានជើងហោះហើរជាមធ្យម ៥៣០០
កៅអីក្នុងមួយសប្ដាហ៍តែកិច្ចព្រមព្រាងថ្មីបានអនុញ្ញាតិមិនកំនត់ចំនួនជើងហោះហើររបស់ប្រទេស
ទាំងសងខាងឡើយ។ លោកបានបន្តទៀតថា រាល់សប្ដាហ៍នីមួយៗមានជើងហោះហើរចំនួន ១០៨ និងអ្នកដំនើរចំនួន១៨៣១២នាក់ ពិប្រទេសថៃទៅប្រទេសកម្ពុជាផ្ទុយពីជើងហោះហើរពីប្រទេស
កម្ពុជាទៅប្រទែសថៃដែលមានត្រឹមតែ ៧ជើងហោះហើរ ជាមួយនឹងអ្នកដំណើរ១២៨៨នាក់។ ប្រទេសទាំងពីរក៏បានយល់ព្រមក្នុងការបន្តទិសដៅពីរផ្សេងទៀត ដែលកម្ពុជាបានរើសយក
ប្រទេសកូរ៉េខាងត្បូង ខណះពេលដែលប្រទេសថៃមិនទាន់រើសយកប្រទេសណាជាទិស
ដៅនៅឡើយ។
ដោយ៖ ស្រីកា
ប្រភព៖ Bangkok post