Post Top Ad

Sunday, September 11, 2016

«អៈរ៉ាផៃម៉ា» ត្រីរ៉ស់យក្ស កំពុងតែជិតផុតពូជអស់ពីដងទន្លេអាម៉ាហ្សូនហើយ!!!



ស្តាប់មើលទៅហាក់ដូចជារឿងដែលហួសនឹងជឿខ្លាំងណាស់ បើសិនមានអ្នកណាម្នាក់ប្រាប់
ថា ត្រី អៈរ៉ាផៃម៉ា ឬដែលជនជាតិខ្មែរយើងហៅថា ត្រីរ៉ស់យក្សអាម៉ាហ្សូន កំពុងតែចាប់ផ្តើមអស់ពីប្រភពទឹកជាច្រើនខ្សែក្នុងដងទន្លេអាម៉ាហ្សូន ដែលជាប្រភពកំណើតរបស់ត្រីប្រភេទនេះនោះ តែតាមរយៈរបាយការណ៍មួយនៅក្នុងព្រឹត្តប័ត្រ Aquatic Conservation: Freshwater and Marine Ecosystems បានរកឃើញថា 41 ទីប្រជុំជន ដែលធ្លាប់តែជាប្រភពដ៏សម្បូររបស់ត្រី អៈរ៉ាផៃម៉ានោះ មាន 8 ទីប្រជុំជន ដែលលែងឃើញមានត្រីប្រភេទនេះទៀតហើយ។
តាមរយៈព័ត៌មាននៅក្នុងព្រឹត្តប័ត្រមួយច្បាប់នោះ គេបានរកឃើញថា ក្រៅពីផលប៉ះពាល់ខាងបរិស្ថានដែលធ្វើឱ្យត្រីប្រភេទនេះបាត់បង់កន្លែងស្នាក់អាស្រ័យនៅក្នុង
ប្រភពទឹកធម្មជាតិហើយនោះ មូលហេតុមួយទៀតដែលធ្វើឱ្យត្រីប្រភេទនេះបាត់ខ្លួនចេញពីទីកន្លែងមួយចំនួននោះ គឺដោយសារតែលទ្ធផលនៃការប្រមាញ់ដើម្បីយកសាច់របស់ត្រីប្រភេទនេះ ដែលមានបរិមាណច្រើន និងជាអាហារសំខាន់របស់មនុស្សនៅក្នុងតំបន់នោះដែលលក់បានក្នុងតម្លៃខ្ពស់ខ្លាំង ដូច្នេះទោះជាបរិមាណត្រីថយចុះក៏ដោយ តែក៏អ្នកនេសាទក្នុងតំបន់នៅតែនាំគ្នាចេញប្រមាញ់ត្រីប្រភេទនេះសឹងតែរហូតពេញមួយឆ្នាំៗ ទោះជាមានបម្រាមហាមចាប់ក្នុងរដូវខ្លះក៏ដោយ។
តែដោយសារតែមូលហេតុនេះហើយដែលធ្វើឱ្យរដ្ឋាភិបាលប្រទេសប្រេស៊ីលបែរមកជំរុញឱ្យមាន
ការពង្រីកពូជត្រីរ៉ស់យក្សអាម៉ាហ្សូននេះឱ្យកាន់តែច្រើនឡើង ដោយប្រើវិធីការបែបដូចគ្នានឹងការ
បង្កាត់ពូជក្នុងមុខជំនួញលក់ត្រីសម្រាប់ចិញ្ចឹមលម្អដែលគេនាំគ្នាធ្វើមកជាច្រើនឆ្នាំមកហើយ
នោះដែររួមទាំងនៅមានការកំណត់តំបន់ហាមចាប់ត្រីរ៉ស់យក្សអាម៉ាហ្សូននេះពីប្រភពទឹកមួយ
ចំនួនដើម្បីបើកឱកាសឱ្យចំនួនប្រជាករត្រីក្នុងធម្មជាតិមួយនេះបានស្តាខ្លួនឡើងវិញផង។តែទោះ
ជាយ៉ាងណាក៏ដោយក៏ការលបលួចប្រមាញ់ត្រីអៈរ៉ាផៃម៉ាទាំងយកមកធ្វើជាអាហារ
 (ព្រោះជឿថាមានរសជាតិឆ្ងាញ់ណាស់) ទាំងចាប់លក់នៅក្នុងមុខជំនួញត្រីចិញ្ចឹមលម្អ
 (ព្រោះជឿថា ជាត្រីធម្មជាតិដែលស្អាត និងប្លែកខ្លាំងណាស់) នៅតែកើតមានដដែល ទើបធ្វើឱ្យអនាគតរបស់ត្រីទឹកសាបទំហំធំក្នុងធម្មជាតិប្រភេទនេះនៅតែមិនសូវមានភាពប្រាកដ
ប្រជាប៉ុន្មានដដែល។

ដោយ៖ BM
ប្រភព៖  has-has-ha