Post Top Ad

Friday, September 09, 2016

សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រិតិភូជាន់ខ្ពស់ចេញពីកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៧ៈ៤៥នាទីព្រឹកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ ដែលមានប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ដោយចាប់ថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ បានបញ្ជាក់នៅលើ Facebook បន្ថែមថា ក្រៅពីការចូលរួមពិពរណ៌អាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការជាមួយថ្នាក់ដឹកនាំចិន ដើម្បីពង្រីកទីផ្សាសំរាប់នាំទំនិញកម្ពុជា ទៅកាន់ប្រទេសចិនបន្ថែមទៀតផងដែរ៕