Post Top Ad

Friday, September 09, 2016

ការ​សិក្សា៖ ខ្យល់​ពុល​ធ្វើ​ឲ្យ​អន្ដរាយ​ដល់​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​

របាយការណ៍​ថ្មី​មួយ​បាន​ប្រាប់​ដំណឹង​ដល់​រដ្ឋាភិបាល​ក្នុង​ប្រទេស​នានា​​ ក្នុង​លោក​នេះ​ឲ្យ​ដឹង​អំពី​ឥទ្ធិពល​គ្រោះ​មហន្ដរាយ​នៃ​ខ្យល់​ពុល​លើ​ជីវិត​ ​មនុស្ស​ និង​សេដ្ឋកិច្ច។



របាយការណ៍​របស់​ធនាគារ​ពិភព​លោក​និយាយ​ថា ៩៣%​នៃ​បណ្ដា​ជន​ដែល​បាន​ស្លាប់​មុន​អាយុ​​ គឺ​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​គុណ​ភាព​ខ្យល់​ស្ថិត​ក្រោម​បន្ទាប់​នៃ​ការ​ ណែ​នាំ​របស់​អង្គការ​សុខភាព​ពិភព​លោក។
របាយការណ៍​នេះ​ក៏​បាន​ប្រាប់​ ឲ្យ​ដឹង​ផង​ដែរ​ថា ខ្យល់​ពុល​ក៏​មាន​ឥទ្ធិពល​ដែរ​លើ​ធនធាន​ធម្ម​ជាតិ ដោយ​សារ​តែ​ចុណភាគ​ពុល​តូច​ៗ​កាត់​បន្ថយ​កម្រិត​នៃ​ចំនួន​ពន្លឺ​ព្រះ​ អាទិត្យ​មិន​ឲ្យ​ទៅ​ដល់​រុក្ខជាតិ​ដំណាំ​ឲ្យ​បាន​គ្រប់​គ្រាន់។
Urvashi Narain សហ​និពន្ធ​របាយការណ៍​ដែល​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​បរិស្ថាន​នៃ​ធនាគារ​ពិភព ​លោក​និយាយ​ថា ខ្យល់​ពុល​គឺជា​កត្ដា​សម្លាប់​អាយុជីវិត​មនុស្ស​ធំជាង​គេ​ទី​៤​ក្នុង​ពិភព​ លោក​ ហើយ​ឥឡូវ​នេះ​វា​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ពិភព​លោក​ហើយ​។
លោក​ថា បញ្ហា​នេះ​កើត​ឡើង​ធ្ងន់​ធ្ងរ​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​ទាប​មធ្យម​ ហើយ​គេ​ឃើញ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ពី​បញ្ហា​នេះ​នៅ​ចិន និង​ឥណ្ឌា​ដោយ​សារ​ពួក​គេ​ស្រូប​យក​ខ្យល់​អាកាស​ពុល​ច្រើន​ និង​ដោយ​សារ​ប្រទេស​ទាំង​នោះ​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​ក្នុង​លោក៕

ដោយ៖ Veasna
ប្រភព៖ Australia