១.ដកដង្ហើមធំឲ្យបានច្រើន ៖ដូចដែលខ្ញុំបានពន្យល់ពីអត្ថបទពន្លត់កំហឹងទី១រួចមកហើយ គឺថាពេលដែលអ្នកខឹង អ្នកនឹងមិនអាចធ្វើការវិនិច្ឆ័យឬសម្រេចចិត្តមួយបានល្អនោះទេ ព្រោះថាបេះដូងអ្នកលោតញាប់ហើយរួចឈាមដែលត្រូវផ្គត់ផ្គង់ខួរក្បាលអ្នកនឹងប្តូរទីតាំងទៅ
កាន់ដៃជើងវិញ ។ដូចនេះ ជំហានដំបូងដើម្បីពន្លត់កំហឹងអ្នកត្រូវ ដកដង្ហើមធំឲ្យបានកាន់តែច្រើន អាចថា ៤ ឬ ៥ដង ព្រោះការធ្វើបែបនេះ វានឹងពន្យឺតចង្វាក់បេះដូងអ្នក ហើយឈាមក៏អាចរត់ទៅ
កាន់ខួរក្បាលអ្នកបានពេញលេញវិញផងដែរ ។
២.ប្តូរការគិតអវិជ្ជមានចេញ (Reframe) ៖
បន្ទាប់ពីអ្នកបានស្របខ្យល់បានច្រើនដើម្បីធ្វើឲ្យ បេះដូង លោត យឺតហ់ើយ ជំហានទី២នេះ គឺអ្នកត្រូវប្តូរការគិតដែលខឹងចេញ ដូច ជា អ្នកជិះឡានមកតាមផ្លូវស្រាប់តែមាន ម៉ូតូមួយជិះយ៉ាងលឿនផ្ទុយទិសអ្នក ដែលខុសគ្នាតែបន្តិចវានឹងបណ្តាលឲ្យអ្នកមានគ្រោះថ្នាក់ចរាចារណ៏ ។ ជំនួសឲ្យការខឹង និង ជេ ដូចជា ប្រញាប់ទៅងាប់ ណា ? អា**ហ្អែងជិះអត់មើលផ្លូវទេអី ជាដើម សូមអ្នកប្តូរការគិតបែបនេះចេញ ទៅជាការគិតបែបវិជ្ជមាន ព្រោះថា ពេលដែលចងកំហឹងនេះទុក វាអាចនឹងធ្វើរឿងបន្តបន្ទាប់របស់អ្នកក្លាយជាមិនល្អ ទាំងនៅផ្ទះនិងនៅកន្លែងធ្វើការជាដើម ។ ណាមួយទៀតសោត អ្នកដែលធ្វើឲ្យអ្នកខឹងនោះ គេមិនមានឈឺឆាប់ឬខឹងអីដូចយើងនោះទេដូចនេះគ្មានហេតុផលអ្វីដែលអ្នកត្រូវខឹងហើយ
ធ្វើបែបខ្លួនឯងនោះទេ ។
រីឯការគិតវិជ្ជមានដែលខ្ញុំនិយាយនោះគឺថា ដូចជាតាមឧទាហរណ៏ខាងលើ ម៉ូតូនោះជិះលឿន អាចប្រហែលមកពី សមាជិកគ្រួសារគាត់ស្រាប់តែចូលពេទ្យសង្គ្រោះបន្ទាន់មែន ឬក៏ មកពីផ្ទះគាត់បានបញ្ហាផ្សេងៗជាដើមមែន ហើយរឿងនេះបើសិនជាវាកើតលើរូបយើង យើងក៏ប្រហែលជាត្រូវជិះលឿនបែបនេះដូចគ្នា ។
ឬក៏មិត្តភក្តិសំណប់របស់អ្នកសុខៗស្រាប់តែស្តីៗឲ្យអ្នកយ៉ាងខ្លាំងមុខគេ មុខឯង ដែលធ្វើឲ្យអ្នកខឹងយ៉ាងខ្លាំង ។ ដូចគ្នាដែរ ជំនួសដោយសារតបតខ្លាំងទៅ ខ្លាំងមក អ្នកអាចគិតវិជ្ជមានថា ប្រហែលមកពីមិត្តអ្នកថ្ងៃនេះជួបបញ្ហា(Have a bad day) ដូចនេះអ្នកមិនគួរតបខ្លាំងៗឬយកការកំហឹងទុកក្នុងខ្លួននោះទេ ។
ដូច្នោះហើយ ដើម្បីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត អ្នកគួររៀនផ្លាស់ប្តូរការគិតបែបវិជ្ជមាននេះចេញ ព្រោះដូចនឹងពាក្យគេ១ឃ្លាបាននិយាយថា អ្នកនឹងស្លាប់ដោយសារតែខឹងមនុស្សម្នាក់ ។
៣.ស្វែងរកសកម្មភាពជំនួសផ្សេងៗ ៖
ខ្ញុំគិតថាបើសិនជាអ្នកបានធ្វើ ជំហានខាងលើរួចមែន អ្នកប្រហែលជាបានធូរ១កម្រិតមក ឬក៏ ពន្លត់កំហឹងបាត់អស់ដូចខ្ញុំក៏ដឹង តែសម្រាប់អ្នកដែលនៅមិនទាន់បាត់កំហឹងអស់អ្នកអាចត្រូវជំហាន ទី៣នេះបន្ថែមបានទៀត ។ពេលដែលអ្នកដកដង្ហើមនិងគិតវិជ្ជមានរួចហើយសូមអ្នកទៅធ្វើអ្វីម្យ៉ាង
ដូចជា រត់ហាត់ប្រាណ ឬ លេងកីឡានានាជាដើម ដែលសកម្មភាពនេះនឹងធ្វើឲ្យអ្នកបាត់កំហឹង ព្រោះថាពេលដែលអ្នកហាត់ប្រាណនេះ ខួរក្បាលអ្នកនឹងបញ្ចេញសារធាតុគិមី Dopamine ដែលវាចូលរួមក្នុងការបង្កើតអារម្មណ៏រីករាយរបស់យើង ។
ដោយ៖ BM
ប្រភព៖ limbique