(ចំនេះដឹង)៖ តាមការស្រាវជ្រាវជាច្រើនបានរកឃើញថា ការជួយពីសំណាក់គ្រូបង្រៀនមានជំនាញ និងថ្នាក់ដឹកនាំសាលារៀនគ្រាន់តែជាកត្តាបន្ទប់បន្សំតែប៉ុណ្ណោះ ហើយកុមារភាគច្រើន គឺទទួលបានពីបរិយាកាសក្នុងផ្ទះ និងនៅជុំវិញខ្លួនរបស់គេទៅវិញទេ។
ឪពុកម្តាយតែងតែរំពឹងទុកថា កូនរបស់ពួកគេទទួលបានពីសាលារៀនមានកម្រិតល្អ លើការសិក្សាល្អ ការបង្រៀនល្អ ដែលអាចជួយដល់ការសិក្សារបស់កូនរបស់ពួកគេនឹងទទួលបានជោគជ័យនៅក្នុងជីវិត។ ការយល់ឃើញបែបនេះពីតជាមានការមើលរំលងដល់ចំណុចសំខាន់ៗរបស់កុមារ គីចរិកលក្ខណៈរបស់កុមារផ្ទាស់។
តាមការស្រាវជ្រាវកុមារមានអកប្បកិរិយា និងចរិកទំនោរក្នុងការសិក្សារៀនសូត្រនឹងមានការវិត្តន៍ល្អប្រសើរទោះជារៀនក្នុងសាលាមានកម្រិតទាបក៏ដោយ ចំណែកកុមារដែលខំរៀនយ៉ាងលំបាក ឬលុតដំនោះ ទោះជារៀនក្នុងាលាល្អ ក៏មិនប្រាកដថាវិវត្តទៅដោយរលូនដេរ។ ចរិកលក្ខណៈរបស់កុមារដូចជា ភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង សុទិដ្ឋិនិយម និងភាពក្លាហាន ជាអ្វីដែលកុមារទទួលបានពីបរិស្ថានក្នុងផ្ទះ និងជាចំណែកក៏សំខាន់កក្នុងការអភិវឌ្ឍការសិក្សានៅសាលា។
ដោយមើលឃើញកត្តាសំខាន់មួយនេះ សាលារៀនជាច្រើនបានផ្លាស់ប្តូ និងដាក់បញ្ចូលការពង្រឹងចរិកលក្ខណៈរបស់កុមារទៅក្នុងកម្មវិធីសិក្សា។
១. ភាពរីករាយក្នុងការរស់នៅ
ភាពរីករាយ ចូលរួមដល់ការលើកចិត្តដល់កុមារឲ្យចង់រៀន ចង់ដឹង ចង់ចេះ ចង់ស្គាល់ មានចិត្តស្រលាញ់ការរៀនសូត្រមានជំនឿចិត្ត សប្បាយចិត្ត និងមានផ្សាភ្ជាប់ទៅនឹងសង្គមសាលារៀន។
២. ការអត់ធ្មត់
ការអត់ធ្មត់ជាគន្លឹះឈានទៅកាន់ភាពជោគជ័យ និងជាកត្តាជំរុញឲ្យកុមារចេះបត់បែន យល់ពីតថភាព មានគំនិតច្នៃប្រឌិត និងមិនងាយរងការប៉ះពាល់ផ្លូវចិត្តដូចជា ការព្រួយបារម្ភ និងភាពតានតឹងទេ។ កុមារដែលចេះអត់ធ្មត់ អាចមានសមត្ថភាពយល់បានពីឧបសគ្គក្នុងការសិក្សា និងចេះប្រឹងប្រែងជម្នះឲ្យបានដោយមិនរាថយចំពោះការលំបាកងាយៗនោះទេ។
៣. វិន័យផ្ទាល់ខ្លួន
ការមានវិន័យផ្ទាល់ខ្លួន គឺជាសមត្ថភាពដ៏ល្អ ក្នុងការគ្រប់គ្រងចិត្តក្រោធរបស់កុមារ ហើយគុណសម្បិត្តនេះនឹងជួយឲ្យកុមារមានសុខភាពផ្លូវកាយ ផ្លូលចិត្តល្អ ថែមទាំងមានសន្តិភាពចិត្តទៀតផត។ ការមានវិន័យផ្ទាល់ខ្លួនមានដូចជា ការចេះស្តាប់ ចេះគិត ចេះកំណត់ការលំបាក ចេះដៅស្រាយ ចេះរៀបចំទុកដាក់ ចេះគ្រប់គ្រងពេលវេលា និងចេះបែងចែកអាទិភាពការងារ។
៤. ភាពស្មោះត្រង់
ភាពស្មោះត្រង់មិនអួតអាងពីសមត្ថភាព និងទទួលស្គល់ពីកង្វះខាត ឬចំណុចខ្សោយរបស់ខ្លួនឯង ជាគន្លឹះឈានទៅដល់ជោគជ័យ។
៥. សេចក្តីក្លាហាន
ការហ៊ានរៀន ហ៊ានឆ្ងល់ ហ៊ានប្រជែងប្រឈម និងហ៊ានសួរ មិនខ្លាចលំបាក មិនខ្លាចលំបាក មិនខ្លាចបរាជ័យ ជាការបោះជំហានកៀកជិតទៅកាន់ឱកាសថ្មីៗ និងក្លាយទៅជាក្មេងគំរូគួរឲ្យកោតសរសើរក្នុងក្រសែភ្នែករបស់គ្រូបង្រៀន និងសិស្សដទៃ។ ការហ៊ានបែបនេះក៏ជួយឲ្យកុមារមិនងាយនឹងរងផលប៉ះពាល់ពីសង្គមមិនល្អ និងបែកឆ្វេងពេលឈានចូលវ័យជំទង់។
៦. ចិត្តសប្បុរស
ចាំបាច់កុមារត្រូវមានចិត្តល្អចំពោះខ្លួនឯង មិនខឹងស្អប់ខ្លួនឯងនៅពេលជួបនឹងការលំបាកដេលខ្លួនមិនអាចដោះស្រាយបាន និងព្រមទទួលខុស ដោយមិនជជែកយកត្រូវតែខ្លួនេឯង។ ការចេះយល់អារម្មណ៍ និងជួយអ្នកដទៃ ក៏ជាការជំរុញឲ្យកុមារអាចបំពេញការងារខ្លួនឯងបានច្រើន ល្អជាងមុន និងជាការអប់រំចិត្តខ្លួនឯងឲ្យដើរក្នុងផ្លូវល្អពីតូចទៅ។
ដោយ៖ CC