រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦
នៅនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
និងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយឯកឧត្តម
លោកជំទាវថ្នាក់ដឹកនាំ
បានអញ្ជើញចុះត្រួតពិនិត្យការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រ
មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២២ សីហា
២០១៦ ដែលនឹងប្រកាសជូន នៅរសៀលថ្ងៃនេះចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ
និងខេត្តកណ្ដាល ។ ដោយឡែក បណ្ដាខេត្តផ្សេងៗទៀត
នឹងប្រកាសជូននៅព្រឹកស្អែកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ។